Naomi Osaka ដកខ្លួន​ពី Australian Open ដោយ​មិនដឹង​មូលហេតុ​

2023/01/09 10:07:34 pm        67

​វាយកូនបាល់៖ ​ជើងឯក Grand Slam, Australian Open ពីរលើក Naomi Osaka បាន​ដកខ្លួន​ចេញពី​ការប្រកួត Grand Slam ដើមឆ្នាំ​នៅ​អូស្ត្រាលី មួយ​សប្តាហ៍​មុន​ព្រឹត្តិការណ៍​ចាប់ផ្តើម​ដោយ​មិនដឹង​មូលហេតុ​។ ​​នេះ​ជា​ដំណឹង​អាក្រក់​មួយទៀត​សម្រាប់ Australian Open ដែល​អវត្តមាន​តារា​វាយ​កូន​បាល់​សំខាន់ៗ​ បន្ទាប់ពីកីឡា​ករលេខ ១ ពិភពលោក Carlos Alcaraz ក៏បាន​ដកខ្លួន​ផងដែរ​ដោយសារ​របួស​ជើង​ស្តាំ​។​

​​ជើងឯក Australian Open ឆ្នាំ២០១៩ និង ២០២១ Naomi Osaka មិនទាន់បាន​ចូល​លេង​ការប្រកួត​ណាមួយ​ឡើយ ​តាំងពី​ដក​ខ្លួន​ពី​ការប្រកួត​នៅ​កម្មវិធី Tokyo Open កាលពី​ខែ​កញ្ញា និង​បាន​ធ្លាក់​ចំណាត់​ថ្នាក់​ពិភពលោក​ដល់​លេខ ៤២​។ ជើងឯក Grand Slam ៤លើក Naomi Osaka ធ្លាប់​លើកឡើង​ពី​បញ្ហា​ផ្លូវចិត្ត​កាលពី​ឆ្នាំ​២០២២ និង​បាន​បរាជ័យ​ត្រឹម​ជុំ​ទី១ នៅ French Open និង US Open ហើយក៏​បាន​ដក​ខ្លួន​មិន​ចូលរួម Wimbledon ផង​ដែរ​ដោយសារ​របួស​។ ​បើ​តាម​គណនី​នៅ​បណ្តាញ​សង្គម​របស់ Naomi Osaka គេ​ឃើញ​កីឡាការិនី​ជប៉ុន​រូប​នេះ​បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​អឺរ៉ុប​ ជាមួយ​នឹង​មិត្ត​ប្រុស​ដែលជា​តារា​រ៉េ​ប Cordae៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        48
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm