មនុស្ស ៣៨​នាក់​ស្លាប់ និង​ប្រហែល ​៨០​នាក់​រងរបួស​នៅ​ប្រទេស​សេ​ណេ​ហ្គា​ល់ បន្ទាប់ពី​រថយន្តក្រុងបុក​គ្នា

2023/01/09 10:23:53 pm        735

​សេ​ណេ​ហ្គា​ល់៖ មន្ត្រី​ក្នុង​តំបន់ និង​ប្រធានាធិបតី​លោក Macky Sall បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា មនុស្ស ៣៨​នាក់​ស្លាប់ និង​ប្រហែល ៨០​នាក់​បាន​រង​របួស​នៅ​ប្រទេស​សេ​ណេ​ហ្គា​ល់​ភាគ​កណ្តាល បន្ទាប់ពី​រថយន្តក្រុង​ពីរ​គ្រឿង​បាន​បុក​គ្នា​កាលពី​ថ្ងៃអាទិត្យ​។

ឧបទ្ទវហេតុ​រថយន្ត​ក្រុង​បុក​គ្នា​នេះ​ជា​ហេតុការណ៍​​មាន​មនុស្ស​ច្រើន​បំផុត​ស្លាប់ ​នៅ​ក្នុង​ការ​ចង​ចាំ​នា​ពេល​ថ្មីៗ​នេះ​របស់​ប្រទេស​អាហ្វ្រិក​ខាងលិច​។​ លោក Sall បាន​និយាយ​នៅ​លើ​បណ្តាញ Twitter ថា លោក​មានការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ឧបទ្ទវហេតុ​នេះ ហើយ​បាន​ប្រកាស​ពី​ការ​កាន់ទុក្ខ​រយៈ​ពេល ៣​ថ្ងៃ​ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ចន្ទ​នេះ​។ សេចក្តីថ្លែងការណ៍​របស់​រដ្ឋអាជ្ញា​ក្នុង​តំបន់​បាន​និយាយ​ថា​ គ្រោះថ្នាក់​នេះ​បាន​កើតឡើង​ បន្ទាប់ពី​កង់​រថយន្ត​មួយ​ដែល​ដឹក​អ្នកដំណើរ​បាន​ផ្ទុះ និង​រេ​រថយន្ត​ទៅ​លើ​ផ្លូវ​នៃ​រថយន្តក្រុង ១​គ្រឿង​ទៀត​ដែល​ធ្វើដំណើរ​ក្នុង​ទិសដៅ​ផ្ទុយគ្នា​។​

​វីដេអូ​ពី​កន្លែង​កើតហេតុ​ដែល​ត្រូវ​បាន​គេ​ចែកចាយ​តាម​បណ្ដាញ​អ៊ីនធឺណិត បាន​បង្ហាញ​ឲ្យ​ឃើញ​រថយន្ត​ក្រុង​ពណ៌​ស​ ២​គ្រឿង​ដែល​ផ្នែក​ខាងមុខ​របស់​វា​បាន​បុក​គ្នា ខណៈ​កម្ទេចកំទី​បាន​រាយ​ពាស​ពេញ​លើ​ផ្លូវ​តូច​ចង្អៀត​។ គ្រោះថ្នាក់​ចរាចរណ៍​គឺជា​រឿង​ធម្មតា​នៅ​ក្នុង​ប្រទេស​សេ​ណេ​ហ្គា​ល់ ដែល​រថយន្ត​ដឹកទំនិញ​ធំៗ និង​រថយន្តក្រុងជារឿយៗ​មាន​អាយុកាល​ច្រើន​ទសវត្សរ៍ និង​ផ្ទុក​លើស​ទម្ងន់​។​ ​កាលពី​ឆ្នាំ​២០១៧ រថយន្តក្រុង​ពីរ​គ្រឿង​បាន​បុក​គ្នា​បណ្តាល​ឲ្យ​មនុស្ស ២៥​នាក់​ស្លាប់ រួម​ទាំង​អ្នក​ដំណើរ​មួយ​ចំនួន​ធ្វើដំណើរ​ទៅ​ចូលរួម​ក្នុង​ពិធីបុណ្យ​សាសនា​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        66
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        394
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        442

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm