កម្ពុជា-អូស្រ្តាលី ប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវការគម្រោងអភិវឌ្ឍន៍ថ្នាលឌីជីថលតែមួយ

2023/01/10 08:01:38 pm        612

ភ្នំពេញ៖ ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ប៉ាប្លូ កំាង (Pablo Kang) ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃ​ទី៩ មករា ​បានប្រកាសដាក់ឱ្យប្រើប្រាស់នូវឯកសារស្រាវជ្រាវ​អំពី​ព័ត៌មានទីផ្សារសំខាន់ៗ​ចំនួន២ និង​ប្រកាសពី​គម្រោងអភិវឌ្ឍន៍ថ្នាលឌីជីថលតែមួយ ​ដើម្បី​ជំរុញ​ការធ្វើពាណិជ្ជកម្ម ​និងវិនិយោគ។

ឯកសារស្រាវជ្រាវអំពីព័ត៌មានទីផ្សារសំខាន់ៗចំនួន២ រួមមាន៖ ទី១.កសិផលកម្ពុជា​សម្រាប់នាំចេញ​ទៅ​ទីផ្សារសហភាពអឺរ៉ុប​ និងអាសិប និងទី២. កម្ពុជា ​និងការបើក​ទីផ្សារពិភពលោក​តាមរយៈកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ព្រមទាំង​បាន​ប្រកាស​ពី​គម្រោង​អភិវឌ្ឍន៍ថ្នាលឌីជីថលតែមួយ​ ក្នុងនោះរួមមាន៖ ​គេហទំព័រកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ប្រព័ន្ធគ្រប់គ្រងស្វ័យបញ្ជាក់​ដើម​កំណើត​ទំនិញ ​និង​ប្រព័ន្ធ​ផ្ទៀងផ្ទាត់​ដើមកំណើតទំនិញជាអន្តរជាតិ ដើម្បីជាជំនួយដល់ធុរជន​ក្នុងការ​ទាញ​យក​អត្ថប្រយោជន៍​ជាអតិបរមា ពី​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងអស់​ដែល​កម្ពុជា​ជា​ប្រទេស​ហត្ថលេខី​។

ចំពោះសៀវភៅព័ត៌មាន ​នឹងផ្តល់ព័ត៌មានបច្ចុប្បន្នភាពចុងក្រោយ​ និងងាយស្រួលយល់ អំពីកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរីទ្វេភាគី​ និងតំបន់ ​ដែល​កម្ពុជា​ ជា​ប្រទេស​ហត្ថលេខី មានជាអាទិ៍៖ កិច្ចព្រមព្រៀងអាសិប, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ​កម្ពុជា-ចិន និងកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា-កូរ៉េជាដើម។

សៀវភៅនេះដែរ​នឹងជួយដល់សហគ្រាសកសិ-ម្ហូបអាហារ ផលិតករ អ្នកនាំចេញ ​សមាគមធុរកិច្ច និង​អ្នកពាក់ព័ន្ធដទៃទៀត ដើម្បីចាប់យកនូវកាលានុវត្តភាពពីការធ្វើពិពិធកម្មទីផ្សារ និងទទួលបាន​អត្ថប្រយោជន៍នានា​ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ។

ដោយឡែក ថ្នាលឌីជីថលតែមួយ គ្រោង​អភិវឌ្ឍន៍​ឡើងតាមលំអានរបស់គេហទំព័រកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីរបស់អូស្ត្រាលីផ្ទាល់ ​ហើយក៏នឹងក្លាយជាកន្លែងផ្ទុក​ព័ត៌មានពាណិជ្ជកម្ម​ដ៏​ទូលំទូលាយ​សម្រាប់​អ្នកនាំចេញ​ និងអ្នកនាំចូល ក្នុងការស្វែងរក និងទាញ​អត្ថប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីទាំង​អស់របស់កម្ពុជា។

តាមឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ​បានមានប្រសាសន៍ថា ​គម្រោងអភិវឌ្ឍន៍ថ្នាលឌីជីថលតែមួយ នឹងជួយកម្ពុជា​ក្នុងការ​សម្រេច​បាន​យ៉ាងពេញលេញ​នូវការសន្យារបស់ខ្លួន​ក្រោមកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីមួយចំនួនដូចជា​ កិច្ចព្រមព្រៀងពាណិជ្ជកម្ម​ទំនិញ​អាស៊ាន, កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីកម្ពុជា-កូរ៉េ, ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន​ អូស្ត្រាលី នូវែលហ្សេឡង់ និងកិច្ចព្រមព្រៀង អាសិប។

ជាមួយគ្នានេះ​ភាគីអូស្រ្តាលី​ សង្ឃឹមថា មគ្គុទ្ទេសក៍​ទាំងនេះ ​និងថ្នាលឌីជីថលតែមួយដែល​នឹង​អភិវឌ្ឍន៍​ឡើងនាពេលខាងមុខ ​នឹងធ្វើឱ្យធុរជន​ និងពាណិជ្ជករទាំងអស់ កាន់តែមានភាពងាយ​ស្រួលក្នុងការទទួលបានព័ត៌មានដែលមានប្រយោជន៍ ដើម្បីបង្កើនការធ្វើពាណិជ្ជកម្ម៕

អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        100
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        103
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm