រដ្ឋបាលស្រុកស្រីសន្ធរ រៀបចំការប្រណាំងទូក ង អបអរសាទរថ្ងៃជ័យជម្នះ ៧មករា

2023/01/08 10:04:40 pm        506

កំពង់ចាម៖ រដ្ឋបាលស្រុកស្រីសន្ធរ បានរៀបចំការប្រណាំងទូក ង លក្ខណៈប្រពៃណី ដើម្បី​ចូល​រួម​អបអរសាទរ ថ្ងៃជ័យជម្នះ ៧មករា (១៩៧៩-២០២៣) និង​បង្កភា​ព​សប្បាយ​រីក​រាយ​ក្រោម​ម្លប់​សុខសន្តិភាព។

ព្រះសង្ឃ រួមបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមពិធីប្រណាំងទូក ង នៅក្នុងឃុំព្រែករំដែង ស្រុក​ស្រីសន្ធរ បានលើកឡើងថា ពេលប្រទេសជាតិមានសន្តិភាពគ្មានសង្គ្រាម និងប្រជាពលរដ្ឋ មាន​សិទ្ធិ​សេរីភាពដើរ​ហើរ​​យ៉ាងសប្បាយរីករាយ។ ពិធីប្រណាំងទូក ង លក្ខណៈ​ប្រពៃណី​នៅ​ពេល​នេះ គឺបង្ហាញពីការអភិរក្សប្រពៃណីខ្មែរ និងទំនៀបទំលាមពីការប្រណាំងទូកទាំងខ្នាត់អន្តរជាតិ និង​ខ្នាត​វែង។

លោក ស៊ឹម គង់ អភិបាលស្រុកស្រីសន្ធរ បានបញ្ជាក់ដែរថា ការរៀបចំពិធីប្រណាំងទូក ង នៅ​ពេល​នេះ គឺដើម្បី ជួយថែរក្សាប្រពៃណី បង្កើតនូវក្តីស្រឡាញ់ និងទំនាក់​ទំនង​មិត្តភាព​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែក៏បានចូលរួមបង្កើនស្មារតីសាមគ្គីភាព យោគយល់ និងអធ្យាស្រ័យគ្នាផងដែរ។ លោក​អភិបាលស្រុកបន្ថែមទៀតថា ចំពោះការប្រណាំងទូកនៅពេលនេះ ទោះបីមានការឈ្នះ ចាញ់ គឺជាការប្រកួតមិត្តភាព ប្រកួតអស់ពីសមត្ថភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ មិន​ស្អប់​គ្នា​នោះ​ទេ ពេលប្រទេសជាតិទទួលបានសុខសន្តិភាព និង​យក​ជ័យ​ជ​ម្នះ​៧​មករា​ក្រោម​ការ​ដឹក​នាំ​របស់​សម្តេចជោ ហ៊ុន សែន ។

សូមជម្រាបជូនដែរថា ទូក ង ដែលបានយកមកប្រណាំងនៅថ្ងៃទី ៧ ខែមករានេះ មានចំនួន ៤៥ទូក ស្មើនឹង​២២គូរ ដោយមានការចូលរួមពីតាមបណ្តាលខេត្តដូចជា ខេត្តកណ្តាល ខេត្ត​ព្រៃវែង និងតាមបណ្តាល​ស្រុក​ ​នៃខេត្តកំពង់ចាមផងដែរ៕ អត្ថបទ៖ ថុង សីហា

 

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        101
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        148
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm