Huawei ត្រៀម​បំពាក់​បច្ចេកវិទ្យា 5G និង​ឧបករណ៍​ឆ្លាត​វៃ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ

2021/04/27 09:59:58 am        28

បាល់ទាត់៖ ក្រុមហ៊ុន Huawei ប្រចាំ​នៅ​កម្ពុជា​ត្រៀម​សហការ ​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដើម្បី​បំពាក់​បច្ចេកវិទ្យា 5G និង​ឧបករណ៍​ឆ្លាត​វៃ​ជាច្រើន នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដើម្បី​ត្រៀម​ស្វាគមន៍​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នៅ​កម្ពុជា។

ការ​បង្ហើប​នូវ​គម្រោង​ដ៏​ទាក់ទាញ​នេះ ធ្វើឡើង​ស្រប​ពេល​ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​អនុញ្ញាត​ឲ្យ​លោក យ៉ាវ អ៊ី​យ៉ា អគ្គនាយក​ក្រុមហ៊ុន Huawei ប្រចាំ​នៅ​កម្ពុជាចូល​ជួប និង​ធ្វើ​បទ​បង្ហាញ​អំពី​ផែន​ការ​ជួយ​បំពាក់​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា 5G ឧបករ​ណ៍​ឆ្លាត​វៃ កាមេរ៉ា​ឆ្លាត​វៃ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោកាលពី​ល្ងាច​ថ្ងៃ​ទី​២២ ខែ​តុលា​ម្សិលមិញ។​ ​នៅ​ចំពោះ​មុខ​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដដែល លោក យ៉ាវ អ៊ី​យ៉ា បាន​បញ្ជាក់​ថា ផែនការ​បំពាក់​បច្ចេកវិទ្យា 5G និង​ឧបករណ៍​ឆ្លាត​វៃ​នេះគឺ​ដើម្បី​ជំរុញ​ភាព​ទាន់​សម័យ ទំនើប និង​លេចធ្លោ​ជាងគេផ្នែក​បច្ចេកវិទ្យា ដើម្បី​ជួយ​ដល់​គុណប្រយោជន៍នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ផង ក៏ដូចជា​ជួយ​ដល់​ព្រឹត្តិការណ៍ SEA Games និង ASEAN Para Games 2023 ផង។​

​ឆ្លៀតឱកាស​នោះ ឯកឧត្ដម​បណ្ឌិត ថោង ខុន បាន​សម្ដែង​ការ​ស្វាគមន៍ និង​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន Huawei ដែល​ត្រៀម​ជួយ​ដល់​ដំណើរការ​រៀបចំ​ ឆ្ពោះ​ទៅ​រក​ការប្រកួត​កីឡា​ប្រចាំ​តំបន់គឺ SEA Games និង ASEAN Para Games 2023 ហើយ​គម្រោង​នេះ ឯកឧត្ដម​រដ្ឋមន្ត្រី​នឹង​រាយការណ៍​ជូន​សម្ដេច​ពិជ័យ​សេនា​ប្រធាន CAMSOC និង​គោរព​ស្នើការ​សម្រេច​ពី​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នា​ពេល​ខាង​មុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        162
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        152
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm