ឯកឧត្តម ហេង រតនា ផ្តល់ម៉ូតូទំនើបដល់​សិស្ស​ប្រឡង​ជាប់​និទ្ទេសA ម្នាក់​មួយ​គ្រឿង​នៅ​ស្រុក​លើកដែក

2023/01/06 06:04:32 pm        118

កណ្ដាល៖ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១-២០២២ ដែលជាប់និទ្ទេស A នៅ​ស្រុក​លើកដែក ចំនួន ៥នាក់ ទទួលបានរង្វាន់ម៉ូតូ Honda SCOPY-2023 ពីឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីននៅកម្ពុជា និង​ជា​ប្រធានក្រុមការងាររាជរដ្ឋា ភិបាលចុះមូលដ្ឋានស្រុកលើកដែក ខេត្តកណ្តាល។

ថ្លែងនៅក្នុងឱកាសផ្តល់ជូនរង្វាន់នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣នេះ ស្ថិត​នៅ​ក្នុង​សាលា​ស្រុក​លើក​ដែក ឯកឧត្តម ហេង រតនា បានសម្តែងនូវការអបអរសាទរ ចំពោះក្មួយៗទាំងអស់ ដែល​បាន​​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​រហូត​ទទួល​បាន​ជោគជ័យ​ជូន​ដល់​គ្រួសារ និង​សង្គម​ជាតិ​ហើយ​ក៏​បាន​ផ្តាំ​ផ្ញើ​ដល់ក្មួយៗ ដែលពុំបានប្រឡងជាប់ ត្រូវសិក្សារៀនសូត្រឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បី​ទទួល​បានជោគជ័យនៅឆ្នាំក្រោយព្រោះក្មួយៗទាំងអស់ គឺជាទំពាំងស្នងឫស្សី សម្រាប់​ប្រទេស​ជាតិ និងជាធនធានមនុស្ស ដ៏សំខាន់ នាថ្ងៃខាងមុខ។

ឯកឧត្តមបានបន្តថា ក្មួយៗមិនត្រឹមតែរៀនឲ្យបានតែជាប់ប៉ុណ្ណោះទេ ត្រូវរៀនឲ្យចេះ សម្រាប់​ខ្លួន​ឯង ហើយក្មួយៗអាចមានឱកាសសិក្សា និងប្រឡងជាប់នៅពេលនេះ ក៏ដោយសារប្រទេសយើង មាន​សន្តិភាព ដូចនេះយើងទាំងអស់គ្នា សូមអរគុណ សន្តិភាព និងបន្ត​ថែ​រក្សា​នូវ​សុខ​សន្តិភាព​នេះ​ឲ្យ​បានគង់វង្ស។

យ៉ាងណាក៏ដោយ ឯកឧត្តម ហេង រតនា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងមាន​មោទនភាព​យ៉ាង​អនេក ចំពោះការខិតខំប្រឹងប្រែង របស់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងមាតា​បិតា​សិស្ស ដែលបានរួមគ្នាសម្រេចបាន នូវភាពជោគជ័យដ៏ ត្រចះត្រចង់នេះ ដែលទាំង​នេះ​កើត​ចេញ​ពី​ការ​ខិតខំប្រឹងប្រែង រៀនសូត្ររបស់ពួកគេ សេចក្តីប៉ងប្រាថ្នាជាក់លាក់ លើការសិក្សា រួម​ជា​មួយ​ការ​លើកទឹកចិត្តផ្សេងៗទៀត ដែលនាំដល់ការទទួលបាននូវលទ្ធផលវិជ្ជាមាន សម្រាប់​សិស្សា​នុសិស្ស​ទាំង​អស់នេះ។

ក្រៅពីផ្តល់​រង្វាន់ម៉ូតូជូនដល់សិស្សជាប់និទ្ទេសAម្នាក់មួយគ្រឿង ឯកឧត្តម ហេង រតនា ក៏បានផ្តល់ រង្វាន់ និងអំណោយដល់សិស្សានុសិស្សជាប់និទ្ទេសផ្សេង និងប្រឡងធ្លាក់រួមទាំងជូនដល់លោកគ្រូ អ្នក​គ្រូ​ផងដែរ ដើម្បីជាការលើកទឹកចិត្តដល់ពួកគេ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        34
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        100
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm