សមាជិកគណបក្សប្រជាជនកម្ពុជា តាមមូលដ្ឋានចាប់ផ្ដើមរៀបចំការសាទរថ្ងៃជ័យជំនះ ៧មករា

2023/01/06 08:24:02 pm        422

ភ្នំពេញ៖ សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា​ រស់នៅតាមមូលដ្ឋាននៅតាមបណ្ដាស្រុក ខេត្ត ​បានចាប់ផ្ដើមរៀបចំនូវការជួបជុំសមាជិករបស់ខ្លួន ដើម្បីរៀបចំការសាទរថ្ងៃជ័យជំនះ ៧មមរា ឆ្នាំ១៩៧៩។

សមាជិកគណបក្សប្រជាជនកម្ពុជា នៅតាមបណ្ដាឃុំ-សង្កាត់ នៅតាមបណ្ដាខេត្ត បានចាប់ផ្ដើម​រៀបចំ​នូវពិធីអបអរសាទរ ខួបទី ៤៤ឆ្នាំ នៃទិវាជ័យជំនះ ៧មករា ដែលបានរំដោះជីវិតប្រជាពលរដ្ឋ​កម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត។

ជាក់ស្ដែង ឯកឧត្តម តូច ចាន់នី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ​ចុះជួយឃុំ កណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ​រួមទាំងក្រុមការងារ និងសមាជិកគណបក្ស​រស់នៅ​ក្នុងមូលដ្ឋាន​ដោយផ្ទាល់បានជួបជុំគ្នារៀបចំការអបអរសាទរ ​ទិវាជ័យជំនះ ៧មករា។

ក្នុងឱកាសអបអរសាទរទិវាជ័យជំនះ ​៧មករា នេះ ឯកឧត្តម តូច ចាន់នី បានលើកឡើងនូវគុណ​តម្លៃ ៧មករា ដែលពុំអាចកាត់ថ្លៃបាន ជូនសមាជិករបស់ខ្លួន។

ឯកឧត្តម បញ្ជាក់ថា ជ័យជំនះ ៧មករា ពិតណាស់គឺជាថ្ងៃកំណើតទី២ ​សម្រាប់ខ្លួនគាត់ ក៏ដូចជា​ជនរងគ្រោះជាច្រើនលាននាក់ផ្សេងទៀត ​អោយរួចផុតជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ក្រៅពីទទួលបានជីវិតថ្មី គឺគុណតម្លៃ ៧មករា​ បាននាំមកវិញនូវការរស់នៅក្នុងសង្គមសន្តិភាព ទទួល​បាន​សិទ្ធិគ្រប់យ៉ាង​ និងមើលឃើញពីការរីកចំរើនរបស់ជាតិឥតឈប់ឈរ។

សម្រាប់សមាជិកគណបក្សប្រជាជនកម្ពុជាដែលមានវត្តមាន នៅថ្ងៃនេះ ទោះមួយចំនួនពុំបាន​ឆ្លងកាត់​ការរស់នៅក្នុងសម័យខ្មែរក្រហមក្ដី ​ក៏ពួកគេដឹងច្បាស់ពីគុណតម្លៃ ៧មករា តាម​រយៈការសិក្សា និងការប្រាប់ដោយផ្ទាល់ពីឪពុកម្ដាយ ​អាណាព្យាបាលរបស់ខ្លួន។ ពួកគេជាយុវជនលើកឡើងថា​ ជ័យជំនះ៧មករា ​បានផ្ដល់អ្វីៗគ្រប់យ៉ាងសម្រាប់ពួកគាត់ជាយុវជន។

របបប្រល័យពូជសាសន៍ខ្មែរក្រហម ជារបបមួយដែលមានរយៈពេល ៣ឆ្នាំ ៨ខែ និង ៨០ថ្ងៃ។ ត្រឹមរយៈពេលជិត ៤ឆ្នាំនៃការគ្រប់គ្រងនេះ គឺប្រជាពលរដ្ឋគ្រប់រូបត្រូវរស់នៅរងទុក្ខ ​ពីភាពអត់ឃ្លាន ការធ្វើការហួសកម្លាំង ​ការបំបិតសេរីភាព​ ភាពភ័យខ្លាចសព្វបែបយ៉ាង និងរងការសម្លាប់​ដោយព្រៃផ្សៃ។

តាមសាលាក្ដីខ្មែរក្រហម បានបញ្ជាក់ថា​ ចំនួនប្រជាពលរដ្ឋប្រមាណជិត​ ៣លាននាក់ បាន​ស្លាប់បាត់បងជីវិត ក្នុងរយៈពេលនៃការគ្រប់គ្រង ​របស់ក្រុមកម្ពុជាប្រជាធិប្បតេយ្យ ​ប៉ុល ពត។

កម្ពុជាបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម​ ថ្ងៃ ៧មករា ឆ្នាំ ១៩៧៩ ពិតយ៉ាងណាក្ដី តែ​សង្រ្គាមស៊ីវិលនៅតែអូសបន្លាយជាច្រើនឆ្នាំបន្តទៀត​ រហូតឆ្នាំ ១៩៩៨។

ការបញ្ចប់សង្គ្រាមរវាងខ្មែរ និងខ្មែរ ​ការទទួលបានសន្តិភាពពេញលេញ ​គឺនៅចុងឆ្នាំ ១៩៩៨ ក្រោម​ការអនុវត្តនយោបាយឈ្នះឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        46
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        131
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm