លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញបិទការប្រកួតកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣ ដើម្បីអបអរសាទរខួបលើកទី៤៤ នៃទិវាជាតិជ័យជម្នះ ៧ មករា

2023/01/06 11:38:40 pm        659

ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញបិទការ​ប្រកួតកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣ (សាលានាយទាហានសកម្ម។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមថ្លែងនូវការកោតសរសើរចំពោះសាលានាយ​ទាហានសកម្ម និងបណ្តាស្ថាប័ន-កងឯកភាពដៃគូសហការ ដែលបានខិតខំព្យាយាម​ប្រឹងប្រែង​ថែរក្សាប្រពៃណី និង​ទំនៀមទម្លាប់​ក្នុងការរៀបចំការប្រកួតកីឡាកង​យោធពលខេមរភូមិន្ទរាប់​ចាប់តាំងពីវគ្គនាយទាហានសកម្មជំនាន់ទី១​ ក្នុងឆ្នាំ១៩៩៦ ​រហូតមានការចាប់អារម្មណ៍ និងការ​ទទួលស្គាល់ជាបន្តបន្ទាប់ ​ដោយផ្តើមពីការប្រកួតកម្រិតផ្ទៃក្នុងសាលា រហូតមានការបើកទូលាយ​ឱ្យបណ្តាសា្ថប័ន-កងឯកភាពផ្សេងទៀតចូលរួមជាមួយចាប់ពីឆ្នាំ២០០០ ​ហើយនៅក្នុងឆ្នាំ២០១៧ និង២០១៨ កន្លងទៅ ​ក៏ធ្លាប់ត្រូវបានរៀបចំក្នុងកម្រិតថ្នាក់ជាតិ ដោយមានការចូលរួម​ពី​មហាជនផងដែរ។

លោកឧត្តមសេនីយ៍ឯក មានប្រសាសន៍ថា ចំពោះការរៀបចំក្នុងឆ្នាំ២០២៣ នេះ ដែលធ្វើឡើង​បន្ទាប់ពីត្រូវបានអាក់ខានរយៈពេលពីរឆ្នាំដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩, សូមវាយតម្លៃខ្ពស់​ចំពោះជោគជ័យនៃដំណើររៀបចំការប្រកួតទាំងមូលទាំងលើទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាព​នៃ​សមាសភាពចូលរួម ដោយក្នុងឆ្នាំនេះផ្ទាល់ ​មានការបញ្ជូនក្រុមកីឡាករមកចូលរួមប្រកួត​ចំនួន​ច្រើន​ជាង​បណ្តាឆ្នាំមុនៗ រហូតដល់ប្រមាណ ២៧ ក្រុម មកពី ១៧ ស្ថាប័ន-កងឯកភាព ព្រម​ជាមួយ​នឹង​ចំនួនកីឡាករ-កីឡាការិនីសរុបប្រមាណ ២៧០ រូប។ ជោគជ័យនេះ ​គឺជាការចូលរួម​ចំណែក​មួយ​យ៉ាង​សំខាន់ក្នុងការពង្រឹងវិស័យកីឡាក្នុងជួរកងយោធពលខេមរភូមិន្ទ និងការលើកស្ទួយការ​អភិវឌ្ឍ​វិស័យ​កីឡានៅកម្ពុជា ក៏ដូចជាការបង្ហាញនូវភាពរីកចម្រើនរបស់មាតុភូមិកម្ពុជានាពេល​បច្ចុប្បន្នក្នុង​សម័យ​តេជោសន្តិភាព និងអភិវឌ្ឍន៍។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមសម្តែងនូវការអបអរសាទរ​ដល់​ក្រុមកីទ្បាករ-កីទ្បាការិនីទាំងអស់មកពីបណ្តាកងឯកភាព និងស្ថាប័ននានា​ចំណុះអគ្គ​បញ្ជាការ​ដ្ឋាន, បញ្ជាការដ្ឋានកងទ័ពជើងគោក ​និងបញ្ជាការដ្ឋានកងទ័ពជើងទឹក ព្រមទាំង​ក្រសួង​បរិស្ថាន ​ដែលបានចូលរួមក្នុងពិធីប្រកួតកីទ្បាកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣ ដើម្បី​អបអរសាទរខួប​លើកទី៤៤ នៃទិវាជាតិជ័យជម្នះ ៧ មករា ជាការរំឭកទៅដល់កម្លាំងរួបរួមសាមគ្គីរបស់អ្នក​សេ្នហា​ជាតិក្នុងបុព្វហេតុប្រយុទ្ធវាយរំដោះ និង​សង្គ្រោះអាយុជីវិតប្រជាជនខ្មែរឱ្យរួចផុតពីការ​កាប់​សម្លាប់ដ៏សាហាវយង់ឃ្នងនៅក្នុងរបបវាលពិឃាតប៉ុលពត។

លោកឧត្តមសេនីយ៍ឯក បានបន្ថែមទៀតថា ការប្រកួតនេះ​ក៏ជាការផ្តល់ឱកាស​ឱ្យ​ក្រុមកីឡាករ-កីឡាការិនី ដែលមកពីបណ្តាស្ថាប័ន-កងឯកភាពផ្សេងៗគ្នា ​បានជួបជុំគ្នា ស្គាល់គ្នា និង​ស្វែងយល់ពីគ្នា ដើម្បីរឹតចំណងមិត្តភាព ​សាមគ្គីភាពតាមរយៈការចូលរួមលេងកីឡាជាមួយគ្នា រហូតក្លាយ​ទៅជាបណ្តាញទំនាក់ទំនងមួយដែលរួបរួមគ្នាក្នុងបរិយាកាស​ស្និទ្ធស្នាល ចេះអត់​ឱនអធ្យាស្រ័យ ​និងគោរពគ្នាទៅវិញទៅមកទោះក្នុងលក្ខណៈជាបុគ្គល ​ជាក្រុម ឬជាអង្គភាពក្តី។ ព្រមជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានណែនាំដល់​យោធិនទាំងអស់​ត្រូវបន្តយកចិត្តទុក​លើការ​ហ្វឹកហាត់​ផ្នែក​កាយសិក្សាយោធា ​និងកីឡាផ្សេងៗឱ្យបានជាប់ជាប្រចាំ​ ដើម្បីពង្រឹងស្មារតី សុខភាព និងកាយសម្បទា ​សំដៅធានាបាននូវសមត្ថភាពពេញលេញក្នុងការ​បំពេញភារកិច្ច​បម្រើ​ជាតិ មាតុភូមិ ​និងប្រជាជនឱ្យបានជោគជ័យ៕


អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        104
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        151
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm