ករណី​លេច​ធ្លាយ​អុកស៊ីហ្សែន​នៅ​ឥណ្ឌា​បណ្ដាល​ឲ្យ​អ្នកជំងឺ Covid-19 ចំនួន ២២​នាក់​បាត់​បង់ជីវិត​

2021/04/27 09:59:58 am        831

​ឥណ្ឌា​៖ អ្នកជំងឺ Covid-19​ យ៉ាង​ហោច ២២​នាក់​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​នៅ​ឥណ្ឌា ក្រោយ​ពួកគេ​បាត់បង់​ការ​ផ្គត់ផ្គង់​អុកស៊ីហ្សែនដោយសារ​ការ​លេច​ធ្លាយ។​ ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ខណៈ​ដែល​បំពង់​អុកស៊ីហ្សែនកំពុង​បញ្ចូល​ឡើងវិញ​នៅ​មន្ទីរពេទ្យ​ហ្សា​កៀ ហ៊ូ​សាំង ស្ថិត​នៅក្នុង​ទីក្រុង​ណា​ស៊ី​ក។​

​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នោះ​ទេ​ពី​មូលហេតុ​ ដែល​ធ្វើ​ឲ្យ​ឧប្បត្តិហេតុ​មួយ​នេះ​កើតឡើង និង​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​អាក់ខាន​ដល់​ការ​ផ្គត់ផ្គង់​អុកស៊ីហ្សែន​ដល់​អ្នកជំងឺ។​ ប៉ុន្តែ​ក្រុម​មន្ត្រី​បាន​និយាយ​ថា គ្មាន​ការ​បញ្ចេញ​អុកស៊ីហ្សែន​ទៅដល់​អ្នកជំងឺ​រយៈពេល ៣០​នាទី ជាហេតុ​ធ្វើ​ឲ្យ​ពួកគេ​ស្លាប់​បែបនេះ។ ​លោក​ ខា​ឡាស់ ចា​ដ​ហាវ ​ស្នងការ​នគរបាល​ក្រុង​ណា​ស៊ី​កបាន​និ​យាយ​ថា ពួក​យើង​នឹង​បើក​ការ​អង្កេត​លើ​បញ្ហា​មួយ​នេះ និង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់។​ ​គួរ​ឲ្យ​ដឹង​ថា មន្ទីរពេទ្យ​មួយ​នេះ​បាន​ហៅ​ឲ្យ​គេ​មក​បញ្ចូល​អុកស៊ីហ្សែន ក្រោយពេល​ពួកគេ​ចាប់ផ្ដើម​អស់។ មន្ទីរពេទ្យ​នៅ​ទូទាំង​ប្រទេស​ឥណ្ឌា ជួប​ការ​លំបាក​ខ្លាំង​ក្នុង​ការ​ផ្គត់ផ្គង់​អុកស៊ីហ្សែន ស្រប​ពេល​មាន​តម្រូវការ​ហក់​ឡើង​ខ្ពស់។​

​លោក ​អា​ម៉ុ​ល វី​យ៉ា​វ៉ា ដែល​ជីដូន​របស់​គាត់ស្ថិតនៅ​ក្នុងចំណោម​អ្នកជំងឺ​ស្លាប់​ ដោយសារ​ខ្វះ​អុកស៊ីហ្សែន​នេះបាន​និយាយ​ប្រាប់ BBC ​ថា ពួក​យើង​នឹង​ចាត់វិធានការ​ដ៏​តឹង​រឹង​មក​លើ​ពិរុទ្ធជន។​ ​ខណៈ​ពេល​នោះដែរ នាយករដ្ឋមន្ត្រី​ឥណ្ឌាលោក​ ណា​រ៉េ​ន​ដ្រា ម៉ូ​ឌី បាន​សរសេរ​នៅ​លើ Twitter ដោយ​លោក​ចាត់​ទុក​ស្ថានភាព​បែបនេះ គឺជា​រឿង​គួរ​ឲ្យ​ក្រៀមក្រំ​បំផុត ហើយ​លោក​មានការ​ឈឺចាប់​ជា​ខ្លាំង ​ចំពោះ​ការបាត់បង់​អាយុជីវិត​អ្នកជំងឺ​ទាំង​អស់​នេះ៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        9
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm