ពិធីបុណ្យ​ព្រះ​សព​របស់​សម្តេច​ប៉ាប Benedict ទី​១៦ រៀបចំឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ

2023/01/05 09:36:34 pm        364

​អ៊ីតាលី៖ អតីត​សម្តេច​ប៉ាប Benedict ទី​១៦ ត្រូវបាន​កំណត់ពេល​រៀបចំ​ពិធីបុណ្យ​ព្រះ​សព​របស់​ព្រះអង្គ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ សម្តេច​ប៉ាប Benedict ទី​១៦ បាន​សោយ​ទិវង្គត​នៅ​បុរី​វ៉ា​ទី​កង់​កាលពី​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ក្នុង​ព្រះ​ជន្មាយុ ៩៥​ព្រះវស្សា​។ ព្រះ​សព​របស់​សម្តេច​ប៉ាប Benedict ទី​១៦ ត្រូវ​បាន​ផ្ទេរ​ទៅកាន់​ព្រះវិហារ St. Peter's Basilica កាលពី​ថ្ងៃ​ចន្ទ ជា​កន្លែង​ដែល​ត្រូវ​ដាក់​តម្កល់​រហូត​ដល់​ថ្ងៃ​ទី​៤ ខែមករា​។

មនុស្ស​រាប់សែន​នាក់​បាន​ចូល​មក​មើល និង​គោរព​វិញ្ញាណក្ខន្ធ ដែល​ព្រះវិហារ​បាន​បើក​រហូតដល់​ម៉ោង ៧​យប់​ថ្ងៃ​ពុធ​។​ ​ការ​សោយ​ទិវង្គត​របស់​សម្តេច​ប៉ាប Benedict ទី​១៦ កើតឡើង​បន្ទាប់ពី ១០ឆ្នាំ បន្ទាប់ពី​ការ​ចូល​និវត្តន៍​ពី​តំណែង​ក្នុង​សាសនា​កាតូលិក ក្នុង​អំឡុង​ពេល​ដែល​ព្រះអង្គ​គង់នៅ​ទី​អា​រ៉ា​ម Mater Ecclesiae នៅ​បុរី​វ៉ា​ទី​កង់។ សម្តេច​ប៉ាប Benedict ដែល​បាន​លាលែង​ពី​តំណែង ជាស​ម្តេច​ប៉ាប​ដំបូង​គេ​ក្នុង​រយៈពេល ៦០០​ឆ្នាំ​មកនេះ​ដែល​បាន​លាលែង​ពី​តំណែង​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៣ ដោយ​មាន​បន្ទូល​ថា ​ព្រះ​អង្គ​ត្រូវ​តែ​ទទួល​ស្គាល់ «​អសមត្ថភាព​របស់​ព្រះអង្គ​ចំពោះ​ការ​បំពេញ​ភារកិច្ច​ឱ្យ​បាន​គ្រប់​គ្រាន់​»​។

សម្តេច​ប៉ាប Benedict ត្រូវបាន​ដាក់ចូល​នៅក្នុង​ព្រះ​មឈូស​សារ​ប្រពៃណី ហើយ​បន្ទាប់មក​ដង្ហែ​ទៅ​ទីលាន St. Peter's Square​។ សម្តេច​ប៉ាប Francis បាន​យាង​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​ព្រះ​សព​សម្តេច​ប៉ាប Benedict ទី​១៦។ ការផ្សាយ​បន្ត​ផ្ទាល់​នៃ​ពិធីបុណ្យ​ព្រះ​សព​បាន​បង្ហោះ​នៅ​លើ​បណ្តាញ Youtube របស់​បុរី​វ៉ា​ទី​កង់​។ មនុស្ស​ជាង ៦០,០០០​នាក់​ត្រូវ​បាន​គេ​រំពឹង​ថា​ចូលរួម​ពិធីបុណ្យ​ព្រះ​សព​នេះ​។​ ​គណៈប្រតិភូ​ដែល​តំណាងឱ្យ​ប្រទេស​អាល្លឺម៉ង់ជា​ប្រទេស​កំណើត​របស់​សម្តេច​ប៉ាប Benedict និង​ប្រទេស​អ៊ីតាលី​ត្រូវបាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​ពិធីបុណ្យ​ព្រះ​សព ខណៈ​មហាក្សត្រ Philippe និង​ម្ចាស់ក្សត្រី Mathilde របស់​ប្រទេស​បែ​ល​ហ្សិ​ក​បាន​បញ្ជាក់​ថា ​ព្រះអង្គ​នឹងចូលរួម​ក្នុង​ពិធី​នេះ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        19
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        64
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm