គ្រឹះស្ថានអង្គរ រកចំណូលបានជាង ១១លានដុល្លារ​លើការលក់បណ្ណទស្សនា ដល់ទេសចរបរទេសជាង ២៨ម៉ឺន

2023/01/05 11:46:55 pm        362

សៀមរាប៖ គ្រឹះស្ថាន​អង្គរ ទទួល​បាន​ភ្ញៀវទេសចរ​អន្តរជាតិចំនួន ២៨៧ ៤៥៤នាក់ ក្នុងឆ្នាំ២០២២ និង​រក​ចំណូល​បាន​ជាង ១១លានដុល្លារ ដែល​ឆ្លុះបញ្ចាំង​ពីការវិលត្រឡប់នៃភ្ញៀវទេសចរបរទេស បន្ទាប់ពីរាជរដ្ឋាភិបាលគ្រប់គ្រងបានយ៉ាងល្អលើវិបត្តិកូវីដ១៩​ ដែលនាំឱ្យបើកប្រទេសឡើងវិញ។

នៅក្នុងរបាយការណ៍ចេញផ្សាយកាលពីថ្ងៃទី៤ ខែមករា គ្រឹះស្ថានអង្គរ ​លើកឡើងថា រយៈពេល​១២ខែ ឆ្នាំ​២០២២ គ្រឹះស្ថាន​អង្គរ រក​ចំណូល​បាន​ជាង ១១លានដុល្លារ ​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​។​

ចំពោះ​ចំណូល​ចំនួន ១១,៥ លាន​ដុល្លារ គ្រឹះស្ថាន​អង្គរ​ បាន​បរិច្ចាគ​ទៅ​កាន់​មូល​និធិ​​គន្ធ​បុប្ផា​ សរុប​ចំនួន ៥៧៤ ៩០៨ដុល្លារ។

ក្រសួងទេសចរណ៍ លើកឡើងថា ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​អង្គរ​បាន​កើន​ឡើង​បណ្តើរៗ​ បន្ទាប់​ពី​ប្រទេស​កម្ពុជា ​បាន​គ្រប់គ្រង​ដោយ​ជោគជ័យ​នូវ​ជំងឺ​រាតត្បាត​កូវីដ-១៩​ និង​បាន​បើក​ច្រក​ព្រំដែន​ឡើងវិញ​យ៉ាង​ពេញលេញ​។

បើតាមក្រសួងទេសចរណ៍ ​បច្ចុប្បន្ន រមណីដ្ឋាន​អង្គរ បានទាក់ទាញភ្ញៀវបរទេសពី​ ១ ៨០០ ទៅ ២,០០០ នាក់ក្នុងមួយថ្ងៃ ​ដែលជាការកើនឡើង​គួរឱ្យកត់សម្គាល់ ​ធៀបនឹង​ ៧០ នាក់ក្នុងមួយថ្ងៃ ក្នុងអំឡុងពេលជំងឺរាតត្បាតនៅឆ្នាំ២០២០ និង ២០២១។

មានទីតាំងស្ថិតនៅភាគពាយព្យនៃខេត្តសៀមរាប ​ឧទ្យានបុរាណវិទ្យាអង្គរដែលមានទំហំ ៤០០ គីឡូម៉ែត្រការ៉េ​ ត្រូវបានចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោករបស់អង្គការ UNESCO ក្នុងឆ្នាំ ១៩៩២ ជាគោលដៅទេសចរណ៍​ពេញនិយម​បំផុតនៅកម្ពុជា។

សូម​បញ្ជាក់ថា ដើម្បី​ជំរុញ​ការ​ស្ដារ និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ រដ្ឋាភិបាល​កម្ពុជា​ បាន​អនុម័ត​ដាក់​ឱ្យ​ប្រើ​ប្រាស់​នូវ​ផែន​ទី​ចង្អុល​ផ្លូវ​ស្ដីពី​ផែន​ការស្ដារ ​និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង និង​ក្រោយ​វិបត្តិកូវីដ-១៩។

កម្ពុជា រំពឹងថា​ នឹងទទួលបានភ្ញៀវទេសចរបរទេស​ ​ជាពិសេសទៅរមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ​អង្គរ​នៅប៉ុន្មានឆ្នាំខាងមុខ ​ដោយសារក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើនបានបន្តជើង​ហោះហើរ​មកកាន់កម្ពុជា។

សូមបញ្ជាក់ថា នៅមុនពេលជំងឺរាតត្បាតកូវីដ១៩ ​រមណីដ្ឋានអង្គរ​ បានទទួលភ្ញៀវអន្តរជាតិជាង ២,២ ​លាននាក់ក្នុងឆ្នាំ ២០១៩ រកចំណូលបាន ៩៩ លានដុល្លារ៕ អត្ថបទ៖ វណ្ណៈ


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        24
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        99
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm