អ៊ុយ​ក្រែ​ន​ទាត់ចោល​បទ​ឈប់​បាញ់​ក្នុងឱកាស​បុណ្យ​ណូអែល​រយៈពេល​ខ្លី​ ៣៦​ម៉ោង​របស់​រុស្ស៊ី​ថា​ជា​ពុតត្បុត​

2023/01/06 07:50:39 pm        357

​រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​៥ ​ខែមករា បាន​បញ្ជា​ឲ្យ​មាន​បទ​ឈប់​បាញ់​រយៈពេល ​៣៦​ម៉ោង​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​អំឡុង​ឱកាស​បុណ្យ​ណូអែល ជា​សកម្មភាព​មួយ​ដែល​ត្រូវ​បាន​ទាត់​ចោល​ភ្លាមៗ​ដោយ​ទីក្រុង Kyiv និង​សម្ព័ន្ធមិត្ត ដោយ​លើក​ឡើង​ថា លោក Putin គ្មាន​បំណង​ស្វែងរក​សន្តិភាព​បញ្ចប់​សង្គ្រាម​ទេ គ្រាន់តែ​ចង់​មាន​ពេលវេលា​សម្រាក និង​មានបំណង​បញ្ឈប់​ការ​វាយ​លុក​របស់​អ៊ុយ​ក្រែ​ន​ប៉ុណ្ណោះ​។

​ការណែនាំ​របស់លោក ​Putin​ ដល់​ទាហាន​របស់​លោក​ត្រូវ​បាន​ប្រកាស​ឡើង​ប៉ុន្មាន​ថ្ងៃ បន្ទាប់ពី​ទីក្រុង Moscow​ បាន​រង​ការវាយប្រហារ​ដ៏​ធ្ងន់ធ្ងរ​ដែល​បាន​បាត់​បង់ជីវិត​ទាហាន​កេណ្ឌ​ថ្មី​ជិត ​៩០​នាក់​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​ក្រុម​អ្នកគាំទ្រ​របស់​អ៊ុយ​ក្រែ​ន​ប្ដេជ្ញា​បញ្ជូន​រថយន្តយោធា និង​ប្រព័ន្ធ​ការពារ​ដែនអាកាស​ប៉ា​ទ្រី​យ៉ូ​ត​លើក​ទី​២ ​ជា​ជំនួយ​ទៅកាន់​ទីក្រុង Kyiv​។ ​ប្រទេស​ទាំង​២ នឹង​ប្រារព្ធ​ពិធីបុណ្យ​អ៊ុ​តូ​ដុក​ណូអែល (Orthodox Christmas) ហើយ​បទបញ្ជា​របស់​មេដឹកនាំ​រុស្ស៊ី​មាន​ឡើង ក្រោយ​ការអំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​ពី​ប្រធានាធិបតី​ទួរគី Recep Tayyip Erdogan និង​ប្រមុខ​ព្រះវិហារ​និកាយ​អ៊ុ​តូ​ដុក​លោក Patriarch Kirill ដែលជា​អ្នកគាំទ្រ​ដ៏​រឹងមាំ​របស់លោក​ Putin​។

​វិមាន​ក្រឹម​ឡាំង​បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​ថា ដោយ​គោរព​ដល់​ការ​អំពាវនាវ​របស់​ប្រមុខ​និកាយ​អ៊ុ​តូ​ដុក​លោក Patriarch Kirill ខ្ញុំ​បាន​ណែនាំ​ដល់​រដ្ឋមន្ត្រី​ការពារ​ជាតិ​សហព័ន្ធ​រុស្ស៊ី ឲ្យ​អនុវត្តន៍​បទ​ឈប់​បាញ់​នៅ​ទូទាំង​ខ្សែបន្ទាត់​ទំនាក់ទំនង​រវាង​ភាគី​ទាំង​២​ នៅ​អ៊ុយ​ក្រែ​ន​។ វិមាន​ក្រឹម​ឡាំង​បាន​និយាយ​ថា បុណ្យ​ណូអែល​នឹង​ចាប់ផ្ដើម​នៅ​ពេលថ្ងៃត្រង់​ថ្ងៃ​សុក្រ​ ទី​៦ ​មករា​ និង​បញ្ចប់​នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        151
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        154
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm