វេទិកាការងារនៅដើមឆ្នាំ២០២៣នេះ ផ្តល់ឱកាសការងារជិត១ពាន់កន្លែង

2023/01/05 11:19:27 pm        566

ភ្នំពេញ៖ មន្រ្តីទីភ្នាក់ងារជាតិមុខរបរ និងការងារ បានបញ្ជាក់ថា សម្រាប់វេទិកាការងារប្រចាំសប្តាហ៍ទី២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ ដោយមានកិច្ចសហការជាមួយក្រុមហ៊ុនធំៗជាង១០ នឹងបង្ហាញជូននូវឱកាសការងារ ដើម្បីជ្រើសរើសកម្លាំងពលកម្មចំនួនជិត ១ពាន់កន្លែង។

លោក ឆោម សុខឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ​នៅព្រឹកថ្ងៃទី៥ ខែមករានេះ បានឲ្យដឹងថា វេទិកានេះ បង្ហាញពីការរួមចំណែកយ៉ាងសំខាន់ជូន​ដល់​ភាគីនិយោជក ដែល​កំពុង​មានតម្រូវការជ្រើសរើសបុគ្គលិកទាំងពេលបច្ចុប្បន្ន ​និងអនាគត ឲ្យមានឱកាស​បានជួប​ជាមួយអ្នកកំពុងស្វែងរកការងារធ្វើដោយផ្ទាល់ ​ដើម្បីយកទៅបំពេញបេសកម្មក្រុមហ៊ុន និង​សម្រេចផែនការដែលបានកំណត់។

ជាមួយគ្នានេះ លោក​បានបង្ហាញគន្លឹះសំខាន់ៗមួយចំនួន ​ជូនដល់អ្នកស្វែងរកការងារថា មុន​នឹង​សម្រេចដាក់ពាក្យបំពេញការងារណាមួយផ្លូវការ ​មុនដំបូងត្រូវស្គាល់ខ្លួនឯង​ឲ្យច្បាស់សិន ជា​ពិសេសត្រូវរៀបចំប្រវត្តិរូបសង្ខេប (CV)ឲ្យបានត្រឹមត្រូវ ដើម្បី​សម្ភាសន៍​ការងារ​ឲ្យ​ទទួលបានជោគជ័យ។

អ្នកនាង ម៉ិច សុជាតា ប្រធានគ្រប់គ្រងផ្នែកជ្រើសរើសបុគ្គលិកនៃក្រុមហ៊ុន ឡាក់អេលីត គ្រុប និងលោក ស៊ន សុវណ្ណារ៉ូត តំណាងក្រុមហ៊ុនម៉ាស្ទ័រ ស៊ុគីស៊ុប ​បានលើកឡើងស្រដៀងគ្នា ចំពោះ​តម្រូវការកម្លាំងពលកម្មក្នុងពេលបច្ចុប្បន្ន ​នៅជួបការលំបាក ក្នុងការស្វែងរកបុគ្គលិកដែល​មាន​លក្ខណៈសម្បត្តិពេញលេញអាចបំពេញមុខងារបាន​ ព្រោះអ្នកដាក់ពាក្យធ្វើការ និង​បុគ្គលិក​ដែលកំពុងបំពេញការងារជាច្រើននាក់ ​មិនទាន់ស៊ីចង្វាក់គ្នានៅឡើយ។

ក្នុងវេទិកាការងារ នេះ សិស្ស/និស្សិត ​និងអ្នកកំពុងស្វែងរកការងារធ្វើ​ អាចយកប្រវត្តិរូបសង្ខេប (CV) និងរៀបចំខ្លួនឲ្យបានសមរម្យទៅតាមមុខតំណែងដែលចង់បាន ​ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និង​សម្ភាសន៍​ផ្ទាល់ជាមួយក្រុមហ៊ុនទាំងនោះ ​នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣​ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង​ ៥ល្ងាច ​នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ​ស្ថិតក្នុងក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ៕អត្ថបទ៖ ឈិត បូរ៉ាវី



អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        74
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        126
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm