សម្ដេចតេជោ «គោលនយោបាយដែលសម្ដេចដាក់ចេញកាលពីជាង៣០ឆ្នាំមុន នៅតែត្រូវរហូតដល់ពេលនេះ»

2023/01/09 07:17:41 pm        682

កំពង់ចាម៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងថា បើគ្មានផ្លូវ គ្មានស្ពាន គឺមិនអាចធ្វើការអភិវឌ្ឍបានទេ ដូច្នេះបានជាគោលនយោបាយ និងយុទ្ធសាស្រ្ដដែល​សម្ដេច​បានដាក់ចេញតាំងពីឆ្នាំ១៩៨៧​ នៅតែត្រូវរហូតមកដល់ពេលនេះ ហើយអាចត្រូវរយៈពេល ៣០ ឆ្នាំទៀត​ នោះគឺប្រមូលផ្ដុំទៅលើការវិនិយោគ ទឹក ផ្លូវ ភ្លើង មនុស្ស ដែលឥឡូវនេះ ហៅថា មនុស្ស ផ្លូវ ទឹក និងភ្លើង ដែលនៅតែជាអាទិភាពសម្រាប់ការវិនិយោគរបស់កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញធ្វើជាសហធិបតី​នៅក្នុងពិធីសម្ពោធ​បើកការដ្ឋាន​សាង​សង់ពង្រីក ​និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ​ចាប់ពីរង្វល់មូលស្គន់ ទីរួមស្រុកជើងព្រៃ ​រហូតដល់ទីរួមខេត្តកំពង់ចាម ​នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះថា ការ​ខិតខំវិនិយោគរបស់រាជរដ្ឋាភិបាល ​លើធ​នធានមនុស្ស ​និងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក និងភ្លើង បន្ដិចម្ដងៗ​ដោយបន្តអនុវត្តតាមយុទ្ធសាស្រ្ដជាជំហានៗ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រាជរដ្ឋាភិបាលបាន​ស្ដារប្រទេស​ឡើងវិញ ​បន្ដិចម្ដងៗ​ដែលរហូតមកពេលនេះ​ ប្រទេសកម្ពុជា ​មានធនធានមនុស្ស និង​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ ផ្លូវ ស្ពាន ទឹក និង​ភ្លើងអគ្គិសនីយគ្រប់គ្រាន់​គ្រប់​ទីកន្លែងទូទាំង​ប្រទេស​កម្ពុជា។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ ​សម្ដេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន នឹង​ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ​បានអញ្ជើញធ្វើជាសហធិបតី​នៅ​ក្នុងពិធី​សម្ពោធបើកការដ្ឋានសាងសង់ពង្រីក​ និងលើកម្រិតគុណភាពកំណត់ផ្លូវជាតិលេខ៧ ចាប់​ពី​រង្វល់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម។

គម្រោងនេះ ​នឹងត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន ​និងថ្នល់ចិន(CRBC) និង​ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សា​ បច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេល​សាងសង់​ចំនួន ៤០ ខែ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦​ គ្រោងចំណាយថវិកាសរុបជាង ១១៧ លាន​ដុល្លារ​អាមេរិក ​ដែលជាឥណទាន​សម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ សម្រាប់ការដោះស្រាយផលប៉ះពាល់ ​ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕ អត្ថបទ វ៉ន ដារ៉ា 


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        340
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​

2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm