ឯកឧត្ដម ជា សុផារ៉ា សំណេះសំណាលជាមួយបុគ្គលិកអប់រំ និងគ្រូបង្រៀនក្នុងខេត្តត្បូងឃ្មុំ

2023/01/06 11:09:39 pm        449

ត្បូងឃ្មុំ៖ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញ​ជួប​សំណេះសំណាលជាមួយ បុគ្គលិកអប់រំ​ និងលោកគ្រូ អ្នកគ្រូ ​នៃគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន នៅក្នុងខេត្តត្បូងឃ្មុំ ។

ក្នុងពិធីសំណេះសំណាល កាលពីម្សិលមិញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា ​សុផារ៉ា បាននាំមកនូវ ការ​ផ្ដាំផ្ញើ​សាកសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក ​និងក្តីស្រឡាញ់យ៉ាង​ជ្រាលជ្រៅបំផុត ​ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា​ ជូនដល់បុគ្គលិកអប់រំ នាយកនាយករង និង​លោកគ្រូ អ្នកគ្រូទាំងអស់ នៅក្នុងខេត្តត្បូងឃ្មុំ។

ឯកឧត្ដម បានរំលឹកថា សម្ដេចតេជោ ហ៊ុន សែន បានដាក់ទិសដៅក្នុងការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាព ជាកិច្ចការដ៏សំខាន់បំផុត ​និងមានសក្តានុពលសម្រាប់សង្គមជាតិ ​និងប្រជាជន ដូច្នេះហើយ​ ទើបក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ ​រាជរដ្ឋាភិបាល បាន​ខិតខំ​កសាងហេដ្ឋា រចនាសម្ព័ន្ធក្នុងវិស័យអប់រំ ដូចជាការកសាងសាលារៀនគ្រប់កម្រិត និងយកចិត្ត​ទុកដាក់ទៅលើជីវភាពគ្រូ បង្រៀន ​ពីព្រោះពួកគេមានគុណបំណាច់ដ៏ធំធេង ក្នុងការបណ្ដុះធនធាន​មនុស្ស។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា ​ដោយសារមានថ្ងៃរំដោះ ​៧មករា ឆ្នាំ១៩៧៩ ទើបមានអ្វីៗគ្រប់ យ៉ាង​ដូចសព្វថ្ងៃនេះ ក្នុងនោះមានការអភិវឌ្ឍន៍លើគ្រប់វិស័យ​ រួមទាំងវិស័យអប់រំផងដែរ ​ស្របពេលដែល កម្ពុជា​កំពុងស្ថិតនៅក្រោមម្លប់សុខសន្តិភាព ​ដែលសម្ដេចតេជោ ​បានរកមកដោយលំបាក ដូច្នេះ​ត្រូវរួមគ្នា ​ថែរក្សាឱ្យបានគង់វង្ស ​និងចូលរួមបោះឆ្នោតគាំទ្រដល់សម្ដេចតេជោ​ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ដើម្បីឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន ​និងភាពសុខដុមរមនាទៅមុខទៀត បន្តដល់​កូនចៅជំនាន់ក្រោយ ៕អត្ថបទ៖ ជឹង សេងឡុង

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        95
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        102
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm