មន្រ្តីជំនាញ៖ ការចាក់វ៉ាក់សាំងកូវីដចម្រុះជួយបង្កើនភាពស៊ាំសារពាង្គកាយបានខ្ពស់ ជាងវ៉ាក់សាំងតែមួយមុខ

2023/01/09 08:23:23 pm        723

ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជា​ប្រធាន​គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក.១៩) នៅព្រឹកថ្ងៃទី៩​ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំ​ក្រុមការងារ គ.វ.ក.១៩ ចុះពិនិត្យទីតាំង​ចាក់វ៉ាក់សាំង​កូវីដដូសជំរុញទី៦ ជូនមន្រ្តី ​និងថ្នាក់ដឹកនាំ នៅព្រឹទ្ធសភា ​និងមួយទីតាំងទៀត ស្ថិតនៅ​មន្ទីរពេទ្យបង្អែកដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ​សម្រាប់ពលរដ្ឋអាចទៅទទួល​ការ​ចាក់​វ៉ាក់សាំង​កូវីដពីដូសមូលដ្ឋាន ​រហូតដល់ដូសជំរុញជាបន្តបន្ទាប់។

នៅក្នុងឱកាសខាងលើនោះ ​លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ​បានមានប្រសាសន៍ថា ដំណើរការ​ចាក់វ៉ាក់​សាំងដូសជំរុញជាបន្តបន្ទាប់នេះ គឺធ្វើឡើងស្របតាមអនុសាសន៍ណែនាំរបស់​សម្តេចតេជោ​ហ៊ុន ​សែននាយករដ្ឋមន្រ្តីកម្ពុជា ​ក្នុងគោលបំណងរក្សា និងបង្កើនភាពស៊ាំក្នុងសហគម៍ឱ្យរឹងមាំ​បាន​យូរអង្វែង​ទប់ទល់នឹងការឆ្លងរាលដាលជាសាលកជំងឺកូវីដ-១៩។

ក្រៅពីនេះ លោកជំទាវវេជ្ជបណ្ឌិតបានអំពាវនាវ ​ដល់ប្រជាពលរដ្ឋកុំរើសអើសការចាក់វ៉ាក់សាំង ព្រោះថា​ការចាក់វ៉ាក់សាំងកូវីដចម្រុះគ្នាជួយបង្កើនភាពស៊ាំក្នុងសារពាង្គកាយ បានខ្ពស់ជាង​ការវ៉ាក់សាំង​តែមួយមុខ ដូច្នេះសូមពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងដួសជំរុញឲ្យបានគ្រប់គ្នា។

មន្រ្តីបំរើការងារនៅព្រឹទ្ធសភា​ និងប្រជាពលរដ្ឋទូទៅ ​បានលើកឡើងដែរថា ​ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៦ ​ពិតជាមានសារៈសំខាន់ណាស់ អាចជួយបង្ការខ្លួនពីជំងឺកូវីដ-១៩ និងមិនចង់ឱ្យ​ជំងឺកូវីដ-១៩ ​រីករាលដាលដូចមុននោះទេ។

ក្រៅពីនេះ ពួកគាត់ បានសំដែងការអរគុណដល់សម្តេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែល​បានស្វះស្វែងរកវ៉ាក់សាំងកូវីដចាក់ជូនពួកគាត់ដោយឥតគិតថ្លៃ។

បច្ចុប្បន្នការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-19​ ត្រូវបានរាជរដ្ឋាភិបាល ​បន្តចាត់ទុកជាយុទ្ធសាស្រ្តដ៏​សំខាន់មួយ​ ដើម្បីធានានិរន្តរភាព សេដ្ឋកិច្ច និងការរស់នៅជាធម្មតា​ តាមបែបគន្លងថ្មី ជាមួយវត្តមាន​ជំងឺកូវីដ-19។សម្រាប់ប្រជាពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងកូវីដពីដូសមូលដ្ឋានរហូតដល់ ដូសជំរុញ គឺអាចទៅ​ទទួល​ការចាក់វ៉ាក់សាំងបាន​ នៅគ្រប់ទីតាំង​សុខាភិបាលសាធារណៈ ​ឫទីតាំងចល័តរៀបចំដោយ​ក្រសួង​សុខាភិបាល សហការ​ជាមួយដៃគូរពាក់ព័ន្ធផ្សេងៗ៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        88
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        155
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​

2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm