សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុយក​ការប្រកួត​ជើងឯក​ជាតិ ដើម្បី​អបអរ​ទិវា​ជ័យជម្នះ ៧​មករា​

2023/01/06 06:30:25 pm        81

​វាយកូនឃ្លីលើតុ៖ ការប្រកួត​កីឡាវាយកូនឃ្លីលើតុ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ និង​ពានរង្វាន់​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជាលើក​ទី​២ ឆ្នាំ​២០២២ បានបញ្ចប់​ដោយ​ជោគជ័យ ក្រោយ​ដំណើរ​ការប្រកួត​អស់​រយៈពេល ៤​ថ្ងៃ ខណៈ​សហព័ន្ធ​បាន​យក​វេទិការ​ប្រកួត​ថ្នាក់ជាតិ​នេះ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៤៤ នៃ​ទិវា​ជ័យជម្នះ ៧​មករា ឆ្នាំ​១៩៧៩ ឆ្នាំ​២០២៣ នា​ចុង​សប្ដាហ៍​នេះ​ផងដែរ។​

​លោក ស៊ុន សុធា​រិ​ទ្ធ អគ្គលេខាធិការ​សហព័ន្ធបាន​ឲ្យ​ដឹងថា ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​២០២២ និង​លើក​មក​រៀបចំ​នៅ​ដើមឆ្នាំ​២០២៣ នេះបាន​ដំណើរការ​ប្រកួត​រយៈពេល ៤​ថ្ងៃពីថ្ងៃ​ទី​០២ ដល់​ថ្ងៃទី​០៥ ខែមករា ដោយមាន​កីឡាករ​-​កីឡាការិនី​ជិត ១០០​នាក់មកពី ១៥​សមាគម​/​ក្លិប​ទូទាំងប្រទេស​ចូលរួម ដែល​ធ្វើការ​ប្រកួត​លើ ៨​វិញ្ញាសានៅ​សាល​ដំបូលទូក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ ​ថ្លែង​ក្នុង​ពិធី​បិទ​ការប្រកួត​នេះ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​កីឡាករ​-​កីឡាការិនី ក៏ដូចជា​គណៈកម្មការ​រៀបចំ​ការប្រកួត។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់គឺ​ការប្រកួត​ឆ្នាំនេះ មាន​សមាគម​/​ក្លិប​ថ្មីៗ​ចូលរួម​ច្រើនដែលជា​សញ្ញាណ​មួយ​ដ៏​ល្អ សម្រាប់​វិស័យ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា ពិសេស​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​នាពេលខាងមុខ។​

​ឯកឧត្តម​បន្ដថា គោលដៅ​សំខាន់នៃ​ការរៀបចំ​ការប្រកួត​ប្រចាំ​ឆ្នាំនេះ មាន​អត្ថន័យ ២ ទី​១-​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ ដើម្បី​វាស់​ស្ទង់​សមត្ថភាព និង​បច្ចេកទេស​កីឡាករ​-​កីឡាការិនី​ផង និង​មន្ដ្រី​បច្ចេកទេស​ផង និង​ទី​២-​ដើម្បី​អ​បរសាទរ​ទិវា​ជ័យជម្នះ ៧​មករា​ផង ព្រោះ​បើ​គ្មាន​ថ្ងៃជ័យ​ជម្នះ​នេះ​ទេ ក៏​គ្មាន​ថ្ងៃនេះ ហើយក៏​គ្មាន​ការជួប​សប្បាយ និង​លេង​កីឡា​នេះដែរ។ ដូច្នេះ​ថ្ងៃ ៧​មករាគឺជា​ថ្ងៃ​ដ៏​សំខាន់បំផុតដែល​ត្រូវ​ចងចាំ និង​ដឹងគុណ។​

​ទន្ទឹម​ជាមួយគ្នាក្នុងនាម​ប្រធាន​សហព័ន្ធ និង​ក្រោម​ម្លប់​សន្ដិភាពនៃ​សម័យ​តេ​ជោ ឯកឧត្តម​បាន​ប្ដេជ្ញា​ខិតខំ​បន្ដ​ដឹកនាំ និង​អភិវឌ្ឍន៍​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​កាន់តែ​រីកចម្រើន ពិសេស​ផែនការ​ចំពោះមុខដែល​សហព័ន្ធ​នឹង​ពង្រីក​សកម្មភាព​ឲ្យ​កាន់តែ​ផុសផុលតាម​វិទ្យាល័យ​នានា។ អ្វីដែល​រឹតតែ​អស្ចារ្យគឺ​ការត្រៀម​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេមលើក​ទី​៣២ នាពេល​ដ៏​ខ្លី​ខាងមុខ ធ្វើយ៉ាងណា​ឲ្យ​ការប្រកួត​នេះទទួលបាន​ជោគជ័យ ទាំង​ការរៀបចំ និង​សមិទ្ធផល​ជូន​ជាតិក្នុងនាម​ម្ចាស់ផ្ទះ បន្ទាប់ពី​កម្ពុជា​រង់ចាំ​អស់​រយៈពេល ៦៤​ឆ្នាំ៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        168
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        175
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm