កម្ពុជាទទួលបានគម្រោងវិនិយោគ ​មានទុនសរុបជាង ៤,៦ពាន់លានដុល្លារឆ្នាំ២០២២

2023/01/09 09:42:31 pm        863

ភ្នំពេញ៖ កម្ពុជាបា​នទាក់ទាញការវិនិយោគ ​មានតម្លៃវិនិយោគសរុប ចំនួន ៤,៦៨ ពាន់លានដុល្លារ​ក្នុងឆ្នាំ២០២២ កើនឡើង ៧,៥ ភាគរយ ធៀបនឹងឆ្នាំមុន។របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​បានបង្ហាញកាលពីថ្ងៃសុក្រថា វិនិយោគិនបរទេស​សំខាន់ៗ​ មកពីប្រទេសចិន ជប៉ុន ប្រទេសថៃ និងសិង្ហបុរី ​ដោយវិនិយោគភាគច្រើនផ្តោតលើវិស័យ​កសិកម្ម និងកសិឧស្សាហកម្ម ផលិតកម្ម ទេសចរណ៍ ​និងហេដ្ឋា​រចនាសម្ព័ន្ធជាដើម។

របាយការណ៍ បន្ថែមថា គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ​មានតម្លៃសរុប ៣,៥ ពាន់​លានដុល្លារ កើនឡើង ៤៩ ភាគរយ ធៀបនឹងឆ្នាំ២០២១។

ដោយឡែក គម្រោង​វិនិយោគ​ ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​បាន​ធ្លាក់​ចុះ ៣៩ ភាគរយ​មក​នៅ​ត្រឹម ១ ២៣៥ លាន​ដុល្លារ។

របាយការណ៍របស់ CDC បានបញ្ជាក់ថា គម្រោងវិនិយោគដោយវិនិយោគិនក្នុងស្រុកមានទុនសរុប ២,៧ ពាន់លានដុល្លារ ​ស្មើនឹង៥៧ ភាគរយនៃទុនវិនិយោគសរុប ខណៈដែលការវិនិយោគបរទេស​ពីប្រទេសចិន ​ឈរលើលេខពីរ មានទុនវិនិយោគចំនួន ​១,៤ ពាន់លានដុល្លារ ឬ ៣០ភាគរយ។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​យល់ឃើញថា ការគ្រប់គ្រងប្រកបដោយ​ប្រសិទ្ធភាព​នៃស្ថានភាព Covid-១៩ ច្បាប់វិនិយោគថ្មី និងការអនុគ្រោះពាណិជ្ជកម្មក្រោមកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីជាមួយប្រទេសដទៃ បានផ្តល់សន្ទុះដល់កម្ពុជា​ក្នុងការទាក់ទាញ​ការវិនិយោគថ្មីៗ។

ឧកញ៉ា លឹម ហេង បន្ថែមថា​ វិនិយោគមួយចំនួនបានកំពុងរើរោងចក្រចេញពីប្រទេសដែល​កំពុង​មានការឆ្លងជំងឺកូវីដ១៩ខ្លាំង ​ដែលការណ៍នេះ ​បានផ្តល់ឱកាសដល់កម្ពុជា ដែលជាប្រទេស​មាន​សក្តានុពល ​ជាពិសេសការគ្រប់គ្រងកូវីដ១៩បានល្អ ​ទទួលបានគម្រោងវិនិយោគថ្មីៗបន្ថែម៕អត្ថបទ៖ វណ្ណៈ

អត្ថបទដែលទាក់ទង

សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        83
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        150
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm