គ.ជ.ប ប្រកាសឲ្យពលរដ្ឋត្រៀមពិនិត្យឈ្មោះ ខណៈឈ្មោះជិត២៨ម៉ឺននាក់ នឹងត្រូវលុបចេញ

2023/01/09 08:52:36 pm        822

ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសឲ្យប្រជាពលរដ្ឋត្រៀមខ្លួនអញ្ជើញទៅពិនិត្យឈ្មោះបោះឆ្នោតដំបូង​របស់ខ្លួន​តាម​បណ្តាឃុំ-សង្កាត់ ​ខណៈឈ្មោះដែលនឹងត្រូវលុបចេញពីបញ្ជីចំនួនជិត ​២៨ម៉ឺននាក់។

បើតាមឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងនៅថ្ងៃទី៩ ខែមករា ថា គជ.ប នឹងធ្វើការបិទផ្សាយ​បញ្ជីបោះឆ្នោតដំបូង ​និងបញ្ជីឈ្មោះអ្នកបោះឆ្នោត​ដែលនឹងត្រូវលុបចេញ​ពីបញ្ជីបោះឆ្នោត ដើម្បីឱ្យប្រជាពលរដ្ឋទៅពិនិត្យ​ផ្ទៀងផ្ទាត់​ឈ្មោះ និងទិន្នន័យផ្សេងៗ​របស់ខ្លួនក្នុង​បញ្ជីបោះឆ្នោត ព្រមទាំងអាចសុំកែតម្រូវ ​តាមរយៈការប្តឹងតវ៉ា ឬប្តឹងជំទាស់។

ឯកឧត្តម បញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋបានអញ្ជើញចុះឈ្មោះជាង៩លាននាក់ នឹងមាន​ឈ្មោះ​ជិត ២៨ម៉ឺននាក់​ត្រូវលុបចេញពីបញ្ជីឈ្មោះបោះឆ្នោតដំបូង​ដែលនឹងត្រូវបិទផ្សាយ​នៅថ្ងៃទី១៣ ខែមករានេះ តាមបណ្តាសាលាឃុំ-សង្កាត់នៅទូទាំងប្រទេស។

ឯកឧត្តម ហង្ស ពុទ្ធា គូសបញ្ជាក់ថា ជនណាក៏ដោយមានសិទ្ធិប្តឹងតវ៉ា ឬប្តឹង​ជំទាស់​ជា​លាយលក្ខណ៍​អក្សរ​ទាក់ទង​នឹងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះ អ្នកបោះឆ្នោតដែលនឹង​ត្រូវ​លុបចេញពីបញ្ជីបោះឆ្នោតទៅក្រុមប្រឹក្សាឃុំ-សង្កាត់ ​ក្នុងរយៈពេល១០ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃ​បិទផ្សាយ ហើយនឹងបិទការប្តឹងតវ៉ានៅត្រឹមថ្ងៃទី២៣​ ខែមករានេះ។

ពាក់ព័ន្ធនឹងការប្តឹងតវ៉ា ឯកឧត្តម ហង្ស ពុទ្ធា បន្ថែមថា ការប្តឹងអាចធ្វើឡើងបានក្នុងករណីបាត់​ឈ្មោះរបស់​អ្នកបោះឆ្នោត ឬមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែ​កត់ត្រា​មិនច្បាស់លាស់នូវ​ទិន្នន័យ​ពាក់ព័ន្ធ​ ឬព័ត៌មាន​ដែលបានផ្តល់ឱ្យ ឬត្រូវបាន គ.ជ.ប លុបឈ្មោះមិនត្រឹមត្រូវ។ ចំណែកការ​ប្តឹងជំទាស់ អាចធ្វើឡើងចំពោះបុគ្គលណាម្នាក់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង ប៉ុន្តែជន​នោះ​មិនមានលក្ខខណ្ឌគ្រប់គ្រាន់​ ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ​និងចំពោះជនណាម្នាក់ ដែលមាន​ឈ្មោះក្នុងបញ្ជីបោះឆ្នោតច្រើន​ជាងមួយកន្លែង៕ អត្ថបទ៖ សេក ឧត្តម 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        103
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        104
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm