នគរបាល​និយាយថា កុមារ​អាយុ​ ៦​ឆ្នាំ​ដែល​បាញ់​គ្រូបង្រៀន​របស់​ខ្លួន​ប្រើ​កាំភ្លើង​របស់​ម្តាយ​ដែល​បាន​ទិញ

2023/01/10 09:31:53 pm        789

​អាមេរិក៖ អ្នកគ្រូ​បង្រៀន​ម្នាក់​ឈ្មោះ Abby Zwerner ត្រូវបាន​បាញ់​ បន្ទាប់ពី​មាន​ជម្លោះ​ជាមួយ​សិស្ស​អាយុ ៦​ឆ្នាំ​ម្នាក់​។ នគរបាល​និយាយថា ក្មេង​អាយុ ​៦​ឆ្នាំ​ម្នាក់​បាន​ប្រើប្រាស់​កាំភ្លើង​ដែល​ទិញ​ដោយ​ស្រប​ច្បាប់​របស់​ម្តាយ​គាត់​ ដើម្បី​បាញ់​គ្រូបង្រៀន​របស់ខ្លួន​នៅ​សាលារៀន​មួយ​នៅ​រដ្ឋ Virginia សហរដ្ឋអាមេរិក​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ នគរបាល​រដ្ឋ Virginia បាន​និយាយថា កុមារ​រូបនេះ​បាន​នាំយក​កាំភ្លើងខ្លី​ទៅ​សាលារៀន​ដាក់​នៅក្នុង​កាបូបស្ពាយរ​បស់​គាត់​។ ក្មេងប្រុស​នេះ​មាន​ចេតនា​បាញ់អ្នកគ្រូ​បង្រៀន​របស់ខ្លួនឈ្មោះ Abby Zwerner ក្នុង​ថ្នាក់​កាលពី​ថ្ងៃ​សុក្រ​។ នគរបាល​និយាយថា នាង​បាន​ចាត់ចែង​នាំ​សិស្ស​របស់​នាង​ទៅកាន់​ទី​សុវត្ថិភាព មុនពេល​ហៅរក​ជំនួយ​សម្រាប់​ខ្លួន​នាង​។ អ្នកគ្រូ Zwerner អាយុ ២៥ឆ្នាំ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុងស្ថានភាព​មាន​ស្ថេរភាព​។ អធិការនគរបាល​លោក Steve Drew បាន​និយាយថា អ្នកគ្រូ Zwerner បាន​សួរ​លោក​ម្តង​ហើយ​ម្តងទៀត​អំពី​សុខុមាលភាព​សិស្ស​របស់​នាង​ ដែល​នៅក្នុង​ថ្នាក់រៀន​នៅពេល​មានការ​បាញ់ប្រហារ​។

​នគរបាល​បានទទួល​ការហៅ​ទូរស័ព្ទ​ពី​គ្រូបង្រៀន​ម្នាក់ ដែល​ត្រូវបាន​បាញ់​ឲ្យ​រងរបួស​ធ្ងន់​កាលពី​ថ្ងៃ​សុក្រ​នៅ​សាលា​បឋមសិក្សា Richneck។ ពេល​ចូលទៅក្នុង​ថ្នាក់រៀន គេ​បាន​ប្រទះឃើញ​សិស្ស​អាយុ ​៦​ឆ្នាំ​ម្នាក់​ត្រូវ​បុគ្គលិក​សាលា​ឃាត់​ទុក​។ នគរបាល​និយាយថា​ ការបាញ់ប្រហារ​នេះ​មិនមែន​ជាការ​ចៃដន្យ​នោះទេគឺជា​ចេតនា ហើយ​វា​បាន​កើតឡើង​ខណៈពេលដែល​អ្នកគ្រូ Zwerner កំពុង​បង្រៀន​។ ​នគរបាល​បាន​រកឃើញ​កាំភ្លើងខ្លីមួយ​ដើមនៅក្នុង​ថ្នាក់រៀន​នៅ​ជិត​តុ​សិស្ស រួមជាមួយ​កាបូបស្ពាយ​របស់គាត់ និង​ទូរស័ព្ទដៃ​មួយគ្រឿង​។ អធិការនគរបាល​និយាយថា នគរបាលបានកំណត់​តាមរយៈ​ការសាកសួរ​ម្តាយ​របស់​ក្មេងប្រុស​ថា កាំភ្លើង​នេះ​ត្រូវបាន​ទិញ​ដោយ​ស្របច្បាប់ ​និង​រក្សាទុក​នៅក្នុង​ផ្ទះ​រប​ស់គា​ត់​។ ក្រុមមន្ត្រី​បាន​និយាយថា ខណៈដែល​សាលា​រៀនមាន​សិស្ស​ប្រហែល ៥៥០នាក់​មាន​ឧបករណ៍ស្វែងរក​ដែកដែល​សិស្ស​ត្រូវបាន​ត្រួតពិនិត្យ ប៉ុន្តែ​ពុំមែន​គ្រប់​កុមារ​ទាំងអស់​ត្រូវបាន​ត្រួតពិនិត្យ​នោះទេ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        63
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        391
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        439

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm