UN៖ ការ​ចាត់​វិធានការ​បង្ក្រាប​របស់​របប​សឹក​យោធា​ធ្វើ​ឲ្យ​មនុស្ស​ជិត​ ២៥​ម៉ឺន​នាក់​ជម្លៀស​ខ្លួន​នៅ​មី​យ៉ាន់​ម៉ា​

2021/04/27 09:59:58 am        171

​UN៖ ប្រេសិត​ពិសេស​ទទួលបន្ទុក​បញ្ហា​សិទ្ធិមនុស្ស ​របស់​អង្គការសហប្រជាជាតិ​ (UN) បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ការ​ចាត់​វិធានការ​បង្ក្រាប​យ៉ាង​ចាស់ដៃ ​ពី​របប​សឹក​យោធា​សហភាព​មី​យ៉ាន់​ម៉ា មក​លើ​ក្រុម​បាតុករ​ប្រឆាំង​នឹង​រដ្ឋប្រហារ ​បណ្ដាល​ឲ្យ​មនុស្ស​ជិត ២៥​ម៉ឺន​នាក់​ជម្លៀស​ខ្លួន​ចេញ។​

​រដ្ឋាភិបាល​យោធា​បាន​បង្កើន​កម្លាំង​សម្លាប់ ដើម្បី​បំបែក​បាតុករ​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ​កន្លងទៅ ដែល​បាន​ផ្តួល​រំលំ​រដ្ឋាភិបាល​ស៊ីវិល​របស់​លោក​ស្រី អ៊ុង​សាន ស៊ូ​ជី។​ ​យោង​តាម​ការ​អះ​អាង ​របស់​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ក្នុងស្រុក​បាន​ឲ្យ​ដឹង​ថា មនុស្ស​យ៉ាង​ហោច ៧៣៨​នាក់​បាត់បង់​ជីវិត និង​មនុស្ស ៣.៣០០​នាក់​ផ្សេង​ទៀត​បាន​ជាប់ពន្ធនាគារ​ ជា​អ្នក​ទោស​នយោបាយ។​ លោក​ ថម អ៊ែន​ឌ្រូ ​អ្នករាយការណ៍​ពិសេស UN ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​សហភាព​មី​យ៉ាន់​ម៉ា​ បាន​សរសេរ​នៅ​លើ Twitter ​កាលពី​ថ្ងៃ​ពុធ​ថា វា​គឺជា​រឿង​ដ៏​គួរ​រន្ធត់​ខ្លាំង​ណាស់ពេល​ទទួល​បាន​ដំណឹង​បែបនេះ ការវាយប្រហារ​របស់​របប​សឹក​យោធា បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មី​យ៉ាន់​ម៉ា​ជិត ២៥​ម៉ឺន​នាក់​ជម្លៀស​ខ្លួន​ចេញ។​ លោក​បន្ត​ថា ពិភពលោក​ត្រូវ​តែ​មាន​វិធានការ​បន្ទាន់ ដើម្បី​លើកឡើង​ពី​គ្រោះថ្នាក់​មនុស្សជាតិ​មួយ​នេះ។​

​លោក ប៉ា​ដូ ម៉ាន់​ម៉ាន់ ​អ្នកនាំពាក្យ​កងពល​លេខ​៥ នៃ​សហភាព​ជាតិ​កា​រ៉ែ​ន ដែល​ជា​ក្រុម​ឧទ្ទាម​នៅ​តំបន់​ព្រំដែន​ភាគ​ខា​កើត​មី​យ៉ាន់​ម៉ា​បាន​និយាយ​ថា ជន​ជាតិ​ដើម​ភាគតិច​កា​រ៉ែ​ន​ជាង ២​ពាន់​នាក់ បច្ចុប្បន្ន​បាន​ឆ្លងកាត់​ព្រំដែន​​មី​យ៉ាន់​ម៉ា​ចូល​ទៅ​កាន់​ទឹកដី​ថៃ និង​រាប់​ពាន់​នាក់​ផ្សេងទៀត​បាន​ជម្លៀស​ក្នុង​ប្រទេស៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        34
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        39
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា

2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm