ទ័ពមួកខៀវកម្ពុជាជិត ៥០រូបបន្ថែម​ បាន​ចេញ​ដំណើរ​ទៅបំពេញ​បេសកកម្ម​រក្សា​សន្តិភាព ​នៅ​​ប្រទេសម៉ាលី

2023/01/08 05:21:32 pm        931

ភ្នំពេញ៖ នាយប់ថ្ងៃទី៧ ខែមករានេះ កងទ័ពមួកខៀវកម្ពុជាជិត៥០រូបបន្ថែមទៀត បានចេញដំណើរបំពេញ​បេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ UN នៅប្រទេសម៉ាលី ដើម្បីពង្រីកការធ្វើសកម្ម​ភាព​បោស​សំអាតគ្រាប់មីន កម្ទេចកាកសំណល់សង្គ្រាម គ្រាប់មីនទាន់ផ្ទុះ និងការស្ថាបនា ថែទាំព្រលានយន្តហោះ។

បើតាមឧត្តមសេនីយ៍ទោ កុសល ម៉ាលីនដា អគ្គនាយករងមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំង រក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម បានថ្លែងឲ្យដឹងក្នុងឱកាសជូនដំណើរកងកម្លាំងនៅអាកាស​យានដ្ឋានអន្តរជាតិភ្នំពេញថា ជាក់ស្តែងការបញ្ជូនទ័ពមួកខៀវកម្ពុជាប្តូរវេនរយៈពេល១ឆ្នាំម្តងទៅបំពេញ​បេសក​កម្ម​ថែ​រក្សាសន្តិភាពUN នៅប្រទេសម៉ាលីនេះ គឺមានចំនួនសរុប ២៧៣រូប ហើយការបញ្ជូននោះ​ត្រូវ​បាន​ធ្វើ​ឡើងជាពីរដំណាក់កាល ហើយនៅដំណាក់កាលចុងក្រោយនេះ ត្រូវបានចេញដំណើរនៅយប់​ថ្ងៃ​ទី៧ ខែមករាឆ្នាំ២០២៣ មាន​ចំនួនសរុប ៤៨រូប។

លោកជំទាវ ឧត្តមសេនីយទោ កុសល ម៉ាលីនដា ថ្លែងថា សម្រាប់កងកម្លាំងមួកខៀវកម្ពុជា ដែលបញ្ជូនទៅ​ប្រទេស​ម៉ាលីនោះ គឺមានតួនាទីភារកិច្ចសំខាន់ធ្វើសកម្មភាពបោសសំអាតគ្រាប់មីន កម្ទេចគ្រាប់មិនទាន់ផ្ទុះ (EOD) និងកងកម្លាំងវិស្វកម្មធ្វើការថែទាំព្រលានយន្តហោះ ទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិនៅសាធារណរដ្ឋម៉ាលី ។

លោកជំទាវឧត្តមសេនីយ៍ទោ កុសល ម៉ាលីនដា ថ្លែងថា ប្រទេសកម្ពុជាបច្ចុប្បន្នកំពុងបានក្លាយជាប្រទេស​ឈាន​មុខ​គេ​មួយ​ក្នុងការបញ្ជូនអ្នកដោះមីនរបស់ខ្លួនទៅសម្រាលទុក្ខលំបាករបស់ប្រជាជនដទៃទៀត​ដែលរងផលប៉ះពាល់ដោយសង្គ្រាម។

ចាប់​តាំង​ពី​ឆ្នាំ​២០០៦ រហូតមកដល់ឆ្នាំ២០២៣ កម្ពុជាបានបញ្ជូនកងរក្សាសន្តិភាពសរុបចំនួន ៨.៥២៣នាក់ ទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ រួមមាន ប្រទេស​ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី និងយេម៉ែន ខណៈបច្ចុប្បន្ន កងរក្សា សន្តិភាព កម្ពុជា ចំនួន ៨០១ នាក់ បាននិងកំពុងបំពេញឈរជើងបំពេញបេសកកម្មរក្សាសន្តិភាព UN នៅប្រទេសស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និង សាធារណរដ្ឋ អាហ្វ្រិកកណ្តាល៕ អត្ថបទ៖ស៊ុម សុខជា

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        2
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        122
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm