ក្រសួងពាណិជ្ជកម្មកម្ពុ​ជា និងអូស្ត្រាលី ដាក់ឱ្យប្រើប្រាស់ឯកសារស្រាវជ្រាវ អំពីព័ត៌មានទីផ្សារសំខាន់ៗ និងគម្រោងអភិវឌ្ឍន៍ថ្នាលឌីជីថលតែមួយ ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគ​

2023/01/10 01:59:40 am        750

​ភ្នំពេញ​៖ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និងឯកឧត្តម Pablo Kang ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បានរួម​គ្នា​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​នូវឯ​ក​សារ​ស្រាវជ្រាវ​អំពី​ព័ត៌មាន​ទីផ្សារ សំខាន់ៗ​ចំនួន​២ រួមមាន ទី​១. កសិផល​កម្ពុជា​សម្រាប់​នាំ​ចេញទៅ​ទីផ្សារ​សហភាព​អឺរ៉ុប និង​អា​សិប និង ទី​២. កម្ពុជា និង​ការបើក​ទីផ្សារ​ពិភពលោក​តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ព្រមទាំង​បានប្រកាស​ពី​គម្រោង​អភិវឌ្ឍន៍​ថ្នាល​ឌីជីថល​តែមួយ (Single Digital Platform) ដែល​ក្នុងនោះ​រួមមាន គេហទំព័រ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA Portal), ប្រព័ន្ធគ្រប់គ្រង​ស្វ័យ​បញ្ជាក់​ដើមកំណើត​ទំនិញ (Self-Certification) និង​ប្រព័ន្ធ​ផ្ទៀងផ្ទាត់​ដើមកំណើត​ទំនិញ​ជា​អន្តរជាតិ (Rule of Origin International Verification System) ដើម្បី​ជា​ជំនួយ​ដល់​ធុរជន​ក្នុង​ការទាញយក​អត្ថប្រយោជន៍​ជា​អតិបរមា ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទាំងអស់​ដែល​កម្ពុជា​ជា​ប្រទេស​ហត្ថលេខី​។​

​ក្នុង​ពិធី​ដាក់​សម្ពោធ​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី លោក David Ray នាយក CAP RED Facility, ប្រតិភូ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​, មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​, តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​វិស័យ​ឯកជន ជាច្រើនរូប នា​រសៀល​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២៣ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងថា សៀវភៅ​កសិផល​កម្ពុជា​សម្រាប់​នាំ​ចេញទៅ​ទីផ្សារ​សហភាព​អឺរ៉ុប និង​អា​សិប ផ្តល់នូវ​ការយល់ដឹង​សំខាន់ៗ​អំពី​តម្រូវការ​ទីផ្សារ​, តម្រូវការ​របស់​អ្នកប្រើប្រាស់​, វិធានការ​អនាម័យ​និង​ភូតគាម​អនាម័យ និង​របាំង​ពាណិជ្ជកម្ម​មិនមែន​ពន្ធគយ​ផ្សេងទៀត​, ការប្រើប្រាស់​ផលិតផល​, ដៃគូ​ប្រកួតប្រជែង​សំខាន់ៗ និង​ឱកាស​សក្តានុពល​។ បន្ថែម​ពីនេះ ដំណាំ និង​កសិផល​ដែល​បាន​បញ្ចូល​ក្នុង​សៀវភៅ​ស្រាវជ្រាវ​នេះ រួមមាន​៖ ស្វាយ​ស្រស់ ស្វាយចន្ទី ម្ទេស ដំឡូងជ្វា មៀន​ប៉ៃលិន ស្ករត្នោត ចេក បឺ​រ ល្ង និង​ផ្លែឈើ​កែច្នៃ​។ ព័ត៌មាន​ទាំងនេះ គឺមាន​សក្ដានុពល​ក្នុងការ​បង្កើត​ផលប្រយោជន៍​រយៈពេល​វែង​សម្រាប់​កសិកម្ម​កម្ពុជា​។​

​ចំពោះ សៀវភៅ​ព័ត៌មាន​ស្តីពី កម្ពុជា និង​ការបើក​ទីផ្សារ​ពិភពលោក​តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ឯកឧត្តម​រដ្ឋមន្ត្រី​បន្តថា វា​នឹង​ផ្តល់ព័ត៌មាន​បច្ចុប្បន្នភាព​ចុងក្រោយ និង​ងាយស្រួល​យល់ អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​តំបន់ ដែល​កម្ពុជា​ជា​ប្រទេស​ហត្ថលេខី មាន​ជាអាទិ៍​៖ កិច្ចព្រមព្រៀង​អា​សិប (Regional Comprehensive Economic Partnership – RCEP), កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា​-​ចិន (Cambodia-People’s Republic of China FTA) និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា​-​កូរ៉េ (Cambodia-Republic of Korea FTA) ជាដើម​។ លើសពីនេះ សៀវភៅ​ព័ត៌មាន​នេះ​នឹង​ជួយ​ដល់​សហគ្រាស​ក​សិ​-​ម្ហូបអាហារ ផលិតករ អ្នក​នាំចេញ សមាគម​ធុរកិច្ច និង​អ្នកពាក់ព័ន្ធ​ដទៃទៀត ដើម្បី​ចាប់យក​នូវ​កាលានុវត្តភាព​ពី​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ និង​ទទួលបាន​អត្ថប្រយោជន៍​នានា​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទាំងនេះ​។​

​ដោយឡែក ថ្នាល​ឌីជីថល​តែមួយ​វិញ ឯកឧត្តម​រដ្ឋមន្ត្រី​បន្ថែមថា គ្រោង​អភិវឌ្ឍ​ឡើង​តាម​លំ​អាន​របស់​គេហទំព័រ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​របស់​អូស្ត្រាលី​ផ្ទាល់ ហើយក៏​នឹង​ក្លាយជា​កន្លែង​ផ្ទុក​ព័ត៌មាន​ពាណិជ្ជកម្ម​ដ៏​ទូលំទូលាយ​សម្រាប់​អ្នក​នាំចេញ និង​អ្នក​នាំចូល ក្នុងការ​ស្វែងរក និង​ទាញ​អត្ថប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទាំងអស់​របស់​កម្ពុជា​។ ម្យ៉ាងទៀត​ថ្នាល​ឌីជីថល​នេះ ក៏​នឹង​ផ្តល់ព័ត៌មាន​ផងដែរ​ពី​វិធាន​ដើមកំណើត​ទំនិញ នីតិវិធី​ក្នុងការ​ចុះឈ្មោះ​ជា​អ្នក​នាំចេញ​ដែលមាន​ការទទួលស្គាល់ និង​នីតិវិធី​ដើម្បី​ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​ដើមកំណើត​ទំនិញ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បញ្ជាក់ថា សៀវភៅ​ទាំងពីរ​ខាងលើ​ត្រូវបាន​រៀបរៀងឡើង​ដោយមាន​ការគាំទ្រ​ពី​កម្មវិធី​ខ្សែ​ច្រវាក់​តម្លៃ​កសិកម្ម​កម្ពុជា​-​អូស្ត្រាលី (CAVAC) ហើយ​ថ្នាល​ឌីជីថល​តែមួយ ត្រូវបាន​គាំទ្រ​ដោយ​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ថ្មី​មួយទៀត​របស់​ប្រទេស​អូស្ត្រាលី ដែលមាន​ឈ្មោះថា​កម្មវិធី​ភាពជា​ដៃគូ​កម្ពុជា​-​អូស្ត្រាលី សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ភាព​ធន់ (CAP RED)​។​

​ឯកឧត្តម​រដ្ឋមន្ត្រី លើកឡើង​ទៀតថា ក្រសួងពាណិជ្ជកម្ម​វាយតម្លៃ​ខ្ពស់​ចំពោះ​ការគាំទ្រ​ពី​រដ្ឋាភិបាល​អូស្ត្រាលី និង​កម្មវិធី CAP RED សម្រាប់​ការ​គម្រោង​អភិវឌ្ឍន៍​ថ្នាល​ឌីជីថល​តែមួយ ព្រោះ​គម្រោង​នេះ​នឹង​ជួយ​កម្ពុជា​ក្នុងការ​សម្រេចបាន​យ៉ាង​ពេញលេញ​នូវ​ការសន្យា​របស់ខ្លួន​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​មួយចំនួន​ដូចជា កិច្ចព្រមព្រៀង ATIGA, កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ​, កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន អូស្ត្រាលី នូ​វែ​ល​ហ្សេ​ឡង់ និង​កិច្ចព្រមព្រៀង RCEP​៕​

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        24
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        99
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm