ជើងឯក​កីឡា​អុកចត្រង្គ​អាស៊ីអាគ្នេយ៍​ផ្តោត​សំខាន់​លើ​ការត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2023/01/09 05:05:35 pm        101

​​អុកចត្រង្គ​៖ ការប្រកួត​កីឡា​អុកចត្រង្គ​ជើងឯក​អាស៊ីអាគ្នេយ៍ (SEA OUK CHAKTRANG Championship) ​ឆ្នាំ​២០២៣ នៅ​រាជធានី​ភ្នំពេញបានចាប់ផ្ដើម​ការប្រកួត​ជា​ផ្លូវការ​ហើយ ដោយ​ផ្តោត​សំខាន់​លើ​ការត្រៀម​លក្ខណៈ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជានា​ខែឧសភា​ខាងមុខ។​

​ថ្លែង​ក្នុង​ពិធី​បើក​ការប្រកួត​ព្រឹត្តិការណ៍​ថ្នាក់​តំបន់ ឯកឧត្តម​បាន​សម្ដែង​ស្វាគមន៍​យ៉ាង​កក់ក្ដៅចំពោះ​វត្តមាន​ប្រតិភូ អាជ្ញាកណ្ដាល​-​ចៅក្រម និង​កីឡាករ​-​កីឡាការិនី​ទាំងអស់ដែល​បាន​ចូលរួម​ព្រឹត្តិការណ៍​នេះ រួមមាន​អត្ត​ពលិកម​ក​ពី​ប្រទេស​វៀតណាម ថៃ មី​យ៉ាន់​ម៉ា ឡាវ និង​ម្ចាស់ផ្ទះ​កម្ពុជា។​ ​ឯកឧត្តម​បន្ដថា នេះ​ជា​លើកដំបូង​ហើយដែល​សហព័ន្ធ បានរៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​ថ្នាក់​តំបន់ ក្រោម​ការឧបត្ថម្ភ​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣(CAMSOC) ​ដោយ​ផ្ដោត​សំខាន់​លើ​ការផ្សព្វ​ផ្សាយ​ពីបទ​បញ្ជា​បច្ចេកទេស​ដ​ល់​ប្រទេស​ទាំងអស់ មុន​ឈានដល់​ការប្រកួត​ផ្លូវការនៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣។​

​លោក ប៊ិន គា​សេង អគ្គលេខាធិការរង​សហព័ន្ធ និង​ជា​នាយក​បច្ចេកទេស​សហ​ព័ន្ធបាន​ឲ្យ​ដឹងថា ការប្រកួត​កីឡា​អុកចត្រង្គ​ជើងឯក​អាស៊ីអាគ្នេយ៍លើកដំបូងនៅ​កម្ពុជា​នេះ គឺ​ធ្វើការ​ប្រកួត​លើ ៦​វិញ្ញាសាចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២៣ ដោយមាន​ប្រតិភូ និង​អត្ត​ព​លិ​ក​ចូលរួម​សរុប ៦២​នាក់រួមមាន​ម្ចាស់ផ្ទះ​កម្ពុជា ១៦​នាក់​, ​វៀតណាម ១៦​នាក់​, ​ថៃ ១៦​នាក់​, ​មី​យ៉ាន់​ម៉ា ៧​នាក់ និង​ឡាវ ៧​នាក់៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        168
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        175
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm