ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ពង្រីក និងលើក​កម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧

2023/01/09 04:21:29 pm        641

នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រីកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បាន​អញ្ជើញ​ធ្វើ​ជា​សហធិបតី​នៅ​ក្នុង​ពិធីសម្ពោធបើកការដ្ឋានសាងសង់ពង្រីក និង​លើក​កម្រិត​គុណភាព​កំណត់​ផ្លូវ​ជាតិ​លេខ៧ ចាប់ពីរង្វង់​មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ៖

- សម្តេចតេជោបញ្ជាក់ថា ការសាងសង់ពង្រីក និងលើក​កម្រិត​គុណ​ភាព​កំណត់​ផ្លូវ​ជាតិ​លេខ៧ គឺជា​វឌ្ឍនភាពថ្មីមួយទៀត សម្រាប់កម្ពុជា ដែល​បាន​មក​ពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​មិត្ត​ចិន​ជួយ​ដល់​កម្ពុជា។

- សម្តេចតេជោ ហ៊ុន​ សែន បញ្ជាក់ថា ក្រោយពេលកំណើនសេដ្ឋកិច្ច គួប​ផ្សំ​នឹង​ចរាចរណ៍​របស់​អ្នក​ដំណើរ និងការដឹកជញ្ជូនមានការកើនឡើងយ៉ាងគំហុក បា​ន​ប្រែ​ក្លាយ​កំណាត់​ផ្លូវ​លេខ​៧​នេះ​ឱ្យ​ទៅ​ជា «ផ្លូវកដប» ដែលមានសភាពចង្អៀត មានការកកស្ទះ និងមានគ្រោះថ្នាក់ញឹកញាប់ ទើប​រាជ​រដ្ឋាភិបាលសម្រេចសាងសង់ពង្រីក និងលើកកម្រិតគុណភាពផ្លូវនេះជាចាំបាច់។

- សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីការរិះគន់លើទំនាក់ទំនងដ៏ជិតស្និទ្ធបំផុតរវាងកម្ពុជា-ចិន រហូតដល់មានចោទសួរនានា ពាក់ព័ន្ធទំនាក់ទំនងនេះ ដោយសម្តេចបញ្ជាក់ថា «បើ​សម្តេច​មិន​ពឹង​ចិន តើឱ្យសម្តេចទៅពឹងបរទេសណា..?»។

- សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់មិត្តចិន ដែល​បាន​ជួយ​កម្ពុជា​លើ​ការ​អភិវឌ្ឍ​ហេដ្ឋ​រចនា​សម្ព័ន្ធតភ្ជាប់(ផ្លូវ,ស្ពាន) និងការជួយផ្តល់ដល់វ៉ាក់សាំងកូវីដ-១៩កម្ពុជា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រីករាលដាលជំងឺដ៏កាចសាហាវ រហូត​ដល់​កម្ពុជា​មាន​លទ្ធភាព​បើក​ប្រទេស​ឡើង​វិញ ហើយអត្រាកំណើនឆ្លងប្រចាំថ្ងៃមានចំនួនតិចតួច។

-សម្ដេចតេជោ ហ៊ុន សែន៖«គ្មានផ្លូវ គ្មានស្ពាន គឺមិនអាចធ្វើការអភិវឌ្ឍបានទេ ដូច្នេះ​ហើយ​បាន​ជា​អ្វី​ដែល​ខ្ញុំបានដាក់ចេញនូវឆ្នាំ១៩៨៧ កាលពីជាង ៣០ឆ្នាំមុន គឺនៅតែត្រូវ​រហូត​មក​ដល់​ពេល​នេះ ហើយអាចត្រូវរយៈពេល ៣០ ឆ្នាំទៀត នោះគឺប្រមូលផ្ដុំទៅលើការវិនយោគ ទឹក ផ្លូវ ភ្លើង មនុស្ស ដែលឥឡូវនេះ យើងហៅថា មនុស្ស ផ្លូវ និងភ្លើង ដែល​នៅតែ​ជា​អាទិភាព សម្រាប់​ការ​វិនិយោគ​របស់យើង»។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជាភ័ព្វសំណាងក្នុងការសាងសង់ពង្រីក និងលើក​កម្រិត​គុណភា​ព​កំណត់ផ្លូវជាតិលេខ៧នេះ នៅខេត្តកំពង់ចាម មាន​ថ្ម​ស្រាប់​សម្រាប់​ដំណើរ​ការ​ស្ថាបនា ខុសពីបណ្តាខេត្តផ្សេងៗដូចជា ស្វាយរៀង, កណ្តាលជាដើម ដែលមិនមានថ្ម ឬ​ថ្ម​នោះ​មិន​អាច​យក​មកប្រើប្រាស់ស្ថាបនាផ្លូវបាន។

- សម្តេចតេជោ ហ៊ុន សែន ជាថ្មីម្តងទៀត បាន​ប្រកាស​ថ្លែង​អំណរ​គុណ​ដល់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់​ចាម ដែលបាននាំគ្នាបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឈ្នះភ្លូកទឹកភ្លូកដី ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៧ កាលពីពេលកន្លងទៅថ្មីៗនេះ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ប្រជាពលរដ្ឋកុំភ្លេចខ្លួន ក្នុង​កិច្ច​ការពារ​ការ​ឆ្លង​រីករាល​ដាល​ជំងឺ​កូវីដ-១៩ ដោយនាំគ្នាទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ទាំង​ដូស​មូល​ដ្ឋាន និងដូសជំរុញនានា តាមការណែនាំរបស់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង។ សម្តេចបញ្ជាក់ថា «កម្ពុជា មិនខ្វះវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋនោះទេ..[]..»។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ក្នុងពេលជំនួបរវាងសម្តេច និងអ្នកសារ​ព័ត៌មាន​ប្រចាំ​ឆ្នាំ​នា​ពេល​ឆាប់​ៗ​ខាងមុខនេះ ក្រៅពីសុន្ទរកថា និងសង្កថា សម្តេច​ក៏​នឹង​ផ្តល់​ឱកាស​ដល់​អ្នក​សារព័​ត៌មាន​សួរ​សំនួរ​ផ្សេងៗទៅកាន់សម្តេចផងដែរ។

-​ សម្តេចតេជោ ហ៊ុន ​សែន បានលើកឡើងជាថ្មីពីគុណតម្លៃ នៃសុខសន្តិភាព​ ដែ​ល​វា​ជា​កត្តា​ចាប់​ផ្តើម​នូវ​រាល់​វឌ្ឍនភាពនានានៅក្នុងសង្គម។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ទស្សន​វិស័យ​របស់​គណបក្សប្រជាជនកម្ពុជាគឺ សន្តិភាព និងការអភិវឌ្ឍ ត្រូវដើរទន្ទឹមគ្នា...[]..។

- សម្តេចតេជោ ហ៊ុន សែន​ បានប្រកាសថា ឆ្នាំ២០២២​ គឺជា​ឆ្នាំ​នៃ​សកម្មភាព​ការ​ទូត​កម្ពុជា​ដ៏​រស់​រ​វើក​ទៅកា​ន់បរទេសនានា តាមរយៈជាប្រធានរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធនានានៅក្នុងប្រទេសកម្ពុជា ដែលជាមោទនភាព និង​កិត្យានុភាព​កម្ពុជា​លើ​ឆាក​អន្តរជាតិ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រើសិទ្ធិផ្ទាល់ខ្លួន ក្នុងច្បាប់ស្តីពីគណបក្សនយោបាយ ប្រឆាំង​តប​ត​ទៅគណបក្សផ្សេងទៀត ដែលបានវាយប្រហារ បង្កាច់បង្ខូច មកលើ​គណបក្ស​ប្រជាជន​កម្ពុជា​ដោយគ្មានមូលដ្ឋានច្បាស់លាស់។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់ជម្រើសដល់បក្សនយោបាយទាំងឡាយ ដែល​បាន​វាយ​ប្រហារ​មក​លើ​គណបក្សប្រជាជនកម្ពុជា តើចង់បានដំបង ឬវិធានការច្បាប់..?។ សម្តេច​បញ្ជាក់​ថា «យើង​ត្រូវការពារគណបក្សប្រជាជនកម្ពុជាជាចាំបាច់»។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់អ្នកនយោបាយចាស់វស្សាម្នាក់ឈ្មោះ «គង់ គាំ» ដែល​បាន​ធ្វើសកម្មភាពនយោបាយ រត់​ទៅ​បក្សនេះ ឬបក្សនោះ និង​តែង​ធ្វើ​អត្ថាធិប្បាយ​វាយ​ប្រហារ​មក​លើ​គណបក្សប្រជាជនកម្ពុជា សូមបញ្ឈប់ធ្វើសកម្មភាពនោះជាបន្ទាន់។

- សម្តេចតេជោ ហ៊ុន សែន បាន​ប្រកាស​ដល់​ក្រុម​មេធាវី​គណបក្ស​ប្រជាជន​កម្ពុជា​តាំង​ពី​ថ្នាក់​ក្រោម​ដល់​ថ្នាក់លើ ត្រូវប្រមូលឯកសារសំឡង និង​ភស្តុតាង​នានា​ពាក់ព័ន្ធ​ការវាយ​ប្រហារ​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា ដាក់ទៅតុលាការដោយគ្មានការលើកលែង។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យមានការគិតគូតពាក់ព័ន្ធបញ្ហាសញ្ជាតិ ដោយ​សម្តេច​លើក​ឡើង​ថា «គួរមានការគិតគូរ ដោយធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ..[]..មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអ្នកនយោបាយ ត្រូវមានសញ្ញាតិខ្មែរ តែមួយ»។

សង្កថាសម្តេចតេជោ ហ៊ុន សែន ចាប់នៅវេលាម៉ោង ៩ និង២៤នាទី។



អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        100
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        147
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm