មនុស្ស​ប្រមាណ ១,៥០០​នាក់​ត្រូវបាន​ឃុំខ្លួន​ បន្ទាប់ពី​ការ​សម្រុកចូល​អគារ​រដ្ឋាភិបាល​

2023/01/10 06:46:19 pm        612

​ប្រេស៊ីល៖ អ្នកគាំទ្រ​អតីត​ប្រធានាធិបតី​លោក Jair Bolsonaro ប្រមាណ ១,៥០០​នាក់​ត្រូវបាន​ឃុំខ្លួន​ បន្ទាប់ពី​ការ​សម្រុកចូល​កាន់កាប់​សភា​ប្រទេស​ប្រេ​ស៊ី​ល វិមាន​ប្រធានាធិបតី និង​តុលាការ​កំពូល​។​

​ចំណាត់ការ​នេះ​កើតឡើង​នៅពេលដែល​លោក Bolsonaro ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្នុង​រដ្ឋ Florida បន្ទាប់ពី​ការបរាជ័យ​ក្នុងការ​បោះឆ្នោត​របស់​ប្រទេស​កាលពី​ខែតុលា​។ ដោយ​បង្ហោះ​នៅលើបណ្តាញ​ Instagram លោកស្រី Michelle Bolsonaro ភរិយា​របស់​អតីត​ប្រធានាធិបតី​បានសរសេរថា លោក Jair Bolsonaro កំពុង​ស្ថិតក្រោម​ការតាមដាន​ជំងឺ​នៅ​មន្ទីរពេទ្យ​។ លោកស្រី​បាន​ពន្យល់ថា អ​ការៈមិន​ស្រួល​ក្នុង​ពោះ​របស់លោក​គឺ​ទាក់ទង​ទៅនឹង​របួស​ពី​ស្នាមរបួស​ដែល​លោក​បាន​ទទួលរង​ ក្នុងអំឡុងពេល​បាតុកម្ម​នយោបាយ​ឆ្នាំ២០១៨។​ ​នគរបាល​បានចាប់ផ្តើម​រុះរើ​តង់​នៅ​ជំរំ​មួយកន្លែង​ នៅ​ខាងក្រៅ​ទីបញ្ជាការ​កណ្តាល​កងទ័ព​របស់ទីក្រុង Brasilia ជា​កន្លែង​ដែល​អ្នកគាំទ្រ​លោក Bolsonaro តាំង​ទីលំនៅ​បន្ទាប់ពី​ការវាយលុក​ចូល​វិមាន​កា​ពី​តូ​ល​។

បុគ្គល​ចំនួន ១,២០០នាក់​ត្រូវបាន​ឃុំខ្លួន​នៅ​ថ្ងៃ​ចន្ទ រួម​ជាមួយនឹង​បុគ្គល​ចំនួន ៣០០នាក់​ផ្សេងទៀត​ដែល​ត្រូវបាន​ឃុំខ្លួន​កាលពី​ថ្ងៃអាទិត្យ នាំមក​នូវ​ចំនួន​មនុស្ស​សរុបដែល​ត្រូវ​ឃុំខ្លួន​មាន​រហូតដល់ ១,៥០០​នាក់។ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌លោក Flavio Dino បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា ការចាប់ខ្លួន​ធ្វើឡើង​ ២​ប្រភេទ៖ មាន ការចាប់ខ្លួន​បណ្តោះអាសន្នដើម្បីស៊ើបអង្កេត និង​ការចាប់ខ្លួន​ទប់ស្កាត់​ជាមុន ដើម្បី​ធានាបាន​សណ្តាប់ធ្នាប់​សាធារ​ណៈ​​។ ក្រុមអ្នកតវ៉ា​កំពុង​ស្វែងរក​អន្តរាគមន៍​ពី​យោធា ​ដើម្បី​ស្ដារ​ការគ្រប់គ្រង​របស់​លោក Bolsonaro ស្តាំនិយម​ឲ្យ​ឡើងកាន់​អំណាច​ឡើងវិញ ឬ​បណ្តេញ​លោក Luiz Inacio Lula da Silva ដែល​ទើបនឹង​ឡើងកាន់​អំណាច​ថ្មី ដែល​បានឈ្នះ​ការបោះឆ្នោត​ដោយ​សំឡេង​ត្រឹមតែ ៥០.៩% ប៉ុណ្ណោះ​។ ក្រុមបាតុករ​រាប់ពាន់នាក់ដែល​ភាគច្រើន​មាន​ទង់​ជាតិ​ប្រេ​ស៊ី​ល ពណ៌​លឿង និង​បៃតងបាន​ចាក​ចេញពី​សភា វិមាន​ប្រ​ធានាធិបតី តុលាការ​កំពូល និង​ក្រសួង​នានាក្នុងស្ថានភាព​បំផ្លិចបំផ្លាញ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        18
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        63
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm