អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា និង​ក្រសួង​មុខងារ​សាធារណៈ​សុទ្ធតែ​ឈ្នះ​ដូចគ្នា​ថ្ងៃ​បើកឆាក​ការ​ប្រកួត​ពូ​ល E

2023/01/09 06:54:52 pm        140

បាល់ទាត់៖ ការប្រកួត​បាល់ទាត់​ពាន​រង្វាន់​មិត្តភាព​យុវជន​អន្តរក្រសួង ស្ថាប័ន ឈាន​ដល់​ថ្ងៃ​ប្រកួត​ទី​៥ ហើយ ដោយ​ក្នុង​នោះ​ជាការ​ប្រកួត​ដំបូង​ក្នុង​ពូ​ល E បន្ទាប់​ពូ​ល A ដល់​ពូ​ល​ D បញ្ចប់​មួយ​ប្រកួត​ម្នាក់​ហើយ​នោះ​នៅ​ទីលាន​បាល់ទាត់ Blue Sport​។ ​

​ការប្រកួត​ល្ងាច​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០២៣ ក្រុមបាល់ទាត់​អាជ្ញាធរ​សវនកម្ម​ជាតិ​ (​អាវ​ពណ៌​លឿង​) ​ចាញ់​ក្រុម​ក្រសួង​មុខងារ​សាធារណៈ ២​ទល់នឹង​៨​។ ជំនួប​នេះកីឡាករ ឈឿង វណ្ណឌី ស៊ុត​បញ្ចូល​ទី​ ៦​គ្រាប់​តែឯង​នៅ​នាទី​ទី២៤, ២៧, ៣០, ៣៣, ៣៧ និង​នាទី​ទី​៤៤ ចំនែក​ពីរ​គ្រាប់​ទៀត​ធ្វើបាន​សម្រេច​ដោយ​កីឡាករ ហោ ស៊ី​ណាត នៅ​នាទី​ទី​២៩ និង​មួយ​គ្រាប់​ទៀត​ដោយ​កីឡាករ ម៉ុ​ន ប៊ុន​ថេ​ង នាទី​ទី​៧០​។ ឯ​ពីរ​គ្រាប់​របស់​អាជ្ញាធរ​សវ​ន​កម្ពុជាកើត​ឡើ​ដោយ​កីឡាករ ប៉ា សុ​ផា​រ័ត្ន នាទី​ទី​៣៨ និង​កីឡាករ ងី វណ្ណឌី នាទី​ទី​៦១​។​ ​ថ្ងៃ​ជាមួយគ្នានេះដែរ ក្រុមបាល់ទាត់អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភាឯក​ស​ណ្ឋា​នពណ៌បៃតង បាន​យកឈ្នះ​ក្រុមបាល់ទាត់​ក្រសួងផែនការក្នុង​លទ្ធផល ៤​ទល់នឹង​០​។ លេង​បាន​ ៩​នាទី​កីឡាករ លឹម សុគន្ធា តែ​ត​បញ្ចូល​ទី​ឱ្យអគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​នាំមុខគូប្រកួត ១​ទល់នឹង​០​។ បន្ទាប់មក​នាទី​ទី​៣០ កីឡាករ ប៊ុន សាន បន្ថែម​មួយគ្រា​ប់​ទៀត មុនពេល​កីឡាករ ឆាយ ស៊ុន​ហាវ និង សុខ វិសាល ថែម​ម្នាក់​មួយគ្រា​ប់​ឱ្យ​ក្រុម​ឈ្នះ ៤​ទល់​០​។​

​តាមរយៈ​លទ្ធផល​នេះ ក្រសួង​មុខងារសាធារណៈ​ឈរ​នៅ​លេខ​១ ​មាន ៣ពិន្ទុ​ដូច​គ្នា​នឹង​ក្រុម​លេខ​២ អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​។ ប្រកួត​បន្ទាប់​ក្នុង​ពូ​ល E នេះធ្វើ​នៅ​ថ្ងៃទី​២៩ ខែមករា ដោយ​ក្រុមក្រសួងផែនការ​ប្រកួត​ជាមួយក្រសួង​មុខងារសាធារណៈ និង​អាជ្ញាធរ​សវនកម្ម​ជាតិ​ប្រកួត​ជាមួយអគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា។ ​​ប្រកួត​​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២៣​ នេះពូ​ល F សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកួត​ជាមួយ​គណៈមេធាវីនៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំណែកពូ​ល​ជាមួយគ្នាថ្ងៃទី​១២ ខែម​កា​រា ធនាគារជាតិនៃ​កម្ពុជាប្រកួត​ជាមួយក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។ ថ្ងៃទី​១៤ ខែមករា ពូ​ល ​G ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈប្រកួត​ជាមួយ​ក្រសួង​ធម្មការ និង​សាសនា និង​ពូ​ល H ទីស្តីការគណៈរដ្ឋមន្ត្រីប្រកួត​ជាមួយ​ក្រសួងការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        168
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        175
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm