សម្តេចតេជោ ហ៊ុន សែន៖ សន្តិភាព និងការអភិវឌ្ឍត្រូវតែដើរទន្ទឹមជាមួយគ្នាជានិច្ច

2023/01/09 04:30:53 pm        485

កំពង់ចាម៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកឡើងជាថ្មីម្តងទៀតថា កត្តា​សន្តិភាព​បាន ធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍ​ជាបន្តបន្ទាប់លើគ្រប់វិស័យ ហើយកត្តាសន្តិភាព និង​ការ​អភិវឌ្ឍ​នេះ​ត្រូវ តែដើរទន្ទឹមគ្នាជានិច្ចមិនថាកាលៈទេសៈណានោះឡើយ។

ថ្លែងនៅក្នុងឱកាស អញ្ជើញធ្វើជាសហធិបតីនៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ពង្រីក និង​លើក​ក​ម្រិត​គុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វល់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូត​ដល់​ទី​រួម​ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​បាន​លើក​ឡើង ថា គោល​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ដៃម្ខាង​ថែ​រក្សា និង​ការពារសន្តិភាព និងដៃម្ខាងទៀត ជំរុញ​ការអភិវឌ្ឍ។

ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា ប្រសិនបើ ការ​ដឹកនាំរបស់រាជរដ្ឋាភិបាលពុំមានការអភិវឌ្ឍទេនោះ ភាពវឹកវរប្រទេស​នឹង​កើត​មាន​ដោយ​សារ​តែ​កត្តាភាពក្រីក្រ ដូច្នេះមិនថាតម្លៃណានោះទេ ត្រូវតែថែរក្សា និងការពារនូវសុខសន្តិភាព និង​ការ​អភិវឌ្ឍ​នេះ​ឲ្យ ខាងតែបាន។

ក្នុងឱកាសនោះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​ប្រកាស​ថ្លែង​អំណរ​អគុណ​ជា​ថ្មី​ម្តង​ទៀត​ចំពោះ​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនតាំងពីដើមរហូតដល់បច្ចុប្បន្ននេះផងដែរ ខណៈ​ដែល​សម្តេច​មាន​វត្ត​មាន​នៃ​ការ​ដឹកនាំ​ប្រទេស​ដល់​សព្វ​ថ្ងៃ​នេះ​គឺ​កើត​ចេញ​ពី​ការ​គាំទ្រ​របស់បង​ប្អូន​នៅទូទាំងប្រទេស។ សម្តេចតេជោ រំពឹងផងដែរថា បងប្អូនប្រជាពលរដ្ឋទាំងអស់នឹង បន្ត​គាំទ្រសម្តេច និងគណបក្សប្រជាជនកម្ពុជាឲ្យដឹកនាំប្រទេសតទៅទៀត ដើម្បីសុខសន្តិភាព និង​ការអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចំរើនបន្ថែមទៀតនោះ។

យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា សម្តេច​នៅ​តែ​បន្តដឹកនាំ និងអភិវឌ្ឍប្រទេសកម្ពុជាតាមជំហ៊ានគីង្គក់ដដែល ដោយ​មិន​ធ្វើ​តាម​ជំហ៊ាន​យក្ស ឬ​មហាលោត​ផ្លោះអ្វីនោះទេ។ នេះគឺជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        335
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm