កំណើនជនបរទេសចូលកម្ពុជាកើនឡើង ដោយក្នុងនោះជនជាតិចិនស្ថិតក្នុងលំដាប់លេខ១

2023/01/10 09:29:22 pm        1.5 K

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី ថោង សុផាត នាយរងប៉ុស្តិ៍ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញបញ្ជាក់ថា កំណើនជនបរទេសចូលកម្ពុជាកើនឡើង ដោយក្នុងនោះ​ជនជាតិចិន​ស្ថិត​ក្នុង​លំដាប់​លេខ១។

បើតាមលោកឧត្តមសេនីយ៍ត្រី ថោង សុផាត នាយរង​ប៉ុស្តិ៍​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បានប្រាប់ BTV News ឲ្យដឹងនៅថ្ងៃទី១០ ខែមករា នេះថា បន្ទាប់ពី​បណ្តា​ប្រទេស​ជា​ច្រើន​លើ​សាកលលើបានដកបម្រាម និងវិធានការទប់ស្កាត់ជំងឺកូវីដ១៩ មានភ្ញៀវជន​បរទេស​ធ្វើ​ដំណើរ​ចូល​កម្ពុជាកើនឡើង ក្នុងកំណើនជនបរទេសចូលកម្ពុជា នាឆ្នាំ២០២២ កើនឡើង បើ​ធៀប​នឹង​ឆ្នាំ២០២១។ លោកឧត្តមសេនីយ៍ត្រី ថោង សុផាត បន្តថា ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានប្រកាសស្វាគមន៍ភ្ញៀវជនជាតិចិន និងស្រប​ពេល​ចិន​បើក​ប្រទេស​ឡើង​វិញ សង្កេតឃើញមានកំណើនជនជាតិចិនធ្វើដំណើរមកកម្ពុជាច្រើនជាងគេ ដោយ​ស្ថិត​ក្នុង​លំដាប់លេខរៀងទី១។

ជាមួយនឹងកំណើនជនបរទេសចិនមកកាន់កម្ពុជា លោកឧត្តមសេនីយ៍ត្រី ថោង សុផាត បញ្ជាក់​ថា ក្នុងនាមមន្រ្តីអន្តោប្រវេសន៍បានសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីពិនិត្យ និង​បញ្ជូន​ជន​បរទេស​ណារ​កឃើញមានបញ្ហាកម្តៅ ឬតេស្តរកឃើញវិជ្ជមានកូវីដ១៩ ដើម្បីរៀប​ចំ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ។

បើតាមរបាយការណ៍របស់មន្រ្តីអន្តោប្រវេសន៍ នៃប៉ុស្ត៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងឆ្នាំ២០២២ មានភ្ញៀវជនបរទេសចូលកម្ពុជាប្រមាណ ១លាននាក់ ហើយជាមធ្យមក្នុងមួយ​ខែ​មាន​ជាង ៨ម៉ឺននាក់ ស្មើនឹងជើងហោះហើរ ជិត៤០ជើង ខណៈ​បើ​ធៀប​នឹង​ចំនួន​ភ្ញៀវ​បរទេស​ចូល​កម្ពុជា​ក្នុង​ឆ្នាំ២០២១ ប្រមាណ២០ម៉ឺននាក់ប៉ុណ្ណោះ៕ អត្ថបទ៖ ឧត្តម​

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        111
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        105
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm