អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងបើកឱ្យដំណើរការនៅខែតុលាឆ្នាំ២០២៣

2023/01/10 12:07:13 am        1.3 K

សៀមរាប៖ ប្រធានគណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរ ឯកឧត្តម តឹករ៉េត សំរេច បានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប នឹងបើកឱ្យដំណើរការ នៅខែតុលា ឆ្នាំ២០២៣ ខណៈគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះ គម្រោងទាំងមូលសម្រេចបាន ៦៣%។

ឯកឧត្តម តឹករ៉េត សំរេច បានបញ្ជាក់បែបនេះ តាមរយៈកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់ អាកាស​យានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ។

ផ្អែកតាម​សមិទ្ធផល​ជាក់ស្តែង ​តាមរយៈការត្រួតពិនិត្យការដ្ឋានផ្ទាល់ និង​របាយការណ៍​វឌ្ឍនភាព​ក្រុមហ៊ុន​ ឯកឧត្តម តឹករ៉េត សំរេច ប្រធានគណៈកម្មការតម្រង់ទិស​ បានធ្វើការកោតសរសើរ និង​វាយ​តម្លៃខ្ពស់ចំពោះក្រុមមហ៊ុន AIAI ​ដែលបានយកចិត្តទុកដាក់ខ្ពស់ និងផ្តល់ភាពសំខាន់យ៉ាងខ្លាំង​ចំពោះគម្រោងនេះ ហើយបាន​អនុវត្តគម្រោង​ទទួលបានជោគជ័យយ៉ាងខ្លាំង​ដូចដែលបាន​ឃើញ​នៅថ្ងៃនេះ ទោះក្នុងកាលៈទេសៈដែលពិភពលោកបាន​និងកំពុងជួបវិបត្តិយ៉ាងខ្លាំងក៏ដោយ។ ឯកឧត្តមប្រធាន​ ក៏បានថ្លែងអំណរគុណដល់សមាជិកគណៈកម្មការទាំងអស់ និងគ្រប់ភាគីពាក់ព័ន្ធ​ដែលបានជ្រោមជ្រែង សម្របសម្រួល ​និងគាំទ្រ ​រហូតយើងសម្រេចបានសមិទ្ធិផលនៅពេលនេះ។

ឯកឧត្ដមថ្លែងថា «តាមរយៈសមិទ្ធិផលឃើញថ្ងៃនេះ ​យើងអាចវាយតម្លៃបានថា ពេលវេលាលំបាក​បំផុត​ក្នុងការអនុវត្តគម្រោងសាងសង់ឱ្យសម្រេចជោគជ័យនេះ​ គឺពួកយើងបានឆ្លងផុតហើយ នៅសល់​តែការងារតិចតួចប៉ុណ្ណោះ ​ដែលយើងត្រូវបន្តអនុវត្តឱ្យបានចប់នៅដំណាច់ខែមីនា ឆ្នាំ២០២៣ ​និងការងារបើកឱ្យដំណើរការ ​នៅខែតុលា ឆ្នាំ២០២៣»។

តាមរបាយការណ៍បូកសរុបការងាររបស់ក្រុមហ៊ុន AIAI ដែលជាក្រុមហ៊ុនអនុវត្តគម្រោង គិតត្រឹម​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះ គម្រោងទាំង​មូលសម្រេចបាន ៦៣% ដែលយឺតតិចតួចជាង​ការគ្រោង​ទុកកាល​ពីដើមឆ្នាំគឺ ៧០% ​ដោយសារតែការរាំងស្ទះនៃការនាំចូលឧបករណ៍បរិក្ខាសំណង់​ពី​ប្រទេសចិន​បណ្តាលមកពីបញ្ហាកូវីដ១៩។

ជាមួយគ្នានេះ ​ក្រុមហ៊ុនបានដាក់ចេញនូវផែនការ២០២៣​ និងធ្វើការប្តេជ្ញាចិត្តខ្ពស់ នឹងសម្រេច​ឱ្យ​ការងារ​សាងសង់នេះឱ្យបាន ៩០% ​នៅត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៣។

ឯកឧត្ដម បញ្ជាក់ថា កំឡុងពេលបន្តទៀតនេះ ​គឺជាដំណាក់កាលចាប់ផ្តើមអនុវត្តផែនការប្រតិបត្តិការ ដែល​ក្រុមហ៊ុនអនុវត្តគម្រោង ​និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាសម្រេចឱ្យបានតាមផែនការ​ដែល​បានឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជារួចហើយ៕អត្ថបត្ថ៖ វ៉ន ដារ៉ា 

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        7
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        123
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm