ការនាំអង្ករស្រូវទៅទីផ្សារអន្តរជាតិ ផ្តល់ប្រយោជន៍បង្កើតការងារ​ និងបង្កើតចំណូលដល់កសិករ

2023/01/05 11:36:18 pm        658

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២២ កម្ពុជា បាននាំស្រូវអង្ករចេញទៅទីផ្សារអន្តរជាតិ បានជិត៦០ប្រទេស ។ សម្រាប់ការទទួលបានទីផ្សារស្រូវអង្ករនាំចេញដ៏ធំលាយនេះ ​បានធ្វើឲ្យបណ្តាកសិករ និង​អ្នក​បំរើ​ការងារនៅក្នុងខ្សែសង្វាក់ផលិតកម្មស្រូវអង្ករនេះ ​ទទួល​បានអត្ថប្រយោជន៍​ មានការងារធ្វើ និងមាន​ចំណូលសម្រាប់​ផ្គត់ផ្គង់​ជីវភាពគ្រួសារ​ និងជម្រុញ​កំណើនសេដ្ឋកិច្ចជាតិផងដែរ។

បើលោក ឧកញ៉ា ភូ ពុយ ប្រធានសម្ព័ន្ធសមាគមន៍រោងមាស៊ីនកិនស្រូវ ថ្លែងនៅថ្ងៃទី៥ ខែមករា​នេះថា នៅពេលបច្ចុប្បន្ន ទាំងកសិករ ​និងទាំងរោងម៉ាស៊ីនកិនស្រូវនៅកម្ពុជា មិន​អាចផលិត​ស្រូវអង្ករតាមទាន់តម្រូវការទីផ្សារអន្តរជាតិនោះទេ​ ខណៈដែល ​បច្ចុបប្បន្ន ​ពិភពលោក កំពុង​មានវិបត្តិ​ស្បៀងអាហារ ​ហើយមានបណ្តាប្រទេសជាច្រើន ​តម្រូវការបញ្ជាទិញស្រូវការ​អង្ករ​កម្ពុជា នាំទៅប្រទេសគេ ​ខណៈដែលនៅក្នុងចំណោមរោងម៉ាស៊ីនកិន​ស្រូវប្រមាណ ១០០ទូទាំង​ប្រទេស គឺមាន​រោងម៉ាស៊ីនកិនស្រូវប្រមាណ៥០% ​គឺធ្វើសកម្មភាពកិនស្រូវអង្ករខ្លួនឯងផង និង​ប្រមូលពីតាម​រោងម៉ាស៊ីននានាផង ដើម្បីកែច្នៃនាំចេញទៅក្រៅប្រទេស។

បើតាមបណ្តាតំណាងម្ចាស់រោងម៉ាស៊ីនកិនស្រូវ ​ជាយរាជធានីភ្នំពេញ​ ថ្លែងថា ​បច្ចុប្បន្ន​តម្លៃស្រូវ​ហាក់មានការឡើងថ្លៃបន្តិច​ និងតាមរោង​ម៉ាស៊ីន​កិនស្រូវ ​ស្ទើពុំសូវមានស្រូវកិន ​ដោយសារតាម​បណ្តា​ខេត្តភាគច្រើន ​កំពុងធ្វើការដាំដុះ ​ហើយខេត្តខ្លះកសិករកំពុងធ្វើរៀបចំធ្វើការប្រមូលផល ប៉ុន្តែទោះយ៉ាងណា ​នៅក្នុងឆ្នាំ២០២២​ បណ្តារោងម៉ាស៊ីនកិនស្រូវ ​ក៏ដូចបណ្តាកសិករនានាទៀត ដែល​បាន​ធ្វើការ​នៅក្នុង​សង្វាក់​ផលិតកម្មផលិតស្រូវអង្ករដើម្បីលក់​ក្នុងស្រុក ​និង​នាំចេញ​គឺ​ទទួល​ផល​ចំណេញ​សមរម្យ​ទាំងអស់គ្នា។

តាមរបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា ​បានឲ្យដឹងថា ​នៅក្នុងឆ្នាំ២០២២កម្ពុជា បាននាំ​អង្ករចេញ​បាន​ប្រមាណជិត ៦៤ម៉ឺនតោន និងនាំស្រូវចេញបានជាង៣លាន៤៦ម៉ឺនតោន ទៅកាន់​បណ្តាប្រទេស៥៩ប្រទេស​ និងមានទំហំទឹក​ប្រាក់ប្រមាណ ១២៥៥លានដុល្លាអាមេរិក៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        93
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        102
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm