Soccer League ​ផ្នែក​នារី​៖ ច្បារអំពៅ និង​ស្អាង​យើង​ស្អាត រកបាន ៣​ពិន្ទុ​ពេញ​ពី​ការប្រកួត​ដំបូង​ក្នុង​ពូ​ល ​A

2023/01/10 06:26:20 pm        136

​បាល់ទាត់៖ ក្រុមកីឡា​ការិនី​វិទ្យាល័យ​សម្ដេច ហ៊ុន សែន​-​ប៊ុន រ៉ានី ច្បារអំពៅ និង​ក្រុម ស​.​ស​.​យ​.​ក ស្អាង​យើង​ស្អាត បានទទួល ៣​ពិន្ទុ​ពេញ​រៀងៗ​ខ្លួនពី​ការប្រកួត​ដំបូងក្នុង​ពូ​ល​ A ​នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ Soccer League ​លើក​ទី​៦ ឆ្នាំ​២០២៣ លើ​វិញ្ញាសា​បាល់ទាត់​នារីកាលពី​ថ្ងៃទី​០៩ ខែមករា​។​

​សម្រាប់​ក្រុមបាល់ទាត់​នារី​វិទ្យាល័យ​សម្ដេច ហ៊ុន សែន​-​ប៊ុន រ៉ានី ច្បារអំពៅ គឺ​បាន​យកឈ្នះ​ក្រុមបាល់ទាត់​នារី​សេនា​អង្គរដោយ​លទ្ធផល ៣-០ មុនពេល​ក្រុម ស​.​ស​.​យ​.​ក ស្អាង​យើង​ស្អាត បាន​យកឈ្នះ​ក្រុម ស​.​ស​.​យ​.​ក ខេត្តកោះកុង ដោយ​លទ្ធផល ១០-០ នៅ​ទីលាន​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡាដូចគ្នា។​ ​លទ្ធផល​នេះបានធ្វើ​ឲ្យ​បេក្ខភាព ៣ក្រុម​ក្នុង​ពូ​ល​ A ​រកបាន ៣​ពិន្ទុ​ស្មើគ្នាក្នុងចំណោម ៥​ក្រុម រួមមាន​ក្រុម​វិទ្យាល័យ​សម្ដេច ហ៊ុន សែន​-​ប៊ុន រ៉ានី ច្បារអំពៅ​, ក្រុម ស​.​ស​.​យ​.​ក ស្អាង​យើង​ស្អាត និង​ក្រុម ស​.​ស​.​យ​.​ក ខេត្តព្រៃវែងដែល​បាន​យកឈ្នះ​ក្រុមបាល់ទាត់​នារី​សេនា​អង្គរ ៣-០ កាលពី​ថ្ងៃ​បើកឆាក​កន្លងទៅ។​

​គួរ​ដឹងថា សម្រាប់​ព្រឹត្តិការណ៍​ Soccer League ​លើក​ទី​៦ ឆ្នាំ​២០២៣ គឺមាន​ទាំង​វិញ្ញាសា​បាល់ទាត់​បុរស និង​នារី។ ចំពោះ​វិញ្ញាសា​បាល់ទាត់​នារី​មាន ១០​ក្រុម​ចូលរួម និង​បែង​ចែកជា ២​ពូ​លដើម្បី​ធ្វើការ​ប្រកួត​សន្សំ​ពិន្ទុ ហើយ​ក្រុ​មាន​ពិន្ទុ​ខ្ពស់​ជាងគេ ២​ក្រុមនៃ​ពូ​ល​នីមួយៗ នឹង​បាន​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។ រីឯ​បេក្ខភាព ៥​ក្រុម​នៅ​ពូ​ល​ B ​គឺមាន​ក្រុស​ម្រ​ស់​ចំការលើ​, ក្លិប​ភ្នំពេញ​ក្រោ​ន​, ក្រុម​សុ​ភី​ណា​អេ​ហ្វ​ស៊ី​, ក្រុម​ស្ទាំង​ភ្លើង​ក្មេង​វត្ត​ក្ដី​ចាស់ និង​ក្រុម​ Khemara Chey៕ ​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        164
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        173
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm