ការសាងសង់ប្រលានយន្តហោះអន្តរជាតិភ្នំពេញ សម្រេចបាន ៥០ភាគរយ និងបណ្ដាខេត្តស្ទើរ ១០០ភាគរយ

2023/01/07 12:05:42 am        871

ភ្នំពេញ៖ ឯកឧត្ដម ជា អូន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បានបញ្ជាក់ថា ​ទោះបីក្នុងស្ថានភាពវិបត្តិកូវីដ១៩ កំពុងរីករាលដាលនៅទូទាំងសកល​លោក​ចាប់​តាំងពីឆ្នាំ២០២០ រហូតមក។ ប៉ុន្ដែការសាងសង់ប្រលានយន្តហោះអន្តរជាតិភ្នំពេញ ខេត្តសៀមរាប កោះកុង និងខេត្តព្រះសីហនុក៏បន្តធ្វើតាមផែនការ។

ឯកឧត្ដម ជា អូន បានថ្លែងប្រាប់ ទូរទស្សន៍ BTV ក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះ ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុង​បន្តពង្រីក​សក្ដានុពលលើវិស័យអាកាស​ចរស៊ីវិលកម្ពុជា បង្កើត​ចំនួន​ទេសចរ និងការដឹកជញ្ជូនបន្ថែមទៀតតាមរយៈជើងហោះហើមកកាន់ប្រទេសកម្ពុជា។

ឯកឧត្ដម បញ្ជាក់ថា៖«ក្នុងបរិបទកូវីដ១៩ ​ដែលបានប៉ះពាល់នៅទូទាំងពីភពលោក គឺយើងបាន​ឃើញ​ភាពឈ្លាសវៃរបស់ ​សម្ដេចតេជោ បានចាក់ស្រោចវ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋនៅ​ទូទាំង​ប្រទេស ​ដូច្នេះកម្មករដែលធ្វើការនៅការដ្ឋានសាងសង់​ប្រលានយន្តហោះ ក៏ដូចជាហេដ្ឋា​រចនាសម្ព័ន្ធដទៃទៀត ​មិនឈប់ឈរឡើយ»។

ឯកឧត្ដម បានឱ្យដឹងថា បច្ចុប្បន្នការសាងសង់​ប្រលានយន្តហោះអន្រជាតិភ្នំពេញ​ដែលមួយ​ផ្នែកខ្លះ​ស្ថិតនៅក្នុងក្រុងតាខ្មៅ​ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ​និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ​ បច្ចុប្បន្នសាងសង់​បានប្រមាណ ៥០ភាគរយ ហើយគ្រោងបញ្ចប់ការសាងសង់ជំហាន​ដំបូងនៅឆ្នាំ២០២៤។

ចំណែកប្រលានយន្តហោះថ្មីនៅក្នុងខេត្តសៀមរាប ក៏មានវឌ្ឍនភាពច្រើនដែរ ហើយឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា តែងតែ​ដឹកនាំ​ក្រុមការងារចុះទៅពិនិត្យដែរ ​ដើម្បីជួយលើកទឹកចិត្ត និងផ្ដល់យោបល់។ ដូច្នេះយើងសង្ឃឹមថា នៅអំឡុងខែ មីនា ឬខែមេសា ខាងមុខនេះ ការសាងសង់នឹងបញ្ចប់ជិត​ ៩០ ភាគរយ ហើយ​នាអំឡុងខែ តុលាឆ្នាំនេះ យើងនឹងបើកសាកល្បងធ្វើការ​ហោះហើរ។

រីឯប្រលាណយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ដែលបានធ្វើការពង្រីកនោះ ​នាអំឡុងពេលកូវីដ១៩ រយៈពេលជាង ២ ឆ្នាំកន្លងមកនេះ ​គឺបានធ្វើការពង្រីកការស្ថាបនាបាន ១០០ ភាគរយហើយ។ ដោយឡែក​ ប្រលានយន្តហោះអន្តរជាតិខេត្តកោះកុង​ ដែលមានទីតាំងស្ថិនៅស្រុកគិរីសាគរ ការសាងសង់​ ក៏សម្រេចបាន​ ៩០ ភាគរយដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        1
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        105
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm