ឯកឧត្តម ជាម យៀប៖ មានថ្ងៃជ័យជម្នះ ៧មករា ទើបនាំឱ្យ​កម្ពុជា​មាន​ការ​រីក​ចម្រើន​ដូច​ពេល​បច្ចុប្បន្ន​

2023/01/08 10:16:25 pm        371

ព្រៃវែង៖ មានថ្ងៃជ័យជម្នះ ៧មករា ទើបនាំឱ្យកម្ពុជាមានការីកចម្រើនដូចពេលបច្ចុប្បន្ន​ នេះ​ជា​សច្ចភាព​ប្រវត្តិសាស្ត្រដែលមិនអាចប្រកែកបាន អ្នកមិនទទួលស្គាល់ថ្ងៃជ័យជម្នះ ៧មករា គឺមាន​តែ​អ្នក​ដែល​គាំទ្រ​របបខ្មែរក្រហមប៉ុណ្ណោះ។

នេះជាការថ្លែងរបស់ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និង​ជា​សមាជិក​អចិន្រ្តៃយ៍ នៃគណៈគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ខណៈ​អញ្ជើញ​អបអរ​សាទរ​ខួបលើកទី៤៤ឆ្នាំ នៃថ្ងៃជ័យជម្នះ ៧មករា នាព្រឹកថ្ងៃទី៨ ខែមករា នៅស្រុកពាមរក៍ ខេត្តព្រៃវែង។ ពិធីនេះក៏មានការចូលរួមពី ឯកឧត្តម អ៊ុ ប៊ុនឡេង អនុប្រធាន​គណៈអចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជាខេត្តព្រៃវែង ឯកឧត្តម លោកជំទាវ ជាអ្នកតំណាង​រាស្រ្ត​មណ្ឌល​ខេត្ត​ព្រៃវែង ព្រមទាំងប្រជាពលរដ្ឋសរុបជាង ៣០០នាក់ ។

ឯកឧត្តម បានមានប្រសាសន៍បន្តថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​កំពុង​រស់​នៅ​យ៉ាង​សុខ​ដុម​រមនា​ក្រោម​ម្លប់​សុខសន្តិភាព ហើយបន្តប្រឹងប្រែងក្នុងការកសាងសង្គមជាតិ និងជីវភាព​ប្រកប​ដោយ​ក្តី​សង្ឃឹម និង​ជ័យ​ជម្នះ៧ មករា បានបិទបញ្ចប់នូវទំព័រសករាជដ៏ខ្មៅ នាំមកនូវសករាជ​ថ្មី​នៃ​ការ​រស់​រៀន ការអភិវឌ្ឍ និងផ្តល់កំណើតទី២ដល់របស់ប្រជាពលរដ្ឋ​។ ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា មានយុទ្ធសាស្រ្តត្រឹមត្រូវជាក់លាក់ បាន​ចាក់​វ៉ាក់​សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋស្ទើរទូទាំងប្រទេស ទើបរហូត​មក​ដល់​សព្វ​ថ្ងៃ​កម្ពុជា​បាន​បើកប្រទេសឡើងវិញ ហើយកំពុងកសាងសេដ្ឋកិច្ច និងសង្គមឡើងវិញ។ ទន្ទឹមនឹងនេះ​      រាជរដ្ឋាភិបាល បានជួយឧបត្ថម្ភសាច់ប្រាក់ជូនដល់ជនងាយរងគ្រោះ ស្រ្តី និងកុមាផងដែរ។ ម្យ៉ាង​វិញ​ទៀត ថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋសភា បានទទួលជោគជ័យក្នុងកិច្ចប្រជុំអាស៊ាន និង​អន្តរ​សភា​អស៊ាននាពេលកន្លងទៅទទួល បានការកោតសរសើរពីប្រទេសអាស៊ាន និង​សហគមន៍​អន្តរជាតិ​។

ឯកឧត្តមកិត្តិបណ្ឌិត ជាម យៀប ក៏បានថ្លៃង​អំណរ​គុណ​ផង​ដែរ​ដល់​សមាជិក​សមាជិកា​គណបក្ស​ប្រ​ជាជនកម្ពុជាទាំង ៦​ស្រុក ក្នុងខេត្តព្រៃវែង ដែល​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ផ្សព្វ​ផ្សាយ​គោល​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា​ជូន​ដល់​ប្រជាពលរដ្ឋ​ទទួល​បាន​ការ​បោះឆ្នោត​គាំ​ទ្រ​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុងការបោះឆ្នោតឃុំ សង្កាត់នាពេលកន្លងទៅ និង​សូមឲ្យសមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ បោះឆ្នោតបន្តគាំទ្រក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ​អាណត្តិ​ទី៧ នាពេលខាងមុខឲ្យទទួលបានជោគជ័យ ៕

 

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        10
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        124
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm