ប្រជាជនពលរដ្ឋរងគ្រោះទឹកជំនន់ និងរងសម្ពាធអតិផរណា ជិត៣៦ម៉ឺនគ្រួសារទទួលប្រាក់ឧបត្ថម្ភរបស់រដ្ឋ

2023/01/10 11:15:15 pm        631

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិការហូតដល់ជាង ១៣លានដុល្លារ ក្នុងការ​បើកសាច់​ប្រាក់លើកទី ១ ជួយដល់ប្រជាពលរដ្ឋរងគ្រោះពីបញ្ហាទឹកជំនន់ និងពលរដ្ឋដែលរងគ្រោះពី​បញ្ហា​សម្ពាធ​អតិផរណា ​ដែលមាន​ចំនួន​ជិត៣៦ម៉ឺនគ្រួសារ​។

ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន ​និងយុវនីតិសម្បទា បានគូសបញ្ជាក់ថា ការបើកសាច់ប្រាក់ជូនគ្រួសាររងគ្រោះពីបញ្ហាទឹកជំនន់ ​គឺអនុវត្តលើរាជធានី-ខេត្តចំនួន​ ១៦ ក្នុងនោះ​មានពលរដ្ឋទទួលផលចំនួនជាង ​៩៩ ០០០គ្រួសារ ​ដោយចំណាយថវិកាជិត ៣លាន ៩សែនដុល្លារ។

រីឯកម្មវិធីជួយជនរងគ្រើពីសម្ពាធអតិផរណា គឺអនុវត្តពេញផ្ទៃប្រទេស ​ដោយមានគ្រួសារទទួលផល​ប្រមាណ ២៦ម៉ឺនគ្រួសារ​ និងចំណាយ​ថវិកា​ប្រមាណ​ ៩លានដុល្លារ។

ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងបន្ថែមថា ​ចំនួនគ្រួសារទទួល​បាន​ការឧបត្ថម្ភនេះ សម្រាប់ការបើក​សាច់​ប្រាក់លើកទី ២ គឺនឹងមានការផ្លាស់ប្ដូរ ​សំដៅលើប្រជាពលរដ្ឋក្បែរភាពក្រីក្រ ដែលរងសម្ពាធពីអតិផរណា។

កម្មវិធីជំនួយសង្គមថ្មីទាំងពីរនេះ ​ជាកម្មវិធីមិន​អចិន្រ្តៃយ៍ ​ដោយនឹងមានការបិទបញ្ចប់ក្នុង​ពេលវេលា​ណាមួយ។ ជាក់ស្ដែងសម្រាប់កម្មវិធីជួយជនរងគ្រោះពីបញ្ហាទឹកជំនន់ ​គឺបើកសាច់ប្រាក់ចំនួន ៣លើក​ ក្នុងរយៈពេល ៣ខែជាប់គ្នា។ ​ការបើកសាច់ប្រាក់លើកទី ១ ​គឺនៅសប្ដាហ៍ទី ២ ខែធ្នូ ឆ្នាំ ២០២២ លើកបន្ទាប់​ គឺនៅសប្ដាហ៍ទី ២ ខែមករា និងលើកទី ៣ នៅសប្ដាហ៍ទី ២ ខែកុម្ភៈ ឆ្នាំ២០២៣។

រីឯការបើកសាច់ប្រាក់ជូនគ្រួសារក្បែរភាពក្រីក្រ ដែលរងសម្ពាធពីអតិផរណាវិញ ក្នុងការអនុម័ត​ដំបូង គឺបើកជូនចំនួន ៣លើកដូចគ្នា។ លើកទី ១ គឺបើកថវិកានៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២២ លើកទី ២នៅថ្ងៃទី ១០ ខែមេសា និងលើកទី ៣ នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៣៕ អត្ថបទ៖ គឹមហុក  

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        58
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        124
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm