ក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ មកដល់ពេលនេះវត្តមានព្រះសង្ឃ ជាង៧ម៉ឺនអង្គ និងវត្ត ជាង៥ពាន់វត្ត

2023/01/07 06:23:24 pm        70

ភ្នំពេញ ៖ ឯកឧត្តម សេង សុមុន្នី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា ប្រាប់BTV នាថ្ងៃនេះថាការកើតថ្មី ទាំងសាសនា ឬក៏ជីវិត របស់ប្រជាជនកម្ពុជាក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ បានផ្តល់ឱកាសឲ្យជឿឡើងវិញនៅថ្ងៃទី២១-២២ ខែមករា ឆ្នាំ១៩៧៩ បានបំបួសព្រះសង្ឃ ចំនួន៧អង្គ និងវត្តអារាម ដំបូងដែលត្រូវរៀបចំឡើងវិញ គឺមានតែវត្តឧណ្ណាលោម មួយប៉ុណ្ណោះ។

​ឯកឧត្តម សេង សុមុន្នី បានបន្តថា ធនធានព្រះសង្ឃ ក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ គឺមានតែ៧អង្គ មកដល់ពេល​នេះវត្តមាន​របស់​ព្រះសង្ឃ មានចំនួនជាង៧ម៉ឺនអង្គ និងវត្ត មានចំនួន៥១០៤វត្ត។ ដូច្នេះបើយើងប្រៀបធៀបពីចំនួនព្រះសង្ឃ និងចំនួនវត្តអារាម នាពេល​បច្ចុប្បន្ន គឺខុសគ្នាឆ្ងាយខ្លាំងណាស់ ដែលចាប់ផ្តើមកកើតដំបូង។ ម្យ៉ាងវិញទៀត ទាក់ទងនឹងប្រតិបត្តិធម៌វិន័យ យើងបាត់បង់ក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត គឺគម្ពី ក្បួនច្បាប់ ការប្រតិបត្តិ គឺមានតែអ្នកចាស់ទុំ ធ្លាប់បួសពីអតីត មកបួសរៀនឡើងវិញ ដើម្បីខិតខំរៀបចំសាសនា ដោយប្រតិបត្តិឯកសារឡើងវិញ ជាបន្តបន្ទាប់ និងធ្វើការបំបួសបន្តវេន។ ដោយឡែកបើគិតមកដល់សព្វថ្ងៃនេះ ថ្នាក់ដឹកនាំព្រះសង្ឃ ក៏ដូចជារាជរដ្ឋាភិបាល ដែលលោកខិតខំកសាងធនធានបុព្វជិតទាំងអស់ និងរហូតមកដល់ពេលនេះ អ្នកបួសក្នុងព្រះពុទ្ធសាសនា មានបណ្ឌិត ជិត១០០អង្គ។

​ជាចុងក្រោយឯកឧត្តម សេង សុមុន្នី បញ្ជាក់ទៀតថា ដើម្បីរួមចំណែក និងត្រូវបណ្តុះស្មារតីប្រជាពលរដ្ឋ យុវជន យុវតីទាំង​អស់ឲ្យ​យល់អំពីតម្លៃ នៃសន្តិភាព និងថែរក្សាសន្តិភាពរួមជាមួយគ្នា តាមរយៈទ្រឹស្តីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដែលជា​ទ្រឹស្តីប្រកបដោយស្មារតីសន្តិភាព និងការទទួលខុសត្រូវ ទៅលើស្មារតីសន្តិភាព និងជាក់លាក់ ដែលយើងបានតម្កល់ទុកក្នុងរដ្ឋធម្មនុញ្ញ រួចទៅហើយ នៅព្រះពុទ្ធសាសនានេះ។ ដូច្នេះនៅពេលនេះ យើងគិតថា មានអ្នកមានបុណ្យមួយ ដឹកនាំប្រទេស គឺ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនោះនាពេលក្រោយនឹងមានឥស្សរជន ដែលជាអ្នកមានគុណធម៌ មានបុណ្យ មកបន្តវេន ដូចនេះយើងគ្រប់គ្នា ត្រូវចូលរួមថែរក្សាបន្តវេន។ ហើយគោលការណ៍ទាំងអស់នេះ គឺសុំឲ្យយុវជនគ្រប់គ្នា យល់ឲ្យច្បាស់ថា ការខិតខំរបស់រាជរដ្ឋាភិបាល មិនមែនប្រយោជន៍បុគ្គលណាមួយនោះទេ គឺដើម្បីប្រយោជន៍របស់ប្រជាជនទូទាំងប្រទេស ហើយក៏ដើម្បីថែរក្សាជាតិមាតុភូមិឲ្យមានកិត្តិយស កិត្តិសព្ទ កេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ ដែលជាតម្លៃដ៏ខ្ពង់ខ្ពស់ជាទីបំផុត ដែលមិនអាចកាត់ថ្លៃបាននោះទេ៕ អត្ថបទ ៖ រដ្ឋា


អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        100
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        147
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm