បុរាណដ្ឋានទូទាំងប្រទេសមានជិត១ម៉ឺនស្ថានីយ ក្នុងនោះរាជធានីភ្នំពេញ មាន១៦០ស្ថានីយ

2023/01/10 08:39:02 pm        788

​ភ្នំពេញ៖ លោក ជុំ វុឌ្ឍី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ តាមរយៈBTV ព័ត៌មាន នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះថា ​សម្រាប់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ​រាជធានីភ្នំពេញ មានរចនាសម្ព័ន្ធ ​និងការិយាល័យជំនាញចំនួន៧នេះ​ សុតតែជាការិយាល័យជំនាញសំខាន់ៗ សម្រាប់ការអនុវត្តន៍​ លើកិច្ចការងារវប្បធម៌ និងវិចិត្រសិល្បៈ។

ទន្ទឹមនឹងនោះលោក បានលើកតែកិច្ចការងារ នៃការិយាល័យបេតិកភណ្ឌ ក៏ដូចជាការិយាល័យ​សារមន្ទីរ ដែលធ្វើការងារប្រហាក់ប្រហែលគ្នា ​និងមានតួនាទីខុសគ្នា​បន្តិចបន្តួច។ ដូច្នេះការិយាល័យបេតិកភណ្ឌ គឺជាការិយាល័យរុករក និងអភិរក្ស ទៅលើសម្បត្តិបេតិកភណ្ឌ ចំណែកការិយាល័យសារមន្ទីរ គឺថែរក្សាទុក ចុះបញ្ជី និងអភិរក្ស។

បច្ចុប្បន្ននេះ ក្នុងដែនដី ក៏ដូចជាក្នុងក្របខណ្ឌរាជធានីភ្នំពេញ យើងមានបុរាណដ្ឋាន សរុបចំនួន១៦០ស្ថានីយ ក្នុងនោះវត្តបុរាណ ចំនួន៧៥, ទីទួលបូរាណ ចំនួន៤, ទីសក្ការៈបូជា ចំនួន២, ប្រាសាទបាត់រូបរាង ចំនួន៣៦, ទួលអ្នកតា ចំនួន៦, ស្រះបុរាណ ចំនួន៣, វាលពិឃាដ ចំនួន២, ទីតាំងរក្សាទុកវត្ថុបូរាណ ចំនួន១, ទីតាំងទួលបុរាណ និងវត្តបុរាណ ចំនួន៨, ទីតាំងប្រាសាទបុរាណ​ និងវត្តបុរាណ ចំនួន៤, ទីតាំងប្រាសាទបុរាណ ចំនួន៣, ទីតាំងមនុស្សរស់នៅ ចំនួន៣, ទីតាំងបុរាណ ចំនួន១, ប្រាសាទបាក់បែក ចំនួន១, ឡដុតកុលាលភាជន៍ ចំនួន២, រាជវាំង ចំនួន១ និងរមណីយដ្ឋាន ប្រវត្តិសាស្ត្រ ចំនួន១។

ជាចុងក្រោយលោក ជុំ វុឌ្ឍី បានបញ្ជាក់ថា ​មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ មាន​ឯកសារគតិយុត្តជាច្រើន ដើម្បីធ្វើការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ ​ក៏ដូចជាព្រះសង្ឃ ដែលគង់​ក្នុងវត្តយល់ដឹងគ្រប់កន្លែង​ ក្នុងនោះមន្ទីរវប្បធម៌ បានញែកតាមបណ្តាខណ្ឌទាំង១៤ ដោយ​ផ្តោតលើ​ខណ្ឌនីមួយៗ ​ដែលមានវត្តបុរាណ ​គឺក្រុមការងារបានផ្ញើឯកសារ​ ជូនទៅសាលាខណ្ឌ សាលាសង្កាត់​ និងប្រគេនព្រះសង្ឃ ដែលគង់ក្នុងវត្ត ​ដើម្បីជៀសវាងការមិនដឹង និងការជូនដំណឹង ជា​ពិសេសថ្មីៗនេះ ​មន្ទីរវប្បធម៌ ​ក៏បានចងក្រងឯកសារវត្តបុរាណក្នុងរាជធានីភ្នំពេញ បាន​ចប់សព្វ​គ្រប់ហើយ​ (ក្នុងវត្តបុរាណ ផ្តោតលើវិហារ កុដិ សាលាឆាន់ ចេតិយ គំនូរបុរាណជាដើម) ។

ជាពិសេសផ្តោតលើសារាចរណែនាំលេខ០៨​ របស់រាជរដ្ឋាភិបាលកម្ពុជា ​រាល់ការជួសជុល និង​កែសម្រួលសំណង់អគារបេតិកភណ្ឌ ​ត្រូវជូនដំណឹងមកក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈជាមុន៕អត្ថបទ៖ រដ្ឋា


អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        78
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        127
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm