Luis Suarez ទទួល​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពីអ្នកគាំទ្រ​ក្លិប​ប្រេ​ស៊ី​ល Gremio

2023/01/05 09:19:58 pm        66

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​អ៊ុយ​រូ​ហ្កា​យ Luis Suarez បានទទួល​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​អ្នកគាំទ្រ​ក្លិប​ប្រេ​ស៊ី​ល Gremio នៅ​ទីក្រុង Porto Alegre ប្រទេស​ប្រេ​ស៊ី​ល​ថ្ងៃ​ពុធ​ម្សិលមិញ​។

​​ខ្សែប្រយុទ្ធ​ជើងចាស់​អ៊ុយ​រូ​ហ្កា​យ Luis Suarez បានសំរេច​ផ្លាស់​ទៅកាន់​ក្លិប​ប្រេ​ស៊ី​ល Gremio ក្នុង​គ្មាន​តម្លៃ​ផ្ទេរដោយ​ទទួលបាន​កិច្ចសន្យា ២ឆ្នាំ​។ ​Suarez បាន​លា​ក្លិប​ដែល​ខ្លួន​ចាប់ផ្តើម​អាជីព Nacional កាលពី​ខែតុលា បន្ទាប់ពី​ចំណា​យ​ពេល​នៅ​ក្លិប​ក្នុងស្រុកកំណើត ៣ខែ​ស៊ុត​បញ្ចូល​ទី​បាន ៨គ្រាប់​ក្នុងការ​បង្ហាញខ្លួន ១៦ឈ្នះ​ជើងឯក​លី​គ​កំពូល​អ៊ុយ​រូ​ហ្កា​យ​មុន​ចាកចេញ​។ ​កីឡាករ​វ័យ ៣៥ឆ្នាំ​រូបនេះ​បាន​ចំណាយពេល​ដ៏​ជោគជ័យ​ក្នុង​អាជីព​របស់ខ្លួន ​នៅ​អឺរ៉ុប​ជាមួយ​ក្លិប​ហូ​ឡង់ Ajax Amsterdam, នៅ​អង់គ្លេស​ជាមួយ Liverpool និង​នៅ​អេ​ស្ប៉ា​ញ​ជាមួយ Barcelona និង Atletico Madrid​។

​​Luis Suarez មុននេះ​បាន​ចំណាយពេល​វិស្សមកាល​របស់ខ្លួន​នៅ​ទឹកដី​អា​ហ្ស​ង់​ទីន​ទីក្រុង Rosario ជាមួយ Lionel Messi ដែល​ទើប​ឈ្នះ​ជើងឯក World Cup ជាមួយ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​។ ​​Gremio នឹង​ចាប់ផ្តើម​រដូវ​កាល ២០២៣ ដោយ​នឹងត្រូវ​ជួប​ជាមួយ Sao Luiz នៅ​ថ្ងៃទី១៧ ខែមករា​ពានរង្វាន់ Recopa Gaucha Super Cup៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        164
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        173
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm