ប្រេ​ស៊ី​ល​បញ្ជា​ឲ្យ​ចាប់ខ្លួន​ក្រុម​មន្ត្រី​ជាន់ខ្ពស់​ពាក់ព័ន្ធ​ការ​សម្រុកចូល​អគារ​រដ្ឋាភិបាល​សំខាន់ៗ​ក្នុង​រដ្ឋធានី Brasília

2023/01/11 05:43:25 pm        422

​ប្រេស៊ីល៖ ក្រុម​អាជ្ញាធរ​តុលាការ​ប្រេ​ស៊ី​លបាន​បញ្ជា​ឲ្យ​ចាប់ខ្លួន​ក្រុមមន្ត្រី​សាធារណៈ​ជាន់ខ្ពស់ ក្រោយ​ក្រុម​កុបករ​បាន​សម្រុកចូល​អគារ​សំខាន់ៗ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​រដ្ឋធានី Brasília​។ ​សារព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​ថា មន្ត្រី​មួយ​រូប​ដែល​ជា​អតីត​មេបញ្ជាការ​នគរបាល​យោធា​ត្រូវ​បាន​ចាប់ខ្លួន​។

​ការិយាល័យ​រដ្ឋអាជ្ញា​បាន​និយាយ​ថា ក្រុមមន្ត្រី​ដែល​រួម​ទាំង​អតីត​ប្រធាន​សន្តិសុខ​សាធារណៈ​របស់​រដ្ឋធានី Brasília លោក Anderson Torres និង​អ្នក​ផ្សេងទៀត​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​នានា​ និង​ការ​ធ្វេស​ប្រហែល​ដែល​បណ្ដាល​ឲ្យ​មាន​កុបកម្ម​កើតឡើង​។ យ៉ាងណាក៏ដោយ​លោក Torres បាន​ទាត់ចោល​ការ​ពាក់ព័ន្ធ​របស់​ខ្លួន​ក្នុង​អំពើ​កុបកម្ម​ទាំងនេះ​។ ​លោក Colonel Fábio Augusto មេបញ្ជាការ​នគរបាល​ត្រូវ​បាន​បណ្ដេញ​ចេញពី​តួនាទី ក្រោយ​ក្រុម​អ្នកគាំទ្រ​អតីត​ប្រធានាធិបតី​លោក Jair Bolsonaro បាន​សម្រុក​ចូល​ក្នុង​អគារ​រដ្ឋសភា វិមាន​ប្រធានាធិបតី និង​តុលាការ​កំពូល​។

​គួរ​រម្លឹក​ថា អំពើ​កុបកម្ម​នេះ​បាន​កើត​ឡើង​មួយ​សប្ដាហ៍ ក្រោយ​លោក​ប្រធានាធិបតី​ថ្មី Luiz Inácio Lula da Silva ដែល​ត្រូវ​គេ​ស្គាល់​ថា Lula បាន​ស្បថ​ចូលកាន់​តំណែង​។ ​មនុស្ស​ប្រមាណ ១.៥០០​នាក់​ត្រូវ​បាន​ចាប់ខ្លួន និង​នាំទៅ​កាន់​ប៉ុស្តិ៍​នគរបាលក្រោយ​កុប​កម្ម ​ដែល​ក្រុម​មន្ត្រី​និយាយ​ថា​ មនុស្ស​ជិត ​៦០០​នាក់​ត្រូវ​បាន​នាំទៅ​កាន់​ទីតាំង​ផ្សេងៗ ជាទី​ដែល​ក្រុម​មន្ត្រី​នគរបាល​បាន​ចោទប្រកាន់​ពួកគេ​ជា​ផ្លូវការ​ក្នុង​រយៈពេល ​៥​ថ្ងៃ​កន្លងទៅ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        90
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm