ប្រមុខ​អង្គការសហប្រជាជាតិ​និយាយ​ថា​ ការចរចា​សន្តិភាព​អ៊ុយ​ក្រែ​ន​-​រុស្ស៊ី​នៅ​វែងឆ្ងាយ​ទៀត

2023/01/06 09:25:49 pm        610

​UN៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​សន្តិភាព​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ដែល​ហែកហួរ​ដោយ​សង្គ្រាម​នៅតែ​មិនទាន់​មក​ដល់​នោះ​ទេ ហើយ​ការពិភាក្សា​រវាង​ទីក្រុង​មូ​ស្គូ​ និង​ទីក្រុង Kyiv ដើម្បី​នាំយក​ជម្លោះ​ឲ្យ​ឈានដល់​ទី​បញ្ចប់​នៅ​មិនទាន់​អាចធ្វើ​ទៅបាន​នៅឡើយ​ទេ​។

ថ្លែង​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​ព្រឹត្តិការណ៍​មួយ​ក្នុងប្រទេស​ព័រ​ទុយ​ហ្គា​ល់ ដែល​លោក​បានទទួល​រង្វាន់​ពី​សាក​លវិទ្យាល័យ​មួយ លោក Guterres និយាយថា ការសំខាន់​នាពេល​បច្ចុប្បន្ន​គឺ​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​នៃ​សង្គ្រាម​។​ ​ការអត្ថាធិប្បាយ​របស់​លោក Guterres បាន​ធ្វើឡើង​បន្ទាប់ពី​ប្រធានាធិបតី​ទួរគីលោក Tayyip Erdogan បាន​ប្រាប់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ទីក្រុង​អង់កា​រ៉ា បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ទទួលយក​ភារកិច្ច​សម្របសម្រួល ដើម្បី​ទទួលបាន​សន្តិភាពរ​វា​ង​ប្រទេស​ទាំងពីរ​។​ ​នៅពេល​ត្រូវបាន​សួរ​ដោយសារ​ព័ត៌មាន Reuters អំពី​ការផ្តល់​ឲ្យ​របស់លោក Erdogan លោក Guterres បាន​និយាយ​ថា លោក​ជឿថា​ ពេលវេលា​សម្រាប់​ការចរចា​សន្តិភាព​ពិតប្រាកដគឺ​នៅ​វែងឆ្ងាយ​នៅឡើយ​។

ប៉ុន្តែ​លោក​បាន​និយាយថា សន្តិភាព​ត្រូវតែ​មកដល់​នៅ​ថ្ងៃ​ណាមួយ ហើយនឹង​ត្រូវ​ផ្អែកលើ​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ​។ ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Volodymyr Zelenskyy បាន​និយាយថា រុស្ស៊ី​កំពុង​ស្វែងរក​បទ​ឈប់​បាញ់ដើម្បី​ប្រើ​ជាការ​បិទបាំង ដើម្បី​បញ្ឈប់​ការ​រុលទៅមុខ​របស់​អ៊ុយ​ក្រែ​ននៅក្នុង​តំបន់ Donbas ភាគ​ខាងកើត និង​នាំយក​មនុស្ស និង​យុទ្ធោបករណ៍​មក​បន្ថែមទៀត​។ ​ប្រធានាធិបតី​រុស្ស៊ីលោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានអំពាវ​នាវ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សម្រាប់​បទ​ឈប់​បាញ់​រយៈពេល ៣៦ម៉ោង​ក្នុងប្រទេស​អ៊ុយ​ក្រែ​នដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ណូអែល ជា​ចំណាត់ការ​មួយ​ដែល​ត្រូវបាន​ច្រានចោល​ដោយ​ទីក្រុង Kyiv ដែល​បាន​និយាយថា មិនអាច​មាន​បទ​ឈប់​បាញ់​នោះទេ​ រហូតដល់​រុស្ស៊ី​ដក​កងទ័ព​ចេញពី​ទឹកដី​ដែល​ខ្លួន​ចូល​គ្រប់គ្រង​៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        12
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        62
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        98

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm