ទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង អញ្ជើញអបអរសាទរខួបអនុស្សាវរីយ័លើកទី៤៤ នៃថ្ងៃជ័យជម្នះ ៧មករា

2023/01/08 05:00:39 am        55

ស្វាយរៀង: ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ក្នុងនាមលោកទំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង បានអញ្ជើញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃជ័យជម្នះ ៧មករា (៧មករា ១៩៧៩-៧មករា ២០២៣) នៅបរិវេណសាលាក្រុងបាវិត ខេត្តស្វាយរៀង។ ពិធីនេះ មានការចូលរួមពីសមាជិកក្រុមការងារ រដ្ឋបាលក្រុងបាវិត មន្រីរាជការជុំវិញក្រុង កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាសង្កាត់ មេភូមិ លោកគ្រូ-អ្នកគ្រូ និងប្រជាពលរដ្ឋក្រុងបាវិត។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការដឹងគុណ និងកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានពលៈសាច់ស្រស់ ឈាមស្រស់ និងយកជីវិតធ្វើដើមទុន ក្នុងការរំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ដ៏សែនឃោឃៅ ព្រមទាំងបានផ្តល់នូវកំណើតទី២ ជូនដល់ប្រជាជនកម្ពុជាកម្ពុជាទាំងមូល។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀតថា ជ័យជម្នះ ៧មករា គឹជាមហាជោគជ័យដ៏ឧត្តុង្គឧត្តមរបស់គណបក្សប្រជាជនកម្ពុជា និងក៏ជាដំណើរចាប់ផ្តើមបង្កើតឲ្យមាននយោបាយឈ្នះ ឈ្នះ នាំមកនូវសុខសន្តិភាពពេញលេញទូទាំងប្រទេសកម្ពុជា ជាពិសេសការចាប់ផ្តើមអភិវឌ្ឍន៍ប្រទេសកម្ពុជា ពីចំណុចសូន្យរហូតដល់មានការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃ ក៏ដូចជាបានធ្វើឲ្យកម្ពុជាឈរស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសជុំវិញពិភពលោក។ 

ឯកឧត្តមទេសរដ្ឋមន្រ្តី បានរំលឹកបន្ថែមទៀតថា យើងទាំងអស់គ្នាជាប្រជាពលរដ្ឋខ្មែរ ត្រូវតែចងចាំនិងដឹងគុណជាប់ជានិច្ចនូវគុណតម្លៃ ៧មករា និងគុណតម្លៃសន្តិភាព ដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានខិតខំស្វែងរកយ៉ាងលំបាក ដើម្បីភាពសុខដុមរមនារបស់ប្រជាជនកម្ពុជាទូទាំងប្រទេស។ យើងទាំងអស់គ្នាត្រូវប្រឆាំងដាច់ខាតចំពោះពួកអមិត្តទាំងឡាយណា ដែលតែងតែមានបំណងចង់បំផ្លាញនូវសុខសន្តិភាព និងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីប្រជាជន និងដើម្បីប្រជាជន។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ក្នុងនាមជាអ្នកបន្តវេន ត្រូវមានទំនួលខុសត្រូវខ្ពស់ក្នុងការប្តេជ្ញា ថែរក្សាសមិទ្ធផលសម្រេចបានឲ្យបានគង់វង្សជាដរាប និងប្តេជ្ញារួមគ្នាការពារដាច់ខាតថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ រួមគ្នាពង្រឹងឯកភាពជាតិ សាមគ្គីភាពផ្ទៃក្នុងរឹងមាំ បង្កើនការរីកចម្រើនប្រកបដោយចីរភាព ដើម្បីធានាបាននូវអនាគតកម្ពុជា និងប្រជាជនកម្ពុជា ក៏ដូចជាអ្នកជំនាន់ក្រោយៗ ក្នុងការបន្តរស់នៅប្រកបដោយសុខដុមរមនា។

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        20
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        96
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm