ការ​នាំចេញ​នាំចូល​របស់​កម្ពុជា សម្រេច​បាន​ជាង ៥២ ពាន់​លាន​ដុល្លារ ក្នុងឆ្នាំ២០២២

2023/01/10 09:33:38 pm        717

ភ្នំពេញ៖ ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា ក្នុង​ឆ្នាំ ២០២២ មាន​ទឹក​ប្រាក់​សរុប​ជាង ៥២ពាន់​លាន​ដុល្លារ កើន​ជាង ៩ភាគរយ​បើ​ធៀប​នឹងឆ្នាំ ២០២១ ខណៈ​ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ស្ទុះ​ហក់​ឡើង​ជាង១៦​ភាគរយ។

យោង​តាម​ទិន្នន័យ​ដែល​កត់​ត្រា​ដោយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ការ​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​នឹង​ទីផ្សារ​អន្តរជាតិ ក្នុងឆ្នាំ ២០២២ មាន​ទឹក​ប្រាក់​សរុប ៥២ពាន់លាន​ដុល្លារ កើនឡើង ​៩ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២១ ដែល​មាន​ទឹក​ប្រាក់ ៤៨ពាន់លានដុល្លារ។

ទិន្នន័យ​ខាងលើ​ឱ្យ​ដឹង​ទៀត​ថា ក្នុងឆ្នាំ​២០២២ កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ ក្នុង​ចំនួន​ទឹកប្រាក់​សរុប ២២,៤ ពាន់​លាន​ដុល្លារ កើនឡើង ១៦,៤​ភាគរយ​ពី​ចំនួន ១៩,៣ ​ពាន់​លាន​ដុល្លារ និង​ការ​នាំចូល​មាន​ទឹក​ប្រាក់ ២៩,៩ពាន់​លាន​ដុល្លារ មានកំណើន៤,៣ ​ភាគរយ​ពី​ចំនួន ២៨,៧ពាន់​លាន​ដុល្លារ។

បើ​យោង​តាម​ទិន្នន័យ​ខាងលើ ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា ក្នុង ឆ្នាំ​២០២២ គឺ​មាន​ឱនភាព​ប្រមាណ ៧,៤ពាន់លាន​ដុល្លារ។

ទំនិញដែលកម្ពុជានាំចេញ​ទាំងនោះ រួមមាន ​សំលៀកបំពាក់​, ម៉ាស៊ីន ​និងឧបករណ៍​អគ្គិសនី,​ ផលិតផល​ស្បែកជើង សម្ភារធ្វើពីស្បែកសត្វ ​យានក្រៅពីអយស្ម័យយាន, គ្រាប់ធញ្ញជាតិ គ្រឿង​សង្ហារឹម កៅស៊ូ, រួមនឹង​ផលិតផលផ្សេងទៀត ដូចជា​ផ្លែឈើ បន្លែ គុជខ្យង ​ប្រដាប់ក្មេងលេង វត្ថុវាយនភណ្ឌ​កែច្នៃ​ផ្សេងជាដើម​។

អ្នកជំនាញសេដ្ឋកិច្ច​ លើកឡើងថា ​ការកើនឡើងនូវការចេញទំនិញ​គ្រប់ប្រភេទ​របស់​កម្ពុជានេះ ដោយ​សារកម្ពុជា ​បានអនុវត្តពេញលេញនូវកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី (RCEP) ដែល​តាម​រយៈទីផ្សារទាំង១៥​ ប្រទេស​ជាសមាជិករបស់ RCEP បានស្រូបយកទំនិញយ៉ាងច្រើន​ពីកម្ពុជា​ក្រោមអត្រាពន្ធទាប។

ជាមួយគ្នាតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា ​និងចិន ​ដែល​បានចូលជាធរមាន ក៏ត្រូវបាន​អ្នកនាំចេញប្រើប្រាស់អត្ថប្រយោជន៍​កិច្ចព្រមព្រៀងនេះ ​គួរឱ្យកត់សម្គាល់ផងដែរ៕ អត្ថបទ៖ វណ្ណៈ

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        7
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        123
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm