ជើងឯក​ទូកក្ដោង​ថ្នាក់ជាតិ​ពង្រឹង​ទាំង​សមត្ថភាព​កីឡាករ និង​មន្ដ្រី​បច្ចេកទេស​

2023/01/09 06:33:52 pm        64

​ទូកក្ដោង៖ សហព័ន្ធ​កីឡា​ទូកក្ដោង​កម្ពុជាបានបញ្ចប់​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិឆ្នាំ​២០២២ ដោយ​ជោគជ័យ ក្រោយ​ដំណើការ​ប្រកួត​រយៈពេល ៣​ថ្ងៃកាលពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​០៧ ខែមករា​ចុង​សប្ដាហ៍​កន្លងទៅនៅ​ឆ្នេរ​រាម ខេត្ត​ព្រះសីហនុ ដែល​ផ្ដោត​សំខាន់ទាំង​លើ​ការពង្រឹង​សមត្ថភាព​កីឡាករ និង​មន្ដ្រី​បច្ចេកទេស​រៀបចំ​ការប្រកួត។​

​លោក សោម សុទ្ធ​រិ​ទ្ធិ​ពង្ស អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹងថា ការប្រកួត​នេះ​គឺជា​ការប្រកួត​ដ៏​មាន​សារៈសំខាន់​មួយ​សម្រាប់​ការបន្ត​កសាង​សមត្ថភាព គុណភាព ទេពកោសល្យ និង​វិជ្ជាជីវៈ​របស់​កីឡាករ-កីឡាការិនី ពិសេស​គឺ​​ការវាស់ស្ទង់​សមត្ថភាព​របស់​មន្ត្រី​បច្ចេកទេស អាជ្ញាកណ្ដាល​-​ចៅក្រម​របស់​សហព័ន្ធក្រោម​ការជួយ​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ជំរុញអភិវឌ្ឍន៍​វិស័យ​កីឡា​ទូកក្ដោង​នៅ​កម្ពុជា ក្នុងការ​ត្រៀមខ្លួន​រួចជាស្រេច​ឆ្ពោះទៅ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នាពេល​ឆាប់ៗ​ខាងមុខ។​

​សម្រាប់​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​រយៈពេល ៣​ថ្ងៃនេះមាន​កីឡាករ​-​កីឡាការិនី ២៧​រូប​ចូលរួមដែល​ប្រកួត​លើ ៦វិញ្ញាសា។ ជា​លទ្ធផល​ក្រោយ​ឆ្លងកាត់​ការប្រកួត​ដ៏​ស្វិតស្វាញ​លើ​ផ្ទៃ​ទឹកគឺ​កីឡាករ កែវ ភា​រុណ ជាប់​លេខ​១ លើ​វិញ្ញាសា​ Windsurfing Open, កីឡាករ គង់ សំរេង ជាប់​លេខ​១ លើ​វិញ្ញាសា​ Windsurfing Techno Open, កីឡាករ ញ៉ូ​វ ចាន់ ជាប់​លេខ​១ លើ​វិញ្ញាសា​ ILCA Open, កីឡាករ ចាន់ សុខ​វាសនា ជាប់​លេខ​១ លើ​វិញ្ញាសា​ Byte Boat Open ​និង​កីឡាករ ទិ​ត សុ​វណ្ណា ជាប់​លេខ​១ លើវិញ្ញាសា​ Optimist Open៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        167
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        174
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm