អង្គការ​សុខភាព​ពិភពលោក​ជំរុញ​អ្នកដំណើរ​ឲ្យ​ពាក់​ម៉ាស ខណៈ​វីរុស ​COVID បំប្លែង​ថ្មី​កំពុង​ឆ្លង​រាលដាល​

2023/01/11 05:25:24 pm        475

​WHO៖ ក្រុម​មន្ត្រី​អង្គការ​សុខភាព​ពិភពលោក (WHO)​ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​​ថា ប្រទេស​នានា​គួរតែ​ពិចារណា​ស្នើ​ឲ្យ​អ្នកដំណើរ​ពាក់​ម៉ាស​ ក្នុង​ពេល​ធ្វើដំណើរ​តាម​យន្តហោះ​រយៈពេល​ច្រើន​ម៉ោង ខណៈ​មាន​ការ​ឆ្លង​រាលដាល​ដ៏​ឆាប់រហ័ស​នៃ​សាខា​វីរុស​វីរុស COVID-19 បំប្លែង​ខ្លួន​ថ្មី Omicron ចុង​ក្រោយ​បំផុត​នៅ​សហរដ្ឋអាមេរិក​។

​ក្រុម​មន្ត្រី​អង្គការ​សុខភាព​ពិភពលោក និង​អឺរ៉ុប​បាន​និយាយ​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​មួយ​ថា នៅ​អឺរ៉ុប វីរុស​ COVID បំប្លែង​ថ្មី XBB.1.5 ត្រូវ​បាន​រក​ឃើញ​មាន​ចំនួន​តិចតួច ប៉ុន្តែ​ចំនួន​ករណី​ឆ្លង​កំពុង​កើន​ឡើង។ ​លោកស្រី Catherine Smallwood មន្ត្រី​ជាន់ខ្ពស់​ផ្នែក​គ្រាអាសន្ន​ប្រចាំ​ទ្វីប​អឺរ៉ុប របស់​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា អ្នកដំណើរ​គួរតែ​ត្រូវ​បាន​ផ្ដល់​ការណែនាំ​ឲ្យ​ពាក់​ម៉ាស ​ទប់ស្កាត់​ហា​នី​ភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​វីរុស​ដូចជា​៖ ​ការ​ធ្វើដំណើរ​តាម​ជើងហោះហើរ​រយៈពេល​ច្រើន​ម៉ោង ដោយ​លោកស្រី​បន្ថែម​ថា ប្រកាស​នេះ​គួរតែ​ត្រូវ​ចេញ​អនុសាសន៍​ទៅលើ​អ្នកដំណើរ​ដែល​បាន​មក​ដល់​ពី​គ្រប់​ទីកន្លែង ជាទី​ដែល​មាន​ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19​។​

​មន្ទីរពេទ្យ​នៅ​ទូទាំង​ប្រទេស​ឥណ្ឌា​បាន​ត្រៀម​គ្រឿង​បរិក្ខារ​ទប់ស្កាត់​វីរុស​កូ​រ៉ូ​ណា ខណៈ​ក្រុមមន្ត្រី​រដ្ឋាភិបាល​បាន​និយាយ​ថា ប្រទេស​នេះ​បាន​រក​ឃើញ​វត្តមាន​នៃ​សាខា​វីរុស​បំប្លែង​ខ្លួន​ថ្មី Omicron​ទាំងអស់​នៅ​ក្នុង​សហគមន៍ បន្ទាប់ពី​ការ​ធ្វើ​តេស្ត​លើ​សំណាក​ជាង ​៣០០ ចាប់​តាំង​ពី​ចុងខែ​ធ្នូ​ឆ្នាំមុន​។​ ​ក្រុម​មន្ត្រី​សុខាភិបាល​បាន​និយាយ​ថា វីរុស​បំប្លែង​ខ្លួន​ថ្មី XBB.1.5 ដែល​ជា​សាខា​នៃ​វីរុស​បំប្លែង​ខ្លួន​ថ្មី Omicron អាច​មាន​សមត្ថភាព​ឆ្លង​រាលដាល​ខ្លាំង​ត្រូវ​បាន​រក​ឃើញ ក្នុង​នោះ​ប្រមាណ ២៧.៦% នៃ​ករណី​ឆ្លង​វីរុស COVID-19 មាននៅ​ក្នុង​សហរដ្ឋអាមេរិក​រយៈពេល​មួយ​សប្ដាហ៍​ដែល​បាន​បញ្ចប់​កាលពី​ថ្ងៃ​ទី​៧ ​ខែ​មករា៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        25
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        66
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        102

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»

2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm