ថៃ​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី១០ ក្រោយ​ឈ្នះ​ម៉ាឡេស៊ី ៣-០

2023/01/11 05:35:56 pm        88

​បាល់ទាត់៖ ​ក្រុម​ការពារ​តំណែង​ជើងឯក​ថៃ​បាន​ឈានឡើង​វគ្គ​ផ្តាច់ព្រ័ត្រ ការប្រកួត​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍ AFF Mitsubishi Electric Cup ជា​លើក​ទី១០ ក្នុង​ប្រវត្តិសាស្ត្រ​ក្រោយ​យកឈ្នះ​ម៉ាឡេស៊ី ៣-០ ជើង​ទី២ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។

​​បន្ទាប់ពី​ការប្រកួត​ជើង​ទី១ ដែល​ម៉ាឡេស៊ី​យកឈ្នះ ១-០ នៅ​កីឡដ្ឋាន Bukit Jalil សប្តាហ៍​មុន ត្រលប់មក​កីឡដ្ឋាន Thamasat ទីក្រុង​បាងកក​ប្រទេស​ថៃ​វិញ ម្ចាស់ផ្ទះ​ថៃ​មិន​រង់ចាំ​យូរ​ទេ​ដោយ​រកបាន​គ្រាប់​នាំមុខ​នៅ​នាទី​ទី១៩ ដោយ​ខ្សែប្រយុទ្ធ Teerasil Dangda ដែលជា​គ្រាប់​ទី៦ របស់គេ​ក្នុង​ព្រឹត្តិការណ៍​ឆ្នាំនេះ​។ ​​វគ្គ​ទី២ ថៃ​នៅតែ​បន្ត​សម្រុក ​និង​រកបាន​ពីរ​គ្រាប់​ទៀត​ដោយ Bordin Phala និង Adisak Kraisorn គ្រប់គ្រាន់​ល្មម​ឱ្យ​ក្រុម​របស់លោក Alexandre Polking ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍​នេះ​ជា​លើក​ទី១០ ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ព្រឹត្តិការណ៍​ដែល​បាន​ចូលរួម ១៤លើក​ជួប​ជាមួយ​វៀតណាម​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​

​​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ជើង​ទី១ នឹងធ្វើ​ឡើង​នៅ​ទឹកដី​វៀតណាម​ថ្ងៃ​សុក្រ​ ទី១៣ ខែមករា​នេះ ខណៈ​ជើង​ទី២ ត្រលប់​ទៅ​ទឹកដី​ថៃ​វិញ​ថ្ងៃ​ចន្ទ ​ទី១៦ ខែមករា​ដដែល​។ ​​ការប្រកួត​ទាំងពីរ​ជើង​នេះនឹងមាន​ការផ្សាយ​ផ្ទាល់​នៅលើ​កញ្ចក់​ទូរទស្សន៍ BTV នៅវេលា​ម៉ោង ៧ និង ៣០នាទី​យប់​ទាំងពីរ​ជើង​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        169
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        176
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm