ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច នឹងបង្កើតឱកាសវិនិយោគ​ និងធុរកិច្ច​រវាងកម្ពុជា និងអូស្រ្តាលី

2023/01/10 09:40:23 pm        622

ភ្នំពេញ៖ កម្ពុជា និងអូស្រ្តាលី បានសម្រេច បង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច ដើម្បីជួយ​ជំរុញទំនាក់ទំនង សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ​ ជាពិសេសបង្កើតទាក់ទាញ​វិនិយោគ​ចូល​មកកម្ពុជា ស្របពេលដែលកម្ពុជា​ មានច្បាប់វិនិយោគថ្មី និងគ្រប់គ្រងស្ថានភាពជំងឺ​កូវីដបានល្អប្រសើរ។

អនុប្រធានសភាពាណិជ្ជកម្ម ឧកញ៉ា លឹម ហេង យល់ឃើញថា ការបង្កើតក្រុមប្រឹក្សា​ពិគ្រោះយោបល់​ធុរកិច្ច នឹងបង្កលក្ខណៈ ​និងឱកាសកាន់តែច្រើន​ សម្រាប់ពាណិជ្ជករកម្ពុជា និងអូស្ត្រាលី​ សហការវិនិយោគ។

ឧកញ៉ា លឹម ហេង មានប្រសាសន៍ថា៖ “ការបង្កើតក្រុមប្រឹក្សាធុរកិច្ចនេះឡើង ជាឱកាសសម្រាប់​វិស័យ​ឯកជនជួបទល់មុខគ្នា​ និងការផ្សព្វផ្សាយសក្តានុពលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ទាក់ទាញ​វិនិយោគពីអូស្រា្តលី​មកកាន់ប្រទេសកម្ពុជា​ ក៏ដូចជាការនាំចេញផលិតផលផ្សេងៗ​ផលិតនៅកម្ពុជា ទៅកាន់ប្រទេសអូស្រ្តាលីផងដែរ”។

អនុប្រធានសភាពាណិជ្ជកម្ម បន្តថា ការបង្កើតនេះ គឺស្របពេលដែលកម្ពុជា កំពុងត្រូវការវិនិយោគ​បន្ថែម ​ក្រោយកម្ពុជា ​បានបើកដំណើរការសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញ ដោយសារការគ្រប់គ្រង​បានរបស់រាជរដ្ឋាភិបាល​ ជាពិសេសច្បាប់វិនិយោគថ្មី ដែលផ្តល់ការលើកទឹកចិត្តដល់វិនិយោគិន។​

ដោយ​មានការស្នើសុំពីធុរជនអូស្រ្តាលី ​និងទទួលបានលិខិតរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីការ​ពិនិត្យលទ្ធភាពបង្កើត ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចកម្ពុជា-អូស្ត្រាលី, ​សភាពាណិជ្ជកម្មកម្ពុជា បាន​ឯកភាពគាំទ្រជាគោលការណ៍ទៅលើការបង្កើត ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចកម្ពុជា-អូស្ត្រាលី ក្នុងគោលបំណងជួយជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ។

ក្រុមប្រឹក្សានេះ​ នឹងជួបប្រជុំគ្នាជាទៀងទាត់ ​ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រ និងអនុវត្តន៍សកម្មភាព​ជំរុញពាណិជ្ជកម្ម ​និងវិនិយោគទ្វេភាគី រួមមានដូចជា ​រៀបចំសិក្ខាសាលាធុរកិច្ច បេសកកម្ម​ពាណិជ្ជកម្ម ទស្សនកិច្ចធុរកិច្ច ​និងសកម្មភាពផ្សេងៗទៀត។

ក្រុមប្រឹក្សាពិគ្រោះ​យោបល់ធុរកិច្ចកម្ពុជា-អូស្ត្រាលី បំពេញភារកិច្ច ដើម្បីផ្តល់យោបល់អំពីការ​ទាក់​ទាញ​ការវិនិយោគដោយផ្ទាល់ពីបរទេស និងពាណិជ្ជកម្ម ដើម្បីពង្រឹងនិងអភិវឌ្ឍន៍​ការតភ្ជាប់​ឧស្សាហកម្មនិងធុរកិច្ចរវាងកម្ពុជា និងអូស្ត្រាលី​។

ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចនេះ ​ក៏នឹងបង្កលក្ខណៈងាយស្រួល និងតភ្ជាប់ទំនាក់ទំនងជាមួយ​ក្រុមហ៊ុន​អូស្ត្រាលី ​និងក្រុមហ៊ុនអន្តរជាតិ​ ដើម្បីជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍​មកកាន់​កម្ពុជា ៕អត្ថបទ វណ្ណៈ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        4
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        90
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm