Novak Djokovic គ្រង​ជើងឯក Adelaide International បន្ត​ស្ថិតិ​ឈ្នះ ៣៤​ប្រកួត​ជាប់​គ្នា​លើទឹក​ដី​អូស្ត្រាលី​

2023/01/09 09:39:07 pm        65

​វាយកូនបាល់៖ ​កីឡាករ​វាយ​កូន​បាល់​ស៊ែ​ប Novak Djokovic បាន​គ្រង​ជើងឯក​ការប្រកួត​កម្មវិធី Adelaide International ក្រោយ​យកឈ្នះ​កីឡាករ​អាមេរិក Sebastian Korda នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដើម្បី​បន្ត​ស្ថិតិ​ឈ្នះ​ ៣៤ប្រកួត​ជាប់​គ្នា​នៅលើ​ទឹកដី​អូស្ត្រាលី​។

​បន្ទាប់ពី​ចាញ់​សិត​ដំបូង ៦-៧(៨-១០) Novak Djokovic បាន​យកឈ្នះ​ពីរ​សិត​ផ្ទួន ៧-៦(៧-៣) និង ៦-៤​។ ​​កីឡាករ​លំដាប់​លេខ៥ ពិភពលោក Djokovic នៅពេលនេះ​បានឈ្នះ​ជើងឯក​នៅក្នុង​ក្របខណ្ឌ ATP សរុប ៩២ពាន​ហើយ តាម​ស្មើ​កំណត់ត្រា​របស់ Rafael Nadal​។ មានតែ Jimmy Connors, Roger Federer និង Ivan Landl ប៉ុណ្ណោះ​ដែល​ឈ្នះ​ច្រើនជាង​នេះ​។ ​Adelaide International គឺជា​កម្មវិធី​ដំបូង​ដែល Djokovic ចូលរួម​នៅលើ​ទឹកដី​អូស្ត្រាលី តាំងពី​ត្រូវបាន​បណ្តេញ​ចេញពី​ទឹកដី​អូស្ត្រាលី​កាលពីដើម​ឆ្នាំមុន​ ដោយសារ​បញ្ហា​វ៉ាក់សាំង​កូ​វីដ​-១៩​។ ​Djokovic នឹង​អាច​បន្ត​ស្ថិតិ​ឈ្នះ​ជាប់​គ្នា​នៅលើ​ទឹកដី​អូស្ត្រាលី​បន្ថែមទៀត​ នៅពេល​ចូលរួម​ការប្រកួត Grand Slam, Australian Open ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី១៦ ខាងមុខនេះ ហើយ​ប្រសិន​ឈ្នះ​ជើងឯក Australian Open គេ​នឹង​តាម​ស្មើ Rafael Nadal ឈ្នះ​ជើងឯក Grand Slam សរុប ២២លើក​ដូចគ្នា​។

​​ចំណែក​ការប្រកួត​ផ្នែក​នារី​វិញ​កីឡាការិនី​បេឡា​រុស Aryna Sabalenka បាន​ក្លាយជា​ជើងឯក និង​ពានរង្វាន់​ទី ១១ ក្នុង​អាជីព​ បន្ទាប់ពី​យកឈ្នះ​កីឡាការិនី​វ័យ ១៨ឆ្នាំ Linda Noskova នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​​ការប្រកួត​ពានរង្វាន់​ផ្សេងទៀត កីឡាការិនី​អាមេរិកលំដាប់​លេខ ៧ ពិភពលោក Coco Gauff បាន​គ្រង​ជើងឯកពានរង្វាន់ ASB Classic នៅ​ទីក្រុង Auckland ប្រទេស​នូ​វែ​ស៊ី​ឡង់​ ក្រោយ​យកឈ្នះ​កីឡាការិនី​អេ​ស្ប៉ា​ញ Rebeca Masarova៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        167
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        174
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm