ប្រទេស​ប៉ា​គី​ស្ថាន​ស្វែងរក​ជំនួយ​ ៨​ពាន់​លាន​ដុល្លារ​សម្រាប់​ការ​ស្តារឡើងវិញ​ពី​ទឹកជំនន់​

2023/01/10 07:51:27 pm        862

​ប៉ាគីស្ថាន៖ នាយករដ្ឋមន្ត្រី​​ប៉ា​គី​ស្ថាន​លោក Shehbaz Sharif កំពុង​ស្នើឱ្យ​សហគមន៍​អន្តរជាតិ​ផ្តល់​ជំនួយ​ចំនួន​ ៨​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ ៣ឆ្នាំ​បន្ទាប់ ដើម្បី​ជួយ​ផ្តល់​មូលនិធិ​ដល់​កិច្ច​ប្រឹង​ប្រែង​ស្តារ​ឡើង​វិញ​ ពី​គ្រោះ​ទឹកជំនន់​ដ៏បំផ្លិចបំផ្លាញ​កាលពី​ឆ្នាំមុន​។

លោក Sharif បាន​ធ្វើការ​អំពាវនាវ​នេះ​នៅ​ក្នុង​សន្និសីទ​អង្គការសហប្រជាជាតិ ដែល​ធ្វើឡើង​នៅ​ទីក្រុង​ហ្សឺ​ណែវ​កាលពី​ថ្ងៃ​ចន្ទ​តាម​សំណើ​របស់​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​។​ មន្ត្រី​មកពី​ប្រទេស​ប្រមាណ ៤០ រួមមាន​ទាំង​ប្រទេស​ជប៉ុន​បាន​ពិភាក្សា​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​កសាង​ឡើងវិញ​ របស់​ប្រទេស​ប៉ា​គី​ស្ថាន​ពី​គ្រោះទឹកជំនន់​ដែល​បានកើត​ឡើង ​នៅ​ចន្លោះ​ខែមិថុនា​ដល់​ខែសីហា នៅ​ពេល​ដែល​ប្រទេស​នេះ​ត្រូវ​បាន​វាយប្រហារ​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​។ គ្រោះ​មហន្តរាយ​នេះ​បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាងហោចណាស់ ១,៧០០​នាក់​ស្លាប់ និង​ប៉ះពាល់​ដល់​ប្រជាជន ៣៣​លាន​នាក់​ផ្សេងទៀត​។​

​លោក Sharif បាន​អំពាវនាវ​ឱ្យមាន​សកម្ម​ភាពជា​សក​ល​យ៉ាង​ឆាប់រហ័ស ដើម្បី​ជួយ​ធ្វើឱ្យ​ប្រទេស​ប៉ា​គី​ស្ថាន និង​សេដ្ឋកិច្ច​របស់​ខ្លួន​ត្រឡប់មកវិញ​។ អគ្គលេខាធិការ​អង្គការសហប្រជាជាតិលោក Antonio Guterres បាន​ស្នើឱ្យ​សហគមន៍​អន្តរជាតិ​គាំទ្រ​ការស្តារ​ឡើងវិញ​ របស់​ប្រទេស​ប៉ា​គី​ស្ថាន​ពី​គ្រោះ​ទឹកជំនន់ ដែល​អ្នក​ជំនាញ​បានដាក់​កំហុស​លើ​ការ​ឡើង​កម្តៅ​ផែនដី​។​ លោក Guterres និយាយ​ថា ប្រទេស​ប៉ា​គី​ស្ថាន​ទទួលខុសត្រូវ​ចំពោះ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិច​ជាង​មួយ​ភាគរយ​នៃ​ពិភពលោក ហើយ​ប្រទេស​នេះ​ពុំបាន​រួមចំណែក​ដល់​វិបត្តិ​អាកាសធាតុបច្ចុប្បន្ន​នោះទេ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        65
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        393
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        441

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm