ស.ស.យ.ក រៀបចំពិធីគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះក្នុងរបបខ្មែរក្រហម

2023/01/06 07:12:10 pm        301

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅ​ព្រឹក​ថ្ងៃ​ទី៦ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមគ្រួសារ ស.ស.យ.ក រួមទាំងសិស្សានុសិស្ស និង​អ្នក​ពាក់​ព័ន្ធ​មួយ​ចំនួនទៀត ប្រមាណជា២០០នាក់ អញ្ចើញ​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​ដល់​ជន​រង​គ្រោះ និងអតីតយុទ្ធជន យុទ្ធនារី ដែលបានបាត់បង់ជីវិត នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឫ​ហៅ​ថា របបប្រល័យពូជសាសន៍ ដែលដឹកនាំដោយពួកខ្មែរក្រហម  ស្ថិត​នៅ​មជ្ឈ​មណ្ឌល​ប្រល័យ​ពូជសាសន៍​ជើង​ឯក រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ថ្ងៃនេះ ក៏ដូចជារៀងរាល់ឆ្នាំ ក្រុមគ្រួសារ​សហភាព​សហព័ន្ធ​យុវជនកម្ពុជា តែងមកជួបជុំគ្នានៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដើម្បី​រៀប​ចំពិ​ធីគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិតក្នុងរបបយង់ឃ្នង ៣ ឆ្នាំ ៨ខែ ២០ថ្ងៃ។ ទោះបីពួកយើងបានរស់នៅសុខសាន្តក្នុងសន្តិភាព ភាព​សំបូរ​សប្បាយ​នា​ពេល​បច្ចុប្បន្ន តែយើងមិនបានភ្លេច ហើយនឹងមិនបំភ្លេចអ្វី ដែលជាសោកនាដកម្ម និង​ដែល​ប្រទេស​ជាតិ​ដ៏​កំសត់ របស់យើងបានឆ្លងកាត់នោះដែរ។ ស្មារតីនៃការចងចាំ និងភាព​ឈឺ​ចាប់​ក្នុង​អតីត​កាល បានបង្រៀនយើងអំពីប្រវត្តិសាស្រ្តដែលត្រូវធ្វើការកត់សម្គាល់ ដើម្បី​មិន​ឱ្យ​កើត​ឡើង​សារ​ជា​ថ្មី​។ មេរៀននេះក៏បានឆ្លុះបញ្ចាំងពីស្មារតីនៃក្តីសង្ឃឹមមួយ ដែល​បាន​ប្រែ​ក្លាយ​ទៅ​ជា​កម្លាំង​ដ៏​មហិមា​ក្នុង​ការផ្តួលរំលំរបបប្រល័យពូជសាសន៍ រហូតបានជ័យជម្នះក្នុងថ្ងៃ ៧ មករា ១៩៧៩។

ជាមួយ​គ្នានេះ លោកតាលោកយាយ ដែលធ្លាប់ឆ្លងកាត់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លើក​ឡើង​ថា កាលពីសម័យនោះ រស់នៅដូចសត្វធាតុប្រើកំលាំងធ្វើពលកម្ម ហូបចុកមិនគ្រប់គ្រាន់ និង​ការ​ធ្វើ​ទារុណកម្មជាដើម។ ក្រៅពីនេះ ពួកគាត់បន្តថា បច្ចុប្បន្ន​ប្រទេស​ជាតិ​មា​ន​សុខស​ន្តិភាព​ពេញ​បូរិណ៍ រស់នៅមានភាពសុខស្រួល មិនពិបាកដូចសម័យប៉ុលពតនោះទេ ទាំងនេះគឺដោយ​សារ​មាន​គណបក្ស​ប្រជាជកម្ពុជា ជាអ្នករំដោះប្រជាពលខ្មែរពីសម័យកាលដ៏ខ្មៅងងឹត។

សម្រាប់យុវជន បានលើកឡើងដែរថា ក្នុងនាមជាយុវជនជំនាន់ក្រោយ ប្តេជ្ញា​ចិត្ត​ចូល​ថែ​រក្សា​សន្តិភាព​ដែល​កម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគត ហើយដាច់ខាតមិន​ឱ្យ​ក្រុម​អគិត​ណាមួ​យ​មក​បំភ្លេច​ជាដាច់ខាត។ លើសពីនេះ ពួកគាត់បានបង្ហាញអារម្មណ៍ក្តុកក្តួល ពេលមក​គោរព​វិញ្ញាណក្ខន្ធ​ដល់​ជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ស្ថិតនៅ​មជ្ឈ​មណ្ឌល​ប្រល័យ​ពូជ​សាសន៍​ជើង​ឯក​ផងដែរ។

ការគោរពវិញ្ញាណក្ខន្ធ ជនរងគ្រោះដែលបានបាត់បង់ជីវិត នៅម​ជ្ឈ​មណ្ឌល​ប្រល័យ​ពូជ​សាសន៍​ជើង​ឯក ដែលរៀបចំដោយ ស.ស.យ.ក ធ្វើឡើងក្នុងគោលបំណងបណ្ដុះស្មារតី យុវជ​ន​ខ្មែរ​ជំនាន់​ក្រោយ ឱ្យចេះស្រឡាញ់ជាតិ មាតុភូមិ ស្រឡាញ់សន្តិភាព និងចេះសាមគ្គីគ្នាជាធ្លុងមួយ នៅគ្រប់​កាលៈ​ទេសៈ ជាពិសេសស្គាល់ច្បាស់ ពីប្រវត្តិសាស្ត្រដ៏ជូរចត់ ដែលបានកើតឡើង ចំពោះ​ប្រជាជន​កម្ពុជា​នៅក្នុង​របប​ប្រល័យពូជសាសន៍៕ អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        149
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        150
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm