ប្រមុខក្រសួងមហាផ្ទៃ នឹងកោះហៅអភិបាលរាជធានី-ខេត្តម្នាក់ម្តង មករាយការណ៍អំពីបទល្មើស

2023/01/10 06:51:22 pm        731

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ គ្រោង​នឹងកោះហៅ​អភិបាលរាជធានី-ខេត្តទាំងអស់ម្នាក់ម្ដងៗ ដើម្បីមករាយការណ៍ជូន សម្ដេចអំពីបទល្មើសនីមួយៗ ក្នុងមូលដ្ឋានរបស់ខ្លួន ដោយគ្មានការលាក់បាំងនោះឡើយ។

ក្នុងឱកាសអញ្ជើញបើកវេទិកា ស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល នា​ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ សម្ដេច ស ខេង បានលើកឡើងថា ​ពេលនេះរាជរដ្ឋាភិបាល កំពុងតែ​យក​ចិត្តទុកដាក់ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការ​ប្រយុទ្ធប្រឆាំងនឹង​បទល្មើស​ផ្សេងទៀត ក្នុងនោះ អំពើជួញដូរមនុស្ស គ្រប់ទម្រង់​ ត្រូវបន្តធ្វើការងារដោយ ​មិន​ត្រូវទំលាក់​ដៃ​នោះទេ។

ប្រមុខក្រសួងមហាផ្ទៃរូបនេះ បានបញ្ជាក់ថា​ បទល្មើសជួញដូរមនុស្ស ជាបទល្មើសមួយកើតឡើង​ដោយ​មាន​ភាព​ស្មុគស្មាញ​ណាស់ ដូចជាការរំលោភ​សិទ្ធិមនុស្ស ​ហើយក៏មានបទល្មើសផ្សេងទៀត ដូចជា ចោរលួច ចោរប្លន់ជាដើម។

សម្ដេចក្រឡាហោម លើកឡើងទៀតថា កាលពេលមុនក្នុងមួយថ្ងៃជាមធ្យមទទួលបាន​បណ្តឹងជាង​១០ ហើយមកដល់ពេលនេះ​ក្នុងមួយថ្ងៃមាន១បណ្តឹង ខណៈថ្ងៃខ្លះក៏គ្មានបណ្តឹងទាល់តែ​សោះផងដែរ។ សម្តេច បញ្ជាក់ថា «នេះជាលទ្ធផលដែលយើងបានដោះស្រាយ ក្នុងការជួយ​ជនរងគ្រោះបានជាបន្ដបន្ទាប់​ ដែលមានបណ្តឹងសុំឱ្យជួយ»។

ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំ​អភិបាលរាជធានី-ខេត្ត ត្រូវតែ​ធ្វើការដោះស្រាយចំពោះពាក្យបណ្តឹង របស់ជនរងគ្រោះឱ្យបានអស់ ​និងច្បាស់លាស់ ដោយមិន​ត្រូវទុកចោល ​ឬធ្វើលំៗស្រាលៗ និងផ្សំគំនិតនោះទេ។

សម្តេច បានបន្ថែមទៀតថា បើសិនអភិបាលរាជធានី-ខេត្ត ឬសមត្ថកិច្ច ​មានការបិទបាំងបទល្មើស នៅ​ពេលទទួលបានបណ្តឹង ​ហើយមិនបានដោះស្រាយនោះ ​នៅថ្ងៃណាមួយ នឹងរកឃើញជាក់​ជា​មិនខាននោះឡើយ។

សម្ដេច បានបញ្ជាក់ទៀតថា «បើបិទបាំងមានន័យថា​ យើងគាំទ្រនូវអំពើទុច្ចរិត ក្នុងនោះពេលយើង​ចុះទៅ គឺយើងហ្នឹងឃើញនូវប្រភេទបទល្មើសព្រមគ្នា ​បើមិនមួយ ក៏ពីរ ឬក៏បីដែរ។ បើនៅកន្លែងមួយបើកការរកស៊ីអនឡាញ សួរថា​មានច្បាប់ទេ? បើអត់មាន នេះជាបទល្មើសមួយ ហើយមួយទៀត​ អ្នកធ្វើការនៅអនឡាញមានវីសារចូលមកចូលកម្ពុជាឬទេ? បើអត់មាន​គឺបទល្មើសមួយទៀត។ តែបើមានវីសារទេសចរណ៍ ​តែមកធ្វើការនោះ ​ក៏ជាកំហុសមួយដែរ។ បើយើងធ្វើការលំៗ ស្រាលៗ ឱ្យតែរួចពីដៃ​ នៅថ្ងៃណាមួយ ខ្ញុំនឹងធ្វើគណនេយ្យភាព ត្រួតពិនិត្យ ហៅចៅហ្វាយខេត្តមករាយការណ៍​ តាមករណីនីមួយៗ។ បើមន្ត្រីនគបាលធ្វើការមិនច្បាស់លាស់ គឺមិនស្មោះត្រង់ និងវិជ្ជាជីវៈ»។

យ៉ាងណាក៏ដោយសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ដ្រី បានឲ្យដឹងផងដែរថា រហូតមក​ដល់ពេលនេះ ក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្តឹង​ ៧០០ពាក្យបណ្តឹង ហើយ​ពាក្យ​បណ្តឹងមកពីខេត្តណាចំនួនប៉ុន្មាន​ គឺមាននៅក្នុងបញ្ជីអស់ហើយ ដូច្នេះមិនអាច​លាក់បាំង​បានឡើយ៕អត្ថបទ៖ បាន ចក់ 

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        43
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        130
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm